Episode6 :ខ្ញុំជាកូនប្រុសលោកពុកឬអត់...

2K 156 8
                                    

#ភាគទី6

ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះចាំងចូលមកក្នុងបន្ទប់ថេយ៍តាមបង្អួចដែរសាវយ៉ាវបើកឡើងធ្វើអោយភ្ញាក់ដោយទាំងថេយ៍ដែរកំពុងរមិចរមួលមកចង់ក្រោកព្រោះនៅជីវិតមុនគេគេងទាល់តែថ្ងៃៗទើបងើបមិនមែនងើបពីព្រឹកចឹងទេ

"អ្នកប្រុសភ្ញាក់ឡើង"សាវយ៉ាវ

"ហ៉ឹម~មានការអីហេតុអីក៏ដាស់យើងបែបនេះ"ថេយ៍ងើបអង្គុយយកដៃញីភ្នែកតិចៗព្រោះមិនទាន់អស់ងងុយនៅឡើយ

"ខ្ញុំឃើញថ្ងៃនេះអ្នកប្រុសក្រនឹងក្រោកពេកទើបមកដាស់ខ្លាចអ្នកប្រុសកើតខ្យល់ដូចថ្ងៃមុនទៀត"សាវយ៉ាវ

"រាល់ដងយើងងើបលឿនណាស់ហេស"

"ចាស៎ពិតមែនហើយអ្នកប្រុសភ្ញាក់លឿនណាស់ហើយចូលចិត្តអង្គុយលើករទេះមើលសួនផ្កាពេលព្រឹកព្រលឹមដើម្បីអោយអារម្មណ៍ស្រស់ស្រាយ

"ហឹម~រៀបចំទៅយើងចង់ងូតទឹក"

"ចាស៎អ្នកប្រុសរៀបចំរួចរាល់ហើយអាចទៅងូតបានធុងទឹកនៅខាងនោះ"ថេយ៍មិនមាត់ក៏ដើរទៅរៀបចំងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ហើយទាយយកម្សៅដែរខ្លួនទិញនៅផ្សារយកមកលាបអោយចេញស្នាមមុខដូចមុនវិញកុំអោយគេសង្ស័យ

រាងតូចចេញមកវិញជាមួយសម្លៀកបំពាក់ពណ៌ផ្ទៃមេជយ៉ាងស្រស់ស្អាតសុីជាមួយនឹងសម្បុរសបែបទឹកឃ្មុំចាំងភ្លឺៗគួរអោយចង់គយគន់

"ថ្ងៃនេះអ្នកប្រុសស្អាតណាស់"សាវយ៉ាវ

"ហឹម"ថេយ៍ប្រុងនឹងដើរចេញក្រៅទៅហើយក៏មានអ្នកមកទទួលស្វាគមន៍ដល់ក្នុងផ្ទះទាំងព្រឹកល្មមមិនចាំបាច់អោយគេទៅរក

"អ្នកប្រុសលោកម្ចាស់អោយមកតាមទៅជួប"លោកមេការមកម្តងនេះទឹកមុខដូចជាញញឹមញញែមដល់ហើយសង្ស័យតែមានគំនិតអ្វីធ្វើបាបគេបានជារីករាយយ៉ាងនេះ

"តោះចឹងទៅតែម្តងទៅនឹកលោកពុកផង"ថេយ៍ឯណេះក៏រុញទូកបណ្តោយទឹកសម្តែងធ្វើជាសប្បាយចិត្តនឹងវត្តមានអ្នកជាឪពុកដែរខ្លួននឹងទៅជួបនៅពេលបន្តិចទៀតនេះ

(សប្បាយសិនចុះថ្ងៃនេះយើងអោយឯងសងយើងកាលពីថ្ងៃមុន)លោកមេការលាក់គំនួចគុំជាមួយរាងតូចមិនដឹងថាមានរឿងអីទៅនិយាយបង្កាច់បង្ខាចថេយ៍ទេ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now