Episode 10:ខ្ញុំនឹងផ្តាច់ពាក្យជាមួយទ្រង់កុំអំនួតខ្លួនឯងពេក....

2.7K 155 6
                                    

#ភាគទី10

អ្នកដែរមានវត្តមាននៅទីនោះសុទ្ធសឹងតែជាមនុស្សក្រោមបង្គាប់រាជទាយាទមានតែប៉ុន្មានអ្នកប៉ុណ្ណោះដែរជាអ្នកមិនចេះអែបអបនៅអង្គុយនឹងតុមិនទៅណាព្រោះមិនចង់រញ៉េរញ៉ៃនឹងអ្វីដែរអត់មានប្រយោជន៍

"សុំទោសម្ចាស់បង ខ្ញុំមិនអាចសោយបានទេ"យ៉ាន់ស្យុលលើកដៃរាតែរាជទាយាទចេះតែរុញមិនអាចឈរមើលបន្តទៀតបានរាងក្រាសក៏ចូលមក

រួចទាញយកពែងស្រានោះមកសោយជំនួសម្ចាសបង

"ស្រាមួយពែងនេះខ្ញុំម្ចាសជាអ្នកសោយជំនួសចុះសង្ឃឹមថាម្ចាសបងមិនប្រកាន់"ជុងគុកទុកពែងទៅនឹងដៃរាជទាយាទវិញទាំងញញឹមផ្អែមដាក់ទ្រង់ធ្វើអោយរាជទាយាទសង្គ្រឺតធ្មេញកកតាប់ដៃខំប្រឹងញញឹមតបទៅវិញ

"មិនអីទេនិយាយចឹងជាអ្នកណាមកជាមួយទ្រង់"ចាប់អារម្មណ៍ជាមួយអ្នកដែរជុងគុកបណកតើរមកទើបសួរទាំងប្រើភ្នែកសម្លឹងមើលរាងតូចពីលើដល់ក្រោម

"អរនេះជាកូនប្រុសច្បងរបស់លោកគីមសានីម"ដោយឮជុងគុកណែនាំខ្លួនហើយថេយ៍ក៏មិនចាំយូរធ្វើការណែនាំខ្លួនឯងម្តង

"ថ្វាយបង្គុំរាជទាយាទ"ថេយ៍

"អេតាមពិតជាគូដណ្តឹងរបស់យើងសស្មានតែអ្នកណា"ទ្រង់ធ្វើជាអស់សំណើចព្រោះទ្រង់មិនបានពេញចិត្តនឹងយកថេយ៍មកធ្វើជាប្រពន្ធទេដោយគិតថារាងតូចមិនស្អាតទោះបីពេលនេះលែងពិការហើយក៏ដោយ

"អរទូលបង្គំស្មានតែទ្រង់មិនជ្រាបទេ បើបានជួបគ្នាចឹងល្អណាស់ខ្ញុំក៏ចង់ឃើញព្រះភក្រទ្រង់អោយបានច្បាស់ៗ"ថេយ៍ប្រើក្រសែភ្នែកយ៉ាងមុតដែរមិនបានបិទបាំងនោះសម្លឹងមើលទៅទ្រង់ទាំងកំហឹង

"យ៉ាងមិចចង់ឃើញមុខយើងដល់ថ្នាក់នឹងផង"

"មានអំណួតពេកហើយ"ថេយ៍អោយទៅខ្សិបដាក់ត្រចៀកនិយាយតិចៗ

"ខ្ញុំកំពុងរកវិធីផ្តាច់ពាក្យជាមួយនឹងទ្រង់កុំមានអំណួតលើខ្លួនទ្រង់ពេកអី"ស្តីអោយអនាគតស្តេចហើយក៏ងាកមកញញឹមដាក់ជុងគុករួចដើរចាកចេញពីទីនោះមកផ្ទះសម្រាកវិញណាមួយពិធីក៏ចប់សព្វគ្រប់ហើយដែរ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now