Episode61:អោយអូនជ្រើសបែបណា....

1.1K 100 4
                                    

#ភាគទី61

"ហេតុអីៗក៏ទៅជាបែបនេះហ៉ឹកៗ..បងមិចនឹងអាចទទួលយកបានទៅជុង"រាងតូចអង្អែលផ្ទៃមុខអ្នកដែរគេងមិនដឹងខ្លួននោះសម្រក់ទឹកភ្នែកត្រឹមទ្រង់ពិការគេមិនខ្លាចនឹងមើលថែតែបើទ្រង់មិនដឹងខ្លួនវិញនេះជាអ្វីដែរគេខ្លាចរអាលបំផុត

"តែនៅមានវិធីជួយទ្រង់បាន"

"វិធីអីនិយាយមកយើងព្រមធ្វើគ្រប់យ៉ាងអោយតែជុងអាចដឹងខ្លួនទោះជាប្តូរជីវិតក៏យើងព្រម"ថេយ៍ចាប់ដៃម៉ាវៗជាប់ដើម្ពិអោយគេនិយាយប្រាប់ពីវិធីព្យាបាលជុងគុក

"វាគ្រោះថ្នាក់បន្តិចម្ចាស់ប្រុសត្រូវកាត់អាយុរបស់ម្ចាស់ប្រុសពាក់ណ្តាលអោយទ្រង់"ម៉េវៗ

"មិនអីទេចង់កាត់ទាំងអស់ក៏យើងព្រមចាប់ផ្តើមទៅ"ថេយ៍គេមិនបានគិតអ្វីវែងឆ្ងាយទេដឹងត្រឹមតែចង់ជួយជុងគុកអោយបានតែប៉ុណ្ណោះ

"បើម្ចាស់ប្រុសជួយទ្រង់ចុះប្រជារាស្ត្រដែរកំពុងតែត្រូវពួកទាំងនោះធ្វើបាបបានអ្នកណាជួយទៅ"ម៉ាវៗនិយាយដាសស្មារតីថេយ៍បន្តិច

"នៅមានការសងសឹកជំនួសបក្សហង្សភ្លើងមនុស្សគ្រប់គ្នាត្រូវការម្ចាស់ប្រុសខ្លាំងណាស់មិនមែនថាម្ចាស់ប្រុសមិនដឹងទេត្រូវទេ"ម៉េវៗ

"ហ៉ឹមពិតមែនហើយចាំយើងយកទៅគិតមើលសិនចុះឯងអោយចេញទៅបានហើយ"ថេយ៍ដកដង្ហើមធំហើយដេញអោយម៉េវៗចេញទៅក្រៅគេចង់នៅគិតសិន

បន្ទាប់ពីម៉េវៗចេញទៅបាត់ថេយ៍ក៏ចូលទៅជិតជុងគុកយកដៃរបស់ទ្រង់មកកាន់ហើយយកមកថើបដៃម្ខាងទៀតអង្អែលសក់ទ្រង់មិនស្ងប់ចិត្តងើបទៅថើបទ្រង់មិនឈប់

"ជុងអូនពិបាកណាស់ហ៉ឹកៗៗអូនមានអារម្មណ៍ថាហត់បងជួយគិតអូនផងថាអូនត្រូវធ្វើយ៉ាងមិចបន្តហឹម"

"អូនចង់ជួយបងតែអូនត្រូវជួយមនុស្សទាំងនោះអូនមិនដឹង....មិនដឹងថាត្រូវជ្រើសបែបណាទេជុង....អូនហត់ចង់សម្រាក....បងមិនខឹងអូនទេបើអូនសម្រាកនោះ...ចងអោយបងនៅមើលថែអូនម្តងមិនខឹងអូនទេត្រូវទេ...សឺត"

"អោយបងមើលថែអូនម្តងចាំអូនដឹងខ្លួនវិញហើយទៅមើលព្រះចន្ទជាមួយគ្នាមើលផ្កាយលើដំបូលជាមួយគ្នាល្អទេអរបងក៏គិតថាល្អដែរន៎"ថេយ៍អង្គុយនិយាយជាមួយជុងគុកទឹកភ្នែកគេស្រក់ចុះមកទាំងគ្មានសម្លេងគេហត់ណាស់ចង់សម្រាកណាស់តែមានរឿងដែរត្រូវធ្វើមិនទាន់ចប់មិនអាចសម្រាកបាន

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now