Episode23:ជីមីន......

2K 152 13
                                    

#ភាគទី23

ដោយសារតែការធ្វើដំណើរមានរយៈពេលយូរទើបតម្រូវអោយពួកគេត្រូវឈប់រកកន្កែងសម្រាកដើម្បីអោយសេះបានឈប់ខ្លះដោយសារវាដើរយូរហើយ

ថេយ៍ចេះតែមានអារម្មណ៍ថាមានគេតាមមកមិនឈប់សោះតាំងពីចេញដំណើរវិញ្ញាណគេប្រាប់ថាគ្មានសុវត្ថិភាពទេ

ដោយសរតែបារម្ភក៏ដើរមើលជុំវិញនោះម្នាក់ឯងមិនបានប្រាប់អ្នកណាគេចេះតែដើរៗក៏បានជួបនឹងមនុស្សមួយក្រុមមើលទៅមានគ្នាច្រើនគួរសមគេម្នាក់ឯងមិនអាចយកឈ្នះបានឡើយដោយសារតែគេត្រូវរបួសមិនទាន់ជា

ទើបនៅចាំពួនមើលសកម្មភាពពួកនោះសិនពេលនោះស្រាប់តែមានដៃមួយមកខ្ទប់មាត់គេធ្វើអោយរាងតូចប្រឹងរើបម្រាស់ជាខ្លាំង

តែបន្ទាប់ពីបានឮសម្លេងហើយក៏លែងរើវិញ

"ស្ងាត់ទៅគឺយើងទេ"ជុងគុកក្រឡាស់មកអង្គុយពីមុខថេយ៍តែដៃនៅខ្ទប់មាត់គេជាប់ដដែរខ្លាចគេស្រែក

"ទ្រង់លេងអ្វីនឹងធ្វើអោយខ្ញុំភ័យសឹងស្លាប់ទៅហើយ"ថេយ៍យកដៃក្រវេសសកដែរធ្លាក់មកបាំងមុខចេញ

"អូនចេះភ័យដែរហ៎យើងមិនទាន់សួរទេថាហេតុអីក៏ចេញពីក្រុងមកទីនេះ"រាងក្រាសនិយាយល្មមតែឮពីរនាក់

"គឺត្រូវនាំអ្នកម៉ែទៅស្រុកកំណើតតែថាមិចបានទ្រង់នៅទីនេះដែរ ឬក៏តាមខ្ញុំមក"ថេយ៍

"ហិហិ..គឺមែននឹងហើយបងតាមអូនមកនៅមានម្ចាស់ពូនៅក្នុងរទេះទៀត"ជុងគុកសើចមិនសមពេលទទួលបានក្រសែភ្នែកសម្លក់ពីអ្នកម្ខាងទៀត

"ទ្រង់អត់មានការងារធ្វើទេបានជាមកតាមខ្ញុំបែបនេះ"រាងតូចចង់តែយំទេមិចបានមកតាមគេមិនគិតធ្វើការងារអ្វីទេ

"ក៏មានតែបេះដូងរត់ចោលយើងនៅមិនសុខទេ"ជុងគុកចាប់ដៃថេយ៍យកមកដាក់លើប្រអប់ទ្រូងនិយាយធ្វើមាត់ពេបតិចៗ

"ហៅអ្នកណាបេះដូងនេះទ្រង់ចេះពាក្យនេះមកពីណា"ថេយ៍

"គឺថេយ៍នោះអីហៅបេះដូងបែបនេះវាមើលទៅផ្អែមល្ហែមណាស់ណា"រាងក្រាសនៅតែបន្តនិយាយអោយតែជួបថេយ៍មិនដឹងជាសម្តីផ្អែមនេះមកពីណាទេមានអោយទ្រង់និយាយមិនខ្វះ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now