Episode28: ចចកភ្នែកខៀវ

1.6K 129 18
                                    

#ភាគទី28

បន្ទាប់ពីឮសម្លេងសើចពេកបុត្រាសុីក៏ចេញមកមើលទាក់ភ្នែករបស់យ៉ុនហ្គីអោយស្គាល់ភ្លាមថាជាអ្នកណា

"រាជបុត្រនគរខាងលិចមានបញ្ហាអ្វីទើបធ្វើអោយទ្រង់មកដល់ទីនេះទាំងសភាពបែបនេះ"ព្រះអង្គមានបន្ទូលសួរទាំងចងជញ្ចើមព្រោះមិនមានពណ៌មានអ្វីថានគរគេជួបបញ្ហាអ្វីទេ

"មិនបាច់គួរសមអ្វីពេកទេធ្វើដូចជាធម្មតាទៅរឿងវាវែងឆ្ងាយចាំនិយាយពេលក្រោយតែពេលនេះសូមនិយាយជាមួយលោកខាងនេះសិន"បុត្រាសុីរៀបនឹងមកនិយាយជាមួយថេយ៍ទៅហើយតែជុងគុកក៏និយាយកាត់ទៀត

"មានបញ្ហាអីនិយាយជាមួយយើងមកចាំបាច់អីរកនិយាយជាមួយថេយ៍"ជុងគុកមុខកាន់តែក្រញ៉ូវក្រោយដឹងថាថេយ៍យកដៃមួលដើមដៃរបស់ខ្លួនឈឺណាស់តែមិនហ៑ានស្រែកព្រោះទទួលបានក្រសែភ្នែកគម្រាមពីអ្នកម្ខាងទៀត

"កុំស្តាប់សម្តីទ្រង់អីមានការអ្វីក៏និយាយមក"ថេយ៍ក្រោយសម្លក់គម្រាមជុងគុកហើយក៏ងាកមកញញឹមផ្អែមដាក់បុត្រាសុីធ្វើអោយជុងគុកឈរពេបមាត់នៅពីក្រោយសកម្មភាពនេះយ៉ុនហ្គីឃើញហើយអស់សំណើចណាស់តែក៏មិនហ៑ានសើចព្រោះជីមីនឈរជិតធ្វើមុខក្រញ៉ូវដាក់

"រឿងដែរលោកនិយាយនោះខ្ញុំយល់ព្រមហើយខ្ញុំនឹងទៅជាមួយលោកអោយតែលោកព្រមជួយពួកខ្ញុំធ្វើអ្វីក៏ពួកខ្ញុំអាចធ្វើបានដែរ"បុត្រាសុីនិយាយយ៉ាងម៉ឹងម៉ាត់ធ្វើអោយថេយ៍ញញឹមចេញមកគេមើលមនុស្សមិនដែរខុស

"ថេយ៍នេះអូនអោយគេទៅតាមមែនទេបងមិនព្រមទេណា"ជុងគុកប្រកែកទាំងមុនសុខចិត្តចង់មិនតាមសំណប់ចិត្តគេមែនទេមិនបានដាច់ខាត

"បិតមាត់របស់ទ្រង់ទៅបើមិនចង់អោយខ្ញុំខឹងជាងនេះល្អណាស់ស្ងាត់បែបនេះណា"ក្រោយត្រូវថេយ៍សង្គ្រឿតធ្មេញដាក់ម្តងទៀតជុងគុកក៏ចុះញ៉មម្តងទៀតមិនព្រមយ៉ាងណាក៏មិនអាចជំទាស់ចិត្តអូនដែរ

"ហិហិ..មិនបាច់និយាយថ្នាក់នឹងក៏បានការងារស្រួលៗទេណាមួយទ្រង់ចេះពេទ្យស្រាប់ទៀតមិនពិបាកទេ"ថេយ៍

"អរគុណលោកហើយ"បុត្រាសុី

"អាប្អូនជើងល្អឯងនេះធ្វើអី្វមិនចេះប្រាប់យើងអ្វីបន្តុចទេយ៉ាងមិច"យ៉ុនហ្គីមកស្តីអោយថេយ៍ធ្វើអោយជីមីនមិនពេញចិត្តជាខ្លាំង

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now