Episode3:ចូលម្នាក់យើងបំបាក់ជើងម្នាក់....

2.8K 186 17
                                    

#ភាគទី3

អ្នកស្រីទី2ដើរចូលមកក្នុងផ្ទះថេយ៍ទាំងកំហឹងខឹងនឹងថេយ៍ដែរធ្វើអោយកូនស្រីរបស់គាត់ឈឺ

"ថេយ៉ុង គីមសាមីន ឯងធ្វើអីកូនស្រីយើង"បើកទ្វាចូលមកឃើញថេយ៍កំពុងអង្គុយញ៉ាំអាហារយ៉ាងសប្បាយរីករាយជាមួយសាវយ៉ា

"ខ្យល់អីបក់អ្នកស្រីទី2មកដល់ទីនេះ"ថេយ៍ងាកមកមើលបន្តិចហើយក៏បន្តញ៉ាំអាហារធ្វើដូចធម្មតា

"ឯងធ្វើអីកូនស្រីយើងកុំស្មានតែយើងមិនដឹងឆាប់អោយថ្នាំបន្សាបមក"គាត់នាំអ្នកយាមប៉ុន្មានអ្នកចូលមកព័ទ្ធជុំវិញថេយ៍ដែរអង្គុយញ៉ាំបាយ

"អ្នកស្រីកើតអីនៅសុខៗមកចោទប្រកាន់ខ្ញុំស្រស់ៗបែបនេះនៅមានពួកប៉ុន្មានអ្នកនេះទៀតគិតថាអាចធ្វើអីខ្ញុំបាន"ថេយ៍មិនបានខ្លាចបែបជាច្រត់ដៃលើតុឯដៃមហខាងទៀតក្រវីកាំបិតលេងធ្វើដូចធម្មតា

"កុំមកធ្វើមិនដឹងឆាប់អោយថ្នាំបន្សាបមក បានឯងជាអ្នកបង្ខំយើងពួកឯងចូលឆែកទៅរកអោយឃើញយកមកអោយយើង"អ្នកស្រីទី2ឃើញថេយ៍នៅតែធ្វើធម្មតាទើបគាត់បញ្ជាអោយអ្នកយាមចូលឆែកឆេររកថ្នាំបន្សាប

"ជុៗៗគួរអោយអាណិតពួកឯងសាកទៅហ៑ានតែចូលមកម្នាក់យើងបំបាក់ជើងម្នាក់"ថេយ៉ុងយកកាំបិតចង្អុលមុខពួកអ្នកយាមទាំងនោះធ្វើអោយពួកគេថយក្រោយបន្តិចដែរ

"ពួកឯងខ្លាចអីចូលទៅរកឃើញយើងមានរង្វាន់អោយ"អ្នកស្រីទី2ឃើញពួកគេរាងញញើតនឹងថេយ៍ទើបយកប្រាកើមកធ្វើជាធ្នាក់អោយពួកគេធ្វើតាមខ្លួនព្រោះថាមនុស្សលោភឮតែប្រាក់អ្វីក៏ធ្វើមិនខ្លាចស្លាប់

ម្នាក់ៗដល់ឮថាបានប្រាក់អារម្មណ៍ភ័យខ្លាចទាំងប៉ុន្មានក៏រលាយបាត់អស់នាំគ្នាចូលមកតែថាដូចថេយ៍និាយយចឹងចូលម្នាក់បំបាក់ជើងម្នាក់

រាងតូចមិននិយាយច្រើនចូលទៅវាយបំបាក់ជើងម្តងម្នាក់ៗរបូតទាល់តែពួកគេដេករណូករណែងងើបលែងរួចស្រែកថ្ងូរអោយរហឹសដោយក្តីឈឺចាប់

"អ្នកស្រីនៅចង់មកឆែកបន្ទប់ខ្ញុំទៀតទេ"ថេយ៍ងាកមកសួរទាំងក្រសែភ្នែកត្រជាក់ស្រេប

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now