Episode72:ថេយ៍អាក្រក់ណាស់ទុកបងចោល......

1.3K 107 32
                                    

#ភាគទី72

"ពិតមែនហើយក្រាស់ណាស់បានជាមកជួបយើងម្តងទៀតនោះ"យមបាលនិយាយហើយក៏នាំថេយ៍ចូលទៅខាងក្នុងឯរាងតូចក៏ចេះតែដើរទៅតាមពីក្រោយមិនបញ្ឈប់ជំហានបន្តិចសោះ

"ខ្ញុំត្រូវធ្លាក់នគរប៉ុន្មានជាន់ទៅលោកយមបាល"ថេយ៍បន្ទាប់ពីបានចូលមកខាងក្នុងហើយអោបដៃសសៀរខ្លួនបន្តិចនៅខាងក្នុងនោះគ្មានអ្វីក្រៅពីភ្លើងដែរឆាបឆេះមិនឈប់តែមិនធហវើអោយថេយ៍មានអារម្មណ៍ថាក្តៅទេនៅមានសម្លេងស្រែកយំយ៉ាងវេទនារបស់ពពួកខ្មោចដែររងកម្មទៀតមនុស្សក្លាហានដូចជាថេយ៍ក៏ខ្លាចដែរ

"ហឹមបើតាមមើលទៅច្រើនដែរនៅជាប់នៅទីនេះយូរទៀតផង"លោកយមបាលនិយាយទាំងលួចសើចតិតក្មេងនេះចំជាល្ងង់មែនបើព្រលឹងគេមានកម្មពិតមែនគ្រាន់រែឈានជើងចូលមកដល់ទីនេះភ្លាមក្តៅរោលរាលស្រែកយំសូមក្តីមេត្តាបាត់ទៅហើយតែនេះអត់មានក្តៅផងបឆនន័យថាអត់មានកម្មអីនុងហើយ

"ហ៉ឹកៗៗៗ អាថេយ៍អើយកើតជាតិក្រោយត្រូវធ្វើបុណ្យអោយបានច្រើនៗណាឮទេ"រាងតូចយំដាស់តឿនខ្លួនឯងឯលោកយមបាលសង្ងំសើចឡើងចង់ដាច់ខ្យល់មិនស្មានថាថេយ៍ល្ងង់យ៉ាងនេះទេ

ដើរសុខៗលោកយមបាលក៏ឈប់ស្ងៀមឯថេយ៍ក៏អើតក៏មកសួរទាំងទឹកភ្នែកនៅដក់ក្នុងភ្នែកនៅឡើយ

"ដល់ហើយមែនទេ"

"មើលនោះទៅ"គាត់ចង្អុលទៅព្រលឹងដែរថេយ៍ស្គាលឮច្បាស់ថាជាអ្នកណាគេម្នាក់នោះគឺដេឃ្យុងតែមិនមែននៅក្នុងសភាពស្អាតសង្ហាទៀតទេគឺជារូបរាងដែរសមនឹងអាយុរបស់គេកំពុងតែរងកម្មយ៉ាងវេទនាក្នុងភ្លើងនរកជាមួយបក្សពួករបស់គេតែថេយ៍ក៏មិនបានឃើញរាជទាយាទនៅក្នុងនោះជាមួយនឹងម្តាយរបស់ខ្លួន

"ចុះរាជទាយាទនោះនៅឯណាឡើងឋានសួគ៏មែនទេបើចឹងខ្ញុំមិនសុខចិត្តទេណាលោកយមបាលគេធ្វើអាក្រក់ម៉ាគំនរឡើងឋានសួគ៌"ថេយ៍និយាយទាំងមិបសុខចិត្តគិតទៅក្លាយជាខ្មោចក៏នៅតែអាចតវ៉ាបានធម្មតា

"ហឹសៗ~ឯងនេះគេមិនបានទៅណាទេនៅក្នុងនរកនេះដែរគ្រាន់តែនៅជាន់រាងស្រាលព្រោះតែមិនសូវមានកម្មណាមួយជាកូនកតញ្ញូជាមួយម្តាយ"លោកយមបាល

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now