Episode38:ឯងមិនមែនជុងគុករបស់យើងទេ .......

1.1K 97 3
                                    

#ភាគទី38

ខុសប្លែកពីថេយ៍ពេលនេះជុងគុកទ្រង់បានមកដល់កន្កែងដែរលោកគ្រូអោយមកដល់ដោយសុវត្ថិភាព

នៅទីនោះគ្មានអ្វីរញ៉េរញ៉ៃទេមានតែគម្ពីរជាច្រើនដែរគរលើគ្នាមើលឃើញក៏ដឹងថាគេទាំងពីរនាក់ត្រូវរៀនអោយអស់ក្នុងរយៈពេលប្រាំពីថ្ងៃដែរ

ជុងគុកទ្រង់ចាប់កាន់គម្ពីរដែរនិយាយពីធាតុទឹកនៅក្នុងខ្លួនទ្រង់មកមើល

កំពុងតែដាក់ចិត្តអានលោកគ្រូក៏បង្ហាញខ្លួនឡើង

"មកដល់ហើយហេស៎យ៉ាងមិចចាប់អារម្មណ៍ជាមួយវាមែនទេ"គាត់សួរឡើងទាំងប្រើសីល្ប៍លើកគម្ពីរនោះឡើង

"បាទលោកគ្រូព្រោះវាត្រូវជាមួយធាតុក្នុងខ្លួនខ្ញុំទើបចាប់អារម្មណ៍មើលវា"ជុងគុក

"តែបំណងយើងមិនបានចង់អោយឯងរៀនពីវាទេ"

"ចឹងអោយខ្ញុំរៀនពីអ្វីទៅ ហើយនៅទីនេះខ្ញុំមកតែម្នាក់ឯងទេមែនទេ"ទ្រង់ចង់ដឹងកាន់តែច្បាស់ព្រោះទីនេះធំល្វឹងល្វើយបែរជាមានតែទ្រង់ម្នាក់ជាមួយរូបរាងមិនពេញលេញរបស់គាត់

"មិនមែនម្នាក់ឯងទេថេយ៉ុងក៏ត្រូវមករៀនជាមួយគ្នាដែរតែពេលនេះគេកំពុងស្ថិតនៅក្នុងស្រមោលនៃការបំភ័នភ្នែក

លោកគ្រូនិយាយប្រាប់ជុងគុកហើយក៏ប្រើសីល្ប៍បង្ហាញពីរថេយ៍ដែរកំពុងស្ថិតក្នុងទីកន្លែងមួយដែរគេនៅម្នាក់ឯងទេបញ្ចេញកាយវិការដូចជាកំពុងតែនៅជាមួយមនុស្សជាច្រើនថែមទាំងសើចសប្បាយទៀតផង

"លោកគ្រូថេយ៍មិនអីទេមែនទេខ្ញុំទៅជួយ"ជុងគុកខំប្រឹងបិទភ្នែកនឹងទៅជួយរាងតូចតែលោកគ្រូក៏ហាមឡើង

"កុំធ្វើអោយអារម្មណ៍ច្របូលច្របល់ឯងមើលទៅថាគេកំពុងតែនៅជាមួយអ្នកណា"គាត់ក្រវាសដៃម្តងទៀតក៏បង្ហាញអោយឃើញរូបរាងអ្នកដែរថេយ៍កំពុងតែនៅជាមួយ

"នោះជាខ្ញុំតែហេតុអីក៏បែបនេះខ្ញុំនៅទីនេះទេតា"រាងក្រាសចង្អុលមកខ្លួនឯងបើកភ្នែកធំៗបែបមិនចង់ជឿ

"ក៏ព្រោះតែថេយ៉ុងអារម្មណ៍មិនមូលធ្វើអោយគេធ្លាក់ក្នុងអន្លង់ស្រមើលស្រមៃតាមអារម្មណ៍ដែរគេគិតបើឯងនៅតែធ្វើចិត្តមិនស្ងប់បន្តិចទៀតឯងនឹងដូជចាថេយ៍ពេលនេះតែឯងមិនអាចបានជួបគេទៀតទេព្រោះបើឯងជាប់នៅទីនោះហើយមិនអាចដកខ្លួនមកវិញបានឡើយ"គាត់ពន្យល់មកកាន់ជុងគុកដែរធ្វើខ្លួននៅមិនសុខបានឮដូចនេះរាងក្រាសក៏បន្ធូរអារម្មណ៍មិនឆ្លេឆ្លាទៀតទេព្រោះទ្រង់មិនទាន់ចង់បាត់បងថេយ៍នៅឡើយ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now