Episode22: បងជិតឆ្កួតហើយ ...

1.8K 139 23
                                    

#ភាគទី22

នៅដំណាក់រាជបុត្រទី3ពេលនេះកំពុងតែមានភ្ញៀវមកលេងមើលទៅនិយាយគ្នាដូចជាសប្បាយណាស់

"ម្ចាស់ពូមកលេងមិនប្រាប់មួយមាត់ខ្ញុំគ្មានអ្វីទទួលទេ"ជុងគុកពោលឡើងទៅលោកពូសង្ហាដែរកំពុងអង្គុយក្រេបតែជាមួយគេនឹងបងប្រុសទី2

"ឯងតែប៉ុណ្ណឹងយ៉ាងមិចមិនគិតចេញក្រៅខ្លះទេសង្ងំនៅតែក្នុងដំណាក់បែបនេះ" សុខជីន គីមហ្វាម៉ាន់ត្រូវជាលោកពូរបស់រាងក្រាស់ឆ្នាំនេះអាយុ33ឆ្នាំហើយតែកុំមើលមុខនៅក្មេងជាងវ័យនៅឡើយទេ

"ក៏ចេញក្រៅខ្លះៗដែរម្ចាស់ពូ តែប៉ុន្មានថ្ងៃនេះម្ចាស់ចិត្តមិននៅផ្ទះទើបខ្ចិលចេញក្រៅតែម្តង"ជុងគុកនិយាយទាំងញញឹមអោយតែនឹកឃើញដល់ថេយ៍គេច្បាស់ជាញញឹមបែបនេះមិនឈប់

"អាៗមកអង្គុយញញឹមសង្ស័យណាស់មានស្នេហាហើយ យ៉ាងមិចស្អាតឬអត់ខ្ពស់ស្គមឬក៏យ៉ាងមិចប្រាប់យើងផង"ជីនចាក់សួរមិនឈប់រកតែជុងគុកដកដង្ហើមឆ្លើយតបមិនបានព្រោះសួរមិនឈប់

"ម្ចាស់ពូសួរច្រើនយ៉ាងនឹងខ្ញុំឆ្លើយយ៉ាងមិចកើត"រាងក្រាសពោលទាំងហួសចិត្តនេះគ្រាន់តែគេចាប់អារម្មណ៍ស្រឡាញ់អ្នកណាសោះធ្វើដូចជាភ្ញាក់ផ្អើល

"មកពីឯងវាបេះដូងថ្មរាបៀឆ្នាំហើយមិនឃើញមានអ្នកណាទេដល់ឮបែបនេះយើងវារហ័ន់ចង់ដឹង"ជីន

"មែនហើយឯងនេះបើចឹងឡើងស្ងាត់ជ្រាបលែងទុកតើងបងឯងហើយមែនទេម្ចាស់ពូ"រាជបុត្រទី2

"អើៗចង់លាក់ទាល់តែដណ្តឹងការឬយ៉ាងមិច"

"ខ្ញុំខ្លាចមុចាស់ពូភ្ញាក់ផ្អើលនឹងណា"ជុងគុកយកនំមកទំពារក្រិបៗរួចក៏និយាយបន្ត

"ម្នាក់ដែរជាកូនលោកមេទ័ពគីម នឹងហើយខ្ញុំថាម្ចាស់ពូច្បាស់ជាស្គាល់បងក៏ស្គាល់គេដែរ"

"នេះ.ក..កុំ......ប្រាប់ថាឯងស្រឡាញ់អតីតគូដណ្តឹងរាជទាយាទណា"ជីន

"ក៏នឹងហើយមានអ្នកណាទៀតហិហិ"

"ចឹងតើបានថ្ងៃនោះនិយាយកានើជើងគេសម្បើមណាស់កាន់ជើងអោយម្ចាស់បងផ្តាច់ពាក្យតាមពិតទុកយកខ្លួនឯង ចំជាក្បាលខូចមែនឯងនេះ"ជីនយកដៃរុញក្បាលរាងក្រាសលេងមើលទៅពួកគេទាំងបីមានទំនាក់ទំនងជាមួយគ្នាស្អិតរមួតណាស់

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now