Episode59:ដេឃ្យុង លីខ្វាន់ឯងត្រូវតែសងយើង...

1K 115 18
                                    

#ភាគទី59

"បើចឹងសាករបស់ថ្មីម្តងទៅ "ទ្រង់គ្រាន់តែទះដៃសត្វកំណាចបីក្បាលក៏លេចខ្លួនចេញមកជាមួយនឹងភ្លើងនៅឆេះលើក្បាល

"ល្ងង់ណាស់!ប្រើខួអន់យ៉ាងនេះបានជាល្ងង់ខ្លាចជាកូនអុករបស់គេ"ថេយ៍ផ្ទាត់ដៃបន្តិចពួកប៉ុន្មានក្បាលមិញនេះក៏ដើរមកក្រោយខ្នងគេបានន័យថាពួកវាទទួលយកថេយ៍ជាម្ចាស់

"ដល់វេនយើងម្តងហើយ"ថេយ៍ប្រើកម្លាំងបញ្ជូនទៅមហេសីហ៑ានតែត្រូវមហេសីដឹងតែស្លាប់នៅកន្លែងតែក៏មានមនុស្សម្នាក់ទៀតចូលមកជួយ

"ទីបំផុតលោកក៏បង្ហាញខ្លួនចចកភ្នែកខៀវ"រាងតូចសម្លឹងមើលទៅឃន់បិទមុខស្លៀកឈុតខ្មៅដែរបង្ហាញត្រឹមកែវភ្នែកពណ៌ខៀវមួយគូអោយថេយ៍បានស្គាល់

"ហាសហាជាកិត្តិយសណាស់ដែរមនុស្សស្អាតៗដូចជាលោកចង់ជួបជាមួយយើង"សម្តីរបស់គេស្តាប់ទៅស្រទន់តែវាបង្កប់ភាពកាចសាហាវឈាមត្រជាក់

"លោកមើលទៅប្រហែលៗ"ជុងគុកនិយាយឡើងធ្វើអោយគេផ្ទុះសំណើចឡើង

"ហាសហាមនុស្សដូចជាយើងធ្លាប់ជួបទ្រង់ដែរមែនទេតែថានៅតែពីរនាក់បែបនេះជាគូស្នេហ៍នឹងគ្នា"ពាក្យដែរគេនិយាយថាជាគូស្នេហ៍នឹងគ្នានេះធ្វើអោយជុងគុកចាប់បានថាគេជាអ្នកណាបាត់ទៅហើយព្រោះពាក្យនេះស្តាប់មើលទៅដូចជាបង្កប់ការច្រណែនការហួងហែង

រាងក្រាសក៏ផ្តល់សញ្ញាអោយទៅថេយ៍ដែរនៅក្បែរនោះទើបថេយ៍អាចនិយាយបង្វែរនាយបន្ត

"ពិតមែនហើយស្រឡាញ់ស្មោះស្មគ្រទៀតផងមកទីនេះគ្រាន់តែចង់ឃើញមុខអ្នកដែរចូលចិត្តលួចខាំពីក្រោយខ្នងឥឡូវក៏បានឃើញហើយ"ថេយ៍និយាយហើយនៅឆ្លៀតអង្អែលកបង្ហាញស្នាមស្នេហ៍ដែរជុងគុកទុកអោយទៅប្រុសម្នាក់នោះឃើញទៀតព្រោះគេដឹងថាជាអ្នកណាទៅហើយ

"ជុកៗៗ និយាយបែបនេះនេះមិនត្រូវទេគេហៅថាមនុស្សឆ្លាតទើបគេមិនបង្ហាញខ្លួន"ប្រុសម្នាក់នោះយកដៃក្រវីកូនកាំបិទស្នៀតហើយដើរទៅដើរមកមើលទៅដូចជាធម្មតាតែតាមពិតក្នុងចិត្តក្តៅដូចជាភ្លើងឆេះខឹងខ្លាំងណាស់តែក៏មិនអោយគេដឹងថាជាអ្នកណា

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now