ផ្តើមរឿង: ឯងស្លាប់ហើយ😊......

8K 259 31
                                    


#ផ្តើមរឿង

ទីក្រុងដែររីកចម្រើនគ្រប់វិស័យផ្នែកបច្ចេកវិទ្យាជាវិស័យដែរជឿនលឿនបំផុតរបស់ទីក្រុងនេះ

នៅក្នុងវិមានដែរធំស្កឹមស្កៃមួយត្រូវបានបំពាក់ប្រព័ន្ធផ្កាយរណបសឹងតែពាសពេញដើម្បីការការពារម្ចាស់វិមានពីការតាមសម្លាប់របស់ពួកឃាតករសុីឈ្នួល

បើចង់ឈានជើងចូលទៅគឺមានតែស្លាប់នឹងស្លាប់តែប៉ុណ្ណោះព្រោះមិនត្រឹមតែមានប្រព័ន្ធបច្ចេកវិទ្យាទំនើបទេនៅមានកងអង្គរក្សចាំរក្សាសុវត្ថិភាពគ្រប់ទីកន្លែង

វេលាយប់ស្ងាត់ឃើញមានកាយតូចរាងល្វត់ល្វន់ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅតាំងពីក្បាលដល់ចុងជើងកំពុងញាប់ដើរចូលទៅក្នុងវិមាននោះទាំងមិនខ្លាចអ្វីទាំងអស់

ប្រពន្ធ័ផ្កាយរណប់ដែរដាក់នៅទីនោះត្រូវបានគេកាត់ផ្តាច់តាំងពីពេលមិនទាន់ដើរចូលមកម្លេះហើយក៏គ្មានអ្នកណាដឹងសូម្បីតែម្នាក់

អង្គរក្សទាំងនោះគ្រាន់តែឃើញរាងតូចដើរចូលមកក៏ប្រជុំគ្នាផ្ចុងកាំភ្លើងដាក់តែគេបែបជាញញឹមមិនខ្ចីខ្លាចភ្លាមនោះរាងតូចបាចម្សៅម្យ៉ាងចេញមកធ្វើអោយអង្គរក្សទាំងនោះប្រកាច់បែកពពុះមាត់ស្លាប់មួយរំពេច

ស្នាដៃផលិតថ្នាំពុលរបស់ឃាតករដៃឯកគីម ថេយ៉ុងនៅតែគ្មានអ្នកណាអាចយកឈ្នះបានធានាថាដាក់ហើយប្រាំនាទីទេទៅនៅឋានយមរាជយ៉ាងពិតប្រាកដដោយគ្មានលក្ខខណ្ឌ

គីម ថេយ៉ុង ជាមេក្រុមឃាតករសុីឈ្នួលមានជំនាយផលិតថ្នាំពុលគ្រប់ប្រភេទបំពេញការងារម្តងណាក៏មិនដែរធ្លោះធ្លោយដែរគ្រប់គ្នាដែរឮឈ្មោះឃាតករពេលរាត្រីតែងតែខ្លាចរអាល(ជារសនាមដែរគេដាក់អោយថេយ៉ុងព្រោះគេសម្លាប់តែពេលរាត្រីតែប៉ុណ្ណោះហើយឈ្មោះពិតក៏គ្មានអ្នកណាស្គាល់ដែរ)មានកូចចៅក្រោមអំណាចជាច្រើនតែគេមិនមែនចេះតែទទួលសម្លាប់ទាំងអស់នោះទេគេសម្លាប់តែអ្នកដែរប្រព្រឹត្តអំេពើអាក្រក់សមនឹងស្លាប់តែប៉ុណ្ណោះ

រកណាបានសម្លាប់បានលុយហើយបានបុណ្យពីការសម្អាតមនុស្សអាក្រក់ពីប្រទេសទៀត

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now