Episode52: ស្អាតណាស់....

1K 83 6
                                    

#ភាគទី52

ព្រឹកថ្ងៃថ្មីព្រះអាទិត្យជះចាំងចូលមកក្នុងដំណាក់រាជបុត្រទីបីដែរកំពុងលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ព្រោះតែកាលពីយប់ទទួលបានក្តីសុខហូហារពីរាងតូចតែចម្លែកអីពេលនេះឃើញមានតែទ្រង់មួយអង្គឯងដែរផ្ទំនៅលើគ្រែមិនឃើញថេយ៍ទេ

"ហ៉ឹម~នេះភ្លឺហើយអឹមមម....ហើយបាត់ថេយ៍ទៅណា"ទ្រង់តើនឡើងងាករកមើលថេយ៍ដែរផ្ទំជាមួយទ្រង់កាលពីយប់

"ថេយ៍អូននៅឯណាថេយ៍"ស្រែករកអស់ចិត្តដើរឆែកមើលគ្រប់កន្លែងនៃដំណាក់នៅតែរកមិនឃើញអត់នឹងភ័យមិនបានទេយប់មិញនេះទ្រង់លេងធ្ងន់ផងវីវរខឹងទ្រង់ហើយរត់ចោលទ្រង់បាត់ទៅធ្វើយ៉ាងមិច

អស់ជម្រើសហើយទើបរៀបចំស្លៀកពាក់ចេញមករកនៅខាងក្រៅតែនៅតែរកមិនឃើញទាំងបើថាទៅផ្ទះក៏មិនកើតព្រោះលោកគីមនៅទីនេះទេ

"ហួយ~បាត់ទៅណាថេយ៍ចង់កើតឆ្កួតខឹងអិមិចក៏ទៅណាមិនប្រាបើសោះចឹង"ជុងគុកទ្រង់ទលតម្រិះហើយមានតែត្រឡប់មកសួរលោកគីម

"លោកពុកក្មេក"រាជបុត្រទីបីចូលមកដល់រាក់ទាក់ណាស់ហៅលោកគីមសុទ្ធតែពុកក្មេកតែម្តង

"មានការអ្វីមែនទេព្រះអង្គទើបមករកទូលបង្គំទាំងព្រឹកព្រលឹម"លោកគីមដាក់ពេងតែចហើយញញឹមតបជាការរាក់ទាក់

"គឺចេះទេថេយ៍ណាពុកក្មេកមិនដឹងជាទៅណាបាត់តាំងពីព្រឹកពុកក្មេកមានដឹងថាគេទៅណាទេ"ជុងគុកសួរទាំងមុនជូរព្រោះថារកពេញវាំងហើយរកមិនឃើញ

"គឺទូលបង្គំមិនបានដឹងទេក្រែងកាលពីយប់គេនៅជាមួយទ្រង់"

"ពិតមែនហើយនៅពីយប់តែព្រឹកឡើងបាត់ទៅណាក៏មិនដឹងខ្ញុំរកសព្វអស់ហើយរកមិនឃើញ"ទ្រង់រកហត់ពេកក៏នៅអង្គុយនិយាយលេងជាមួយអនាគតពុកក្មេកតែម្តងលែងចេញទៅរកថេយ៍ហើយ

______

មកមើលមួយគូទៀតដែរកំពុងតែដេកអោបគ្នាសិ្អតដូចស្ករកៅសូ៑នេះវិញថ្មាលនេះទភហើយនៅមិនទាន់ដឹងខ្លួនមិនដឹងថាកាលពីយប់មិញនេះលេងគ្នាដល់ម៉ោងប៉ុន្មានទេ

"ហ៉ឹម~សឺត....ឈឺណាស់ចង្រៃយ៍អើយ....កម្រើកខ្លួនសឹងទេមិនបាន...."ជីន បន្ទាប់ពីបានដឹងខ្លួនក៏ទទួលដឹងថារាងកាយទ្រង់ពេលនេះកំពុងតែឈឺស្ពឹកស្រពោនកម្រើកមិនចង់រួចទេនៅមានដៃមកអោបជាប់ទៀត

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now