Episode12: គ្រួសារលោកគីមអូ៑អរដល់ហើយកូនដើមកូនចុងនៅជាមួយគ្នា...

2.5K 177 9
                                    

#ភាគទី12

ព្រឹកថ្ងៃថ្មីបន្ទាប់ពីក្រោកឡើងថេយ៍មិនបានឃើញរាជបុត្រទីបីផ្ទំនៅក្នុងបន្ទប់គេទៀតទេប្រហែលជាទ្រង់ចេញទៅដំណាក់វិញទាំងកណ្តាលអាធ្រាតហើយទើបបានជាគេមិនដឹង

"ឆឹស~ចង់ទៅក៏ទៅចង់ម៉ោក៏ម៉ោ"ថេយ៍ពេបមាត់រអូ៑ឡើងនឹកខឹងនឹងរាងក្រាសដែរចេញទៅមិនប្រាប់មួយមាត់

"យ៉ាងណាក៏ខ្ញុំជាអ្នកជួយជីវិតទ្រង់ដែរចំជាគ្មានសុជីវធម៌មែន"ថេយ៍

"ម្ចាសប្រុសភ្ញាក់ឃើញនឹងឃើញប្រុសតែម្តងគ្មានគិតទៅរកងូតទឹកងូតអីទេ"ម៉េវៗចេញមកពីណាក៏មិនដឹងមកថាអោយរាងតូចមើលសម្តីចុះសមតែគេក្រវាត់ចេញពីផ្ទះពិតមែន

"បានសម្តីប្រយ័ត្នបានទៅដើរតាមចញ្ចើមផ្លូវ"ថេយ៍

"និយាយលេងម្ចាស់ប្រុសធ្វើចឹងត្រូវហើយមិនបាច់ងូតទឹកក៏បានដែរអោយតែម្ចាសប្រុសសប្បាយចិត្តម៉េវៗតាមគ្រប់យ៉ាង"ឃើញសភាពការមិនស្រួលក៏ចូលមកលួងលោមសម្តីផ្អែមធ្វើជាច្របាច់ស្មាថេហ៍តិចយកចិត្ត

"ហើយថីព្រឹកមិនទាន់ចេញមកទាំងព្រឹក"

"ព្រឹកអីទៀតម្ចាសប្រុសម៉ោងចង់10ទៅហើយ( ដេកត្រមួកហើយមកថាព្រឹក)"ឃ្លានេះនិយាយខ្សិបៗមិនហ៑ាននិយាយលឺទេខ្លាចសុីដំបង

"យើងឮណា"យ៉ាងណាក៏គេចមិនផុតពីត្រចៀកថេយ៍ដែរ

"ខ្ញុំនិយាយលេងទេហិហិ"

"ស៉ាំហាស៎និយាយមកមានការអី"ថេយ៍

"ក៏ចង់មកប្រាប់ថាពេលនេះអ្នកបម្រើម្ចាសប្រុសកំពុងត្រូវគេធ្វើបាបបែបគេវាយស្លាប់បាត់ហើយក៏មិនដឹង"ក្មេងនិយាយធ្វើដូចធម្មតាទាំងដែររឿងធំស្មើនឹងជីវិតមនុស្ស

"ហាស៎ឯងថាមិចសាវយ៉ាត្រូវគេធ្វើបាបហើយពេលនេះឯងទើបតែមកប្រាប់យើង "ថេយ៍សម្លុតយ៉ាងខ្លាំងព្រោះតែបារម្ភពីនាង

"មកពីម្ចាសប្រុសដេកត្រមួកពេកខ្ញមខំដាស់ហើយតែមិនព្រមភ្ញាក់ខ្លួនឯងមានតែបណ្តោយតាមដំណើរ"ម៉េវ

"ឯងនេះយើងចង់តែចាប់ព្យួរកឯងទៅនឹងរបាំងទ្វាទេ ជៀសចេញយើងទៅមើលសាវយ៉ា"ថេយ៍ប្រញាប់រត់ចេញមករកសាវយ៉ានៅផ្ទះធំព្រោះគេដឹងច្បាស់ណាស់ថាអ្នកណាជាអ្នកធ្វើ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now