Episode32:អូនមិនអាចចាកចេញចោលបងបានទេបើបងមិនអនុញ្ញាតិ....

1.3K 111 2
                                    

#ភាកទី32

ដោយសារតែការបាត់ខ្លួនរបស់ជុងគុកនឹងថេយ៉ុងបានធ្វើអោយគ្រប់គ្នាបារម្ភចែកគ្នាតាមរកពាសពេញព្រៃដោយហេតុថារកមិនឃើញទើបជីនសន្មតថាពួកគេទាំងពីធ្លាក់ចូលទៅក្នុងជ្រោះនោះហើយ

"ពួកគេប្រាកដជាធ្លាក់ទៅក្នុងជ្រោះនោះហើយមិនបានទេយើងត្រូវតែចុះទៅរក"ជីនអារម្មណ៍មិនមូលទេព្រោះតែបារម្ភពីជុងគុក

"ទ្រង់ស្ងប់អារម្មណ៍សិនទៅជ្រោះនេះមិនអាចចុះទៅក្រោមបានទេព្រោះជាកន្លែងសត្វសាហាវៗរស់នៅសូម្បីតែអ្នកហាត់គុណកម្រិតកំពូលចុះទៅក៏មិនអាចឡើងមកវិញបានដែរទ្រង់ស្តាប់ខ្ញុំហើយស្ងប់អារម្មណ៍"ណាមជូនចូលមកអោបជីនដែរកញ្ជ្រោលរកចុះទៅខាងក្រោម

"មែនហើយទ្រង់គួរទេជឿជាក់លើសមត្ថភាពរបស់រាជបុត្រទី3ជឿថាទ្រង់នឹងមិនកើតអ្វីទេ"យ៉ុនហ្គីទ្រថ់មានបន្ទូលឡើងព្រមជាមួយការសម្លឹងមើលទៅជ្រោះនោះដោយក្រសែភ្នែកព្រួយបារម្ភគ្មានអ្នកណាដឹងអំពីព្រៃនេះជាជាងទ្រង់ទេ

"ពិតមែនហើយនៅមានថេយ៍ទៀតពួកគេមិនអាចកើតអ្វីទេ យ៉ាងណាព្រៃនេះមានតែម្ចាស់បងទេដែរត្រឡប់មកវិញបាន"ហូ៑សុកដែរឈរនៅក្បែរនោះមានបន្ទូលឡើងអោយជីនស្ងប់អារម្មណ៍ខ្លះ

"បងជឿលើកូនប្រុសបងណាជីនកុំបារម្ភពេកអីទ្រងើហត់ណាស់ហើយគួរតែទៅសម្រាកសិនល្អទេ"អ្នកស្រីមីងហ្វាក៏បានជួយបញ្ចុះបញ្ជូលជីនអោយលែងសូវគិតពីពួកគេដែរទើបទហរង់យល់ព្រមត្រឡប់ទៅសម្រាកតាមពាក្យគេសុំពិតមែន

"ម្ចាស់បងទ្រង់គិតចង់ចុះទៅព្រៃនេះពិតដែរទេ"ណាមជូន

"អឹម!គ្មានអ្នកណាស្គាល់ព្រៃច្បាស់ជាងបងទេ"

"តែទូលបង្គំខ្លាចថាទ្រង់មានរបួសធ្ងន់ធ្ងរដូចកាលពីមុនទៀត"ហូ៑សុក

"កុំបារម្ភអីបងក៏មិនមែនក្មេងទៀតដែរទោះជាទីនោះប្រើយុទ្ធសិល្ប៍មិនបានក៏បងយល់ដឹងពីទីនោះច្បាស់ដែរយ៉ងណាផ្ញើរឯងមើលនគរផងព្រោះមិនដឹងថាពេលណាបងត្រឡប់មកវិញទេ"ឮយ៉ុនហ្គីទ្រង់និយាយបែបនេះជីមីនក៏ប្រែជានៅមិនសុខក្នុងចិត្តនឹកបារម្ភពីទ្រង់ខ្លាំងណាស់តែមិនហ៑ាននិយាយអ្វី

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now