Episode15: មីននីអោយបងសុំទោស...

1.8K 136 23
                                    

#ភាគទី15

បន្ទាប់ពីត្រឡប់មកពីការប្រជុំវិញក៏កណ្តាលអាធ្រាត្រទៅហើយស្តេចមីនក៏ចូលមកក្នុងដំណាក់ជីមីនដូចសព្វដងដែរតែងតែមកផ្ទំជាមួយគេតែទាស់ទ្រង់ថាម្តងនេះទ្រង់មកទតមើលសុខទុករាងតូចដែរឈឺកាលពីថ្ងៃទ្រង់ជាប់រវល់ជាមួយកិច្ចការមិនបានមកមើល

យាងមកដល់បន្ទប់ក៏ទទេស្អាតមិនឃើញរាងតូចនៅទីនោះឡើយទាំងដែររាល់ដងគេមិនដែរចេញទៅណាសោះបើទ្រង់មិននាំចេញក្រៅ

អត់នឹងចម្លែកចិត្តមិនបានទ្រង់ក៏យាងមកអោយសព្វជ្រុងជ្រោយក្រែងលោជីមីនទីស្រង់ទឹកអ្វីបែបនេះតែថានៅតែមិនឃើញទើបទ្រង់ចេញបញ្ជាអោយតាមរកឡើងផ្អើលរាជវាំងទាំងយប់

ផ្អើលទាំងប្អូនទាំងពីរបស់ទ្រង់មកតាមដែរទ្រង់មិនដែរឃើញទ្រង់ចេញរាជបញ្ជាប្រញាប់ៗបែបនឹង

"ម្ចាស់បងមានកិច្ចការអ្វីមែនទេហេតុអីបានជាមានបញ្ជាទាំងអាធ្រាត្របែបនេះ"ណាមជូន គីមអាដិនត្រូវជារាជបុត្រទី2ទូលសួរឡើងទៅអ្នកដែរកំពុងមុខក្រញូ៉វតាមរកអ្នកដែលបាត់ទៅណាក៏មិនដឹង

"ពិតមែនហើយទ្រង់មិនដែរចេញបញ្ជាបែបនេះពីមុនមកទេ" ហូ៑សុក ជុងអាដិន

"គឺជីមីនបាត់ខ្លួនបងមិនដឹងថាគេទៅណាទេ"យ៉ុនហ្គីពោលឡើងទាំងបារម្ភទោះជឆមិនដែរបង្ហាញចេញមកខាងក្រៅថាបារម្ភក៏ក្នុហចិត្តទ្រង់គិតអ្វីដឹងខ្លួនឯងច្បាស់ណាស់

"អាល្អិតនោះបាត់ខ្លួនហេស មិនបានខ្ញុំទៅរកគេសិន ខ្លួនតូចតែមួយតិចលោអ្នកណឆចាប់ទៅណឆបាត់ទៅ"ហូ៑សុកពោលឡើងទាំងបារម្ភព្រោះជីមីនគ្មានទីពឹងទេបើគេរត់ចេញក៏មិនអាចដែរ

"ព្រះអង្គប្រហែលរត់តាមប្រុសបាត់ហើយទេដឹង"សូ៑ណា សុីនហេ្វដជាមហេសុីយាងមកមានបន្ទូរជាមួយយ៉ុនហ្គីទាំងញិកញក់មានបន្ទូរផ្លុំត្រចៀកទ្រង់អោយស្អប់រាងតូច

"កុំចេះតែមានបន្ទូលផ្តេសផ្តាស់ យើងមិនបានត្រអរនឹងពាក្យសម្តីរបស់ទ្រង់ឡើយ"យ៉ុនហ្គីក្រវាសដៃនាងចេញហើយដើរចេញទៅរករាងតូចទាំងមុខក្រញ៉ូវឮចឹងចង់កើតក្តីខឹងនឹងរាងតូចដែរបាត់ខ្លួននោះទៀត

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now