Episode13:មិនជាបន្ទុកព្រោះថេយ៍ជាមនុស្សដែរយើងស្រឡាញ់...🥰

2K 129 14
                                    

#ភាគទី13

ក្នុងបន្ទប់ទទួលភ្ញៀវពេលនេះស្ថានភាពដូចជាតានតឹងខ្លាំងណាស់លោកគីមនឹងអ្នកស្រីទី2នៅមិនសុខសោះដែរសុខៗរាជបុតហរទីបីរមកផ្ទះគាត់ច្បាស់ជាមានហេតុការណ៍អ្វីមិនស្រួលហើយទើបបានជាទ្រង់យាងមកដោយផ្ទាល់បែបនេះ

"កុំតានតឹងពេកអីយើងមកធម្មតាៗទេខានមកទីនេះយូរក៏ចង់មកលេងលោកគីមមិនថាអ្វីទេត្រូវទេ"ជុងគុកទ្រង់ពោលឡើងបែបញញឹមត្រជាក់ដៃកាន់ពែងតែក្រេបធ្វើមិនដឹងឯថេយ៍មិនមាត់ក៏អង្គុយធម្មតាមិនបានទៅនិយាយជាមួយទ្រង់អ្វីដែរ

"ក្រាបទូលទីនេះស្វាគមន៍ទ្រង់24ម៉ោងមិនមានអ្នកណាទើសទាល់អ្វីទេ"លោកគីមញញឹមតបវិញ

"ហើយចុះអ្នកប្រុសថេយ៍មានទើសទាល់អ្វីដែរទេ"

"ហិហិ ...គ្មាន ទេក្រាបទូលល"ថេយ៍និយាយបង្អូសសម្លេងទាំងគ្រឺតនឹងរាងក្រាសជាខ្លាំងគេខំមិននិយាយរកហើយនៅហៅគេទៀត

"បើចឹងល្អហើយណាមួយថ្ងៃយើងយករាជបញ្ជាពីបិតាមកជាមួយដែរ"និយាយហើយទ្រង់ក៏ងើបឈរអានព្រះរាជសារទើបត្រូវអោយអ្នកដែរអង្គុយមិញនេះប្រញាបើលុតជង្គង់ទទួលព្រះរាជសារ

ក្នុងព្រះរាជសារដែរជុងគុកទ្រង់អាននោះគឺតម្រូវអោយលោកគីមនាំកូនៗទាំងអស់ចូលរាជវាំងនៅបីថ្ងៃក្រោយដើម្បីចូលរួបពិធីចម្រើនព្រះជន្មព្រះមហាក្សត្រយានី

"ទូលបង្គំសូមទទួលព្រះរាជបញ្ជា"លោកគីម

"ល្អទទួលរាជសារទៅ"

បន្ទាប់ពីទទួលរួចលោកគីមក៏ចាត់អោយគេយកទៅរក្សាទុកអោយបានត្រឹមត្រូវទើបងាកមកនិយាយជាមួយរាជបុត្រវិញ

"រំខានទ្រង់ហើយត្រឹមតែរឿងប៉ុណ្ណឹងអាចអោយអ្នកបម្រើយកមកក៏បានដែរបក្រាបទូល"

"ក៏ប្រាប់ហើយថាយើងចង់មកលេងទីនេះយ៉ាងមិចមិនស្វាគមន៍យើងទេ"ថេយ៍ដែរអង្គុយក្បែរនោះឡើងអស់សំណើចពេលដែរឮបែបនេះរឹតតែអស់សំណើចទៀតនោះគឺលោកគីមមិនអាចតបទទៅរាងក្រាសវិញបានទឹកមុខគាត់ពេលនេះធហវើអោយថេយ៍ពេញចិត្តជាខ្លាំង

"អរក្រាបទូល"លោកគីមឃើញមិនស្រួលក៏លែងដេញដោលទៀតខ្លាចទ្រង់ខឹង

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now