Episod20: អ្នកម៉ែ....!

1.6K 133 11
                                    

#ភាគទី20

កាយមាំបានមកដល់សំណាក់ទឹកកកដែរជាកន្លែងប្រមូលផ្តុំកងទ័ពជាសម្ងាត់របស់រាជបុត្រទី3ទ្រង់បានរៀបចំកន្លែងនេះឡើងដើម្បីហ្វឹកហាត់កងទ័ពនៅពេកដែរទ្រង់បានជ្រាបថាមានអ្នកដាក់ថ្នាំបំពុលទ្រង់

កន្លែងនេះសង្ងាត់ណាស់ព្រោះបន្ទាយទ័ពត្រូវបានរចនានៅក្រោមដីធ្វើជាបន្ទាយធំមួយមានគ្រឿងអាវុធគ្រប់ប្រភេទ បន្ថែមពីនេះនៅមានស្បៀងអាហារស្តុកទុកជាច្រើនដែរប្រើប្រាស់មិនងាយអស់ឡើង

ទ្រង់បានរៀបចំទីនេះយ៉ាងល្អឥតខ្ចោះដើម្បីត្រៀមពេលមានសង្រ្គាមនៅថ្ងៃខាងមុខរឿងនេះគ្មានអ្នកណាបានដឹងទេជាធម្មតាគេគ្រាន់តែគិតថាសំណាក់ទឹកកកនេះជាហាងម្ហូបអាហារមួយប៉ុណ្ណោះ

ជុងគុកបានចូលតាមច្រកសំងាត់ព្រោះពេកថ្ងៃនេះមនុស្សម្នាច្រើនចេញចូលមិនដាច់មិនចង់បង្កជាការភ្ញាក់ផ្អើលដល់ពួកគេ

មកដល់ខាងក្នុងឃើញមានទាហានជាច្រើនកំពុងហ្វឹកហាត់ពួកគេសុទ្ឌតែទទួលបានការលុតដំយ៉ាងល្អពីសំណាក់ជុងគុកផ្ទាល់

"យ៉ាងមិចហើយទាំងអស់គ្នា"

"មិនអីទេក្រាបទូល"មិនមែនថាពួកទាហានទាំងនេះនៅខាងក្នុងនេះរហូតទេគេមានពេលវាលាសម្រាកធម្មតាគ្រាន់តែការចេញចូលគឺសម្ងាត់ខ្លាំងណាស់

"ល្អហើយប្រឹងប្រែងហ្វឹកហាត់អោយបានល្អទើបអាចការពារប្រទេសពីសត្រូវបានយើងមិនអាចប្រហេសបានទេ"ជុងគុកពោលហើយក៏យាងមើលមួយសព្វទើបត្រឡប់ទៅរាជវាំងវិញកុំអោយមានគេសង្ស័យបានណាមួយមាឃរាងយប់ដែរហើយ

នៅតាមផ្លូវត្រឡប់មកវិញទ្រង់បានក្រឡេកឃើញមនុស្សម្នាក់ាមនរឹកពារចម្លែកណាស់ស្លៀកពាក់ពណ៌ខ្មៅពីលើដល់ក្រោមបិតរបាំងមុខ

រត់ចូលទៅច្រលងងឹតមួយដោយខ្ចិលចាប់អារម្មណ៍ទ្រង់ក៏មិនមាត់ទុកអោយរទេះបរចេញពីទីនោះទៅ

អ្នកដែរទ្រង់ឃើញនោះមិនមែនជាអ្នកណាឆ្ងាយទេគឺរាងតូចនឹងឯងដែរមានការងារត្រូវធ្វើនៅផ្ទះរបស់គេផ្ទាល់តែម្តងទើបមានរឹកពារចម្លែកបែបនេះ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now