Episode71:ឯងអស់សិទ្ធហើយថេយ៉ុង....

925 85 22
                                    

#ភាគទី71

"ជុងគុកប្រយ័ត្ន ជ្រិច!"សម្លេងកាំបិយចាក់ចូលខ្នងរបស់ថេយ៍លាន់តែជ្រិចក៏បន្លឺឡើងធ្វើអោយថេយ៍កាន់តែទន់ខ្លួនល្អូកលើសដើមតែនៅព្យាយាមញញឹមដាក់ជុងគុក

"ថេយយយ៎"រាងក្រាសទៅជាគាំងធ្វើអីមិនត្រូវញ័រដៃទទ្រើតនៅពេលដែរថេយ៍ត្រូវមួយកាំបិតបន្ថែមទៀតលិចចូលក្នុងខ្លួនកប់ជ្រៅទ្រង់យកដៃបិទមុខរបួសដែរមានកាំបិតដោតជាប់ទាំងទឹកភ្នែកស្រក់ចុះឥតមានខ្មាសអ្នកណាទាំងអស់

ចំណែកអ្នកដៃបង្ករហេតុក៏ទម្លាក់ខ្លួនរំកិលខិតចេញពីថេយ៍ទៅអោបខ្លួនយំនៅក្បែរគល់ឈើញីញ័រដួចមនុស្សវិកលចរិកមិនខុស

គ្រប់គ្នាក៏មកតាមទាន់រឿងដែរកំពុងកើតឡើងនាំគ្នាទៅចាប់ម៉ូអ៑ីចង់នៅមួយកន្លែងថេយ៍វិញក៏មិនទាន់បិទភ្នែកនៅបើកសម្លឹងមើលគ្រប់គ្នាជាពិសេសមនុស្សប្រុសដែរស្រឡាញ់ស្មើរជីវិតកំពុងតែត្រកងបីខ្លួនជាប់មិនលែង

"អូន....ស្រឡាញ់បង...ជុងគុក..បានស្លាប់....ក្នុងដៃរបស់បង....ជារឿងដែរអូនចង់បាន...
ទោះជាមិនអាចនៅជាមួយបងបានមួយជីវិត.....ក៏អូនសប្បាយចិត្ត....."និយាយជាមួយរាងក្រាសហើយថេយ៍ក៏ទម្លាក់ដៃដែរអង្អែលផ្ពាល់ជុងគុកមិញនេះចុះបិទភ្នែកលែងកម្រើកធ្វើអោយជុងគុកញ័របបូរមាត់ទម្លាក់ដៃដែរខំបញ្ជូលកម្លាំងអោយទៅថេយ៍នៅប្រែមកអង្រួនរាងកាយម្ចាស់ស្នេហ៍វិញ

"អត់ទេហ៉ឹកៗៗ....ថេយ៉ុងអូនមិនអាចទៅចោលបងទាំងបែបនេះបានទេ......អូនមិនអាចក្បត់សន្យាជាមួយបងទេ....ហ៉ឹកៗៗ"ជុងគុកទ្រង់អង្រួនរាងកាយដែរលែងដឹងឮអ្វីទាំងអស់ទាំងញាប់ញ័រក្នុងអារម្មណ៍ស្ទើរតែគាំងបេះដូងទៅជាមួយម្ចាស់ស្នេហ៍ក្នុងពេលឥឡូវ

"ថេយ៍កូនម៉ែហ៉ឹកៗៗ..."អ្នកស្រីមីងហ្វាមកដល់យំឡើយទន់ខ្លួននិយាយមិនបានប៉ុន្មានម៉ាត់ក៏សន្លប់បាត់មាត់ឆឹងលើកដៃលោកគីមគ្រប់គ្នាក្រៀមក្រំកើតទុក្ខដូចគ្នាទាំងអស់

គ្រប់គ្នាយំសោកស្តាយចំពោះការចាកចេញរបស់រាងតូចយំព្រោះតែការចាកចេញលើកនេះមិនអាចវិលត្រឡប់យំព្រោះតែស្តាយស្រណោះមនុស្សល្អមនុស្សពូកែយំព្រោះតែស្រឡាញ់នឹកស្រណោះភាពកា្លហានរបស់មនុស្សពូកែម្នាក់នេះ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now