Episode24:ហេតុអីក៏សម្លាប់នាង.....

2K 148 12
                                    

#ភាគទី24

"ជីមីនជាឯងមែនទេ"ថេយ៍ប្រុងយកដៃទៅអង្អែលមុខជីមីនតែក៏ត្រូវយ៉ុនហ្គីទ្រង់ចាប់ដៃជាប់មិនអោយប៉ះទេ

"ចង់ធ្វើស្អី"យ៉ុនហ្គីទ្រង់ចោទសួរទាំងមុខក្រញ៉ូវនេះទ្រង់នៅមើលប៉ុណ្ណឹងហើយអាល្អិតនេះនៅហា៑នចង់យកដៃប៉ះមុខសំណប់ចិត្តទ្រង់ទៀត

"ក្រែងខ្ញុំព្យាបាលគេហេសបើមិនអោយស្ទាបប៉ះពាល់អោយខ្ញុំមើលគេយ៉ាងមិច"ថេយ៍មិនបានខ្លាចប្រើក្រសែភ្នែកមុតស្រួចរបស់ខ្លួនសម្លឹងមើលទៅអ្នកដែរឃាតខ្លួនមិញនេះមិនដាក់ភ្នែក

"ទ្រង់ធ្វើចិត្តអោយទូលាយបន្តិចទៅគេជាមនុស្សរបស់ខ្ញុំទេ"ដោយឃើញថេយ៍ដូចជាសម្លឹងមិនព្រមដាក់ភ្នែកចុះបន្តិចសោះទើបជុងគុកលូកមាត់ចូលមកជួយនិយាយបើមិនចឹងទឹផ្ទុះសង្រ្គាមឥឡូវហើយ

"តែទ្រង់មិនឃើញគេប្រហើនដាក់យើងទេ"យ៉ុនហ្គីងាកមកខ្សិបដាក់រាងក្រាសវិញទាំងមិនសុខចិត្ត

"ឬក៏មិនចង់អោយសំណប់ចិត្តដឹងខ្លួនវិញទេ បើមិនចង់ទេខ្ញុំនាំគេទៅវិញ"គ្រាន់តែឮបែបនេះទ្រង់ក៏ស្ងាត់មាត់លែងនិយាយអ្វីបន្តទៀតព្រោះខ្លាចថេយ៍ទៅពិតមែន

ថេយ៍រៀបនឹងពិនិត្យបន្តទៅហើយស្រាប់តែមានមនុស្សស្រីម្នាក់រត់ចូលមកឃាត់ដំណើររាងតូច

"ឈប់សិន ទ្រង់ចេះអោយមនុស្សដែរមិនដឹងថាចេះពេទ្យឬក៏អត់មកពិនិត្យព្យាបាលអោយម្ចាស់តូចបានយ៉ាងមិចក្រាបទូលបើមានបញ្ហាអ្វីទៅជីវិតគេអោយប្តូរបានទេ"នាងចូលមកបង្អាក់ទូលព្រះអង្គអោយបញ្ឈប់មិនអោយព្យាបាលជីមីនបន្តទៀត

"ខ្ញុំម្ចាស់បារម្ភណាស់ក្រាបទូល"មូរ៉ាជាអ្នកម្នាងរបស់យ៉ុនហ្គីដែរមួយរយៈមកនេះមកជួយមើលថែជីមីនមើលទៅស្រឡាញ់រាងតូចណាស់មើលចុះសូម្បីតែគ្រូពេទ្យព្យាបាលក៏ខ្លាចជីមីនមានគ្រោះថ្នាក់ដែរ

"សូមទ្រង់ពិចារណាឡើងវិញព្រះពរ"នាងចង់អោយយ៉ុនហ្គីបញ្ឈប់មិនអោយថេយ៍ព្យាបាលជីមីនបន្តទៀត

"ណាហ៉ើយ~យ៉ាងណាក៏ជាជម្រើសចុងក្រោយដែរព្រោះគ្រូពេទ្យច្រើនហើយព្យាបាលប្រពន្ធយើងមិនបានទេ"យ៉ុនហ្គីដកដង្ហើមធំទាំងតឹងចិត្តគេមិនអាចធ្វើអ្វីបានទេព្រោះការនិយាយរបស់គេអាចធ្វើអោយជីមីនស្លាប់បើសម្រេចខុសនឹងនៅរស់បានបើសមនរេចត្រូវវាពិតជាពិបាកខ្លាំងណាស់

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now