Episode11: ធ្វើតាមបេះដូង....

2K 137 24
                                    

#ភាគទី11

ម៉េវដោយឃើញថេយ៍រវលើតែជាមួយសាច់ដុំពេកក៏ចេញមកបើមិនចេញមកទេព្រះអង្គម្ចាស់ច្បាស់ជាស្លាប់ប្រាកដណាស់ព្រោះរាងកាយឡើងត្រជាក់ស្លេកដូចខ្មោចហើយ

"ម្ចាស់ប្រុសរវល់តែងប់នឹងសាច់ដុំប្រយ័ត្នតែព្រះអង្គម្ចាស់ម្នាក់នេះស្លាប់តិចថាបានទៅរកន្លែងថ្មី"

"អើមែនហើយមិនគួរទេៗហើយយើងត្រូវធ្វើយ៉ាងមិចមិនមែនពេទ្យផងធ្វើមិចយើងដឹងថាគេឈឺអីទៅ"ថេយ៍វីវក់ពេកក៏ស្ទុះទៅយកចានដាក់ទឹកប្រុងយកមកជូតអោយនាយតែម៉េវៗហាមទាន់

"ហាក៎ធ្វើចឹងមិនបានទេគេមានពិសត្រជាក់នៅក្នុងខ្លួនបើជូននឹងទឹកធម្មតាប្រយ័ត្នឈាមលែងរត់ស្លាប់បាត់ទៅ"

"ហើយចឹងធ្វើយ៉ាងមិច ធ្លាប់តែបំពុលគេអោយមកព្យាបាលចឹងធ្វើមិនកើតទេ"ថេយ៍និយាយទាំងមុចជូរព្រោះមិនដឹងជាជួយយ៉ាងមិច

"នៅក្រោយបន្ទប់ម្ចាស់ប្រុសមានស្រះទឹកមួយដែរអាចអោយគេត្រាំខ្លួនបន្សាបពិសត្រជាក់នេះបានខ្លះដែរហើយទឹកនោះក៏អាចជួយព្យាបាលរាងកាយរបស់ម្ចាសប្រុសអោយមានកម្លាំងធាតុកាន់តែខ្លាំងដែរ"ស្រីម៉េវរៀបរ៉ាប់ដោយខ្លួនឯងកំពុងហោះយកសផវភៅមកបើកមើលនៅមុខថេយ៍ធ្វើចារឹកឡើងសាឡប់បើមនុស្សវិញគេវៃបែកមុខហើយ

"ហើយយូរហើយមិចក៏ឯងមិនប្រាប់យើង"ថេយ៍ច្រត់ចង្កេះសួរទាំងគ្រឺតនៅទៅនេះជិតកន្លះខែហើយមិនព្រមនិយាយទេទុកអោយគេនៅឈឺឆ្អឹងឈឺឆ្អែងចំជាសត្វចិញ្ចឹមដល់ល្អមែន

"បើម្ចាសប្រុសមិនសួរផង មិនដឹងទេប្រាប់ហើយរឿងផ្សែងចាត់ការខ្លួនឯងទៅ ខ្ញុំទៅដេកវិញហើយ"និយាយរួចក៏រលាយបាត់ទុកអោយថេយ៍គ្រារាងកាយធ្ងនៀកន្តុបរបស់រាងក្រាសលបខ្លាចមានគេមកឃើញទៅក្រោយផ្ទះ (បញ្ចាក់បន្តិចផ្ទះដែរថេយ៍នៅគឺដាច់ដោយលែងម្នាក់ឯងតែស្ថិតនៅក្នុងដីផ្ទះរបស់ត្រកូលគីមសានីមដដែរទេ)

ទម្រាំតែមកដល់ថេយ៍ត្រូវឈប់ពីរបីដងមកដល់ហើយក៏ដោះអាវរបស់នាយចេញបញ្ចេញស្នាមសាក់នៅពេញដៃខាងស្តាំមើលទៅឡើងមានអំណាច

រាងតូចដោះតែអាវអស់ទុកខោខាងក្នុងអោយនាយរួចចាត់ការដាក់គេអោយផ្អែកនៅក្បែរមាត់ទឹកដែរមានទឹកត្រឹមសា្មអោយគេផ្អែកហើយងាកមកដោះសម្លៀកបំពាក់ខ្លួនឯងចេញម្តង

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now