Episode53:ឃ្លានទេម៉ូអើ......

949 96 3
                                    

#ភាគទី53

"សួស្តីនឹកខ្ញុំទេម៉ែចុង"ថេយ៍ដើរចេញពីទីងងឹងបង្ហាញខ្លួនអោយម៉ែកូនពីរនាក់នេះឃើញដោយមិនភ្លេចបញ្ចេញស្នាមញញឹមលើកដៃសួស្តីយ៉ាងគួរសម

"អាថេយ៉ុង"អ្នកស្រីទីពីរសម្លក់មកកាន់ថេយ៍ដៃក្តាប់ឡើងញ័រព្រោះតែគុំគួននឹងរាងតូច

"ជុកៗៗនិយាយស្តីមិនល្អមិនគួរអោយស្រឡាញ់ទេណា"ថេយ៍ជញ្ជក់មាត់តិចៗបែបសង្វេកដាក់អ្នកស្រីហើយទាញកៅអីយកមកដាក់អង្គុយចំពីមុខអ្នកទាំងពីរដែរត្រូវដាក់ច្រប៉ាក់ជាប់នឹងជើងដៃមានប្រវែងតែមួយម៉ែត្រដែរអាចធ្វើចលនា

"ឯងចង់យ៉ាងមិច"អ្នកស្រីទីពីរ

"គ្មានទេគ្រាន់តែចង់មកមើលថាស្លាប់ឬនៅខំទិញអីយកមកផ្ញើរផងដែរ"ថេយ៍ធ្វើជាលើករបស់ដែរគេទិញមកបង្ហាញឡើងហើយយកមកបើកប្រអប់សាយភាយក្លិនអាហារពេសពេញធ្វើអោយអ្នកដែរអត់អាហារប៉ុន្មានថ្ងៃនេះទប់អារម្មណ៍មិនចង់បានទេ

"អរឃ្លានខ្លាំងណាស់មែនទេមើលចុះអត់អាហារប៉ុន្មានថ្ងៃហើយខ្ញុំភ្លេចអោយគេយកអីមកអោយហឹមមិនគួរសោះអាថេយ៍ចេះភ្លាចទៅកើត"ថេយ៍ធ្វើជាបន្ទោសខ្លួនឯងហើយយកអាហារមកដាក់ចម្ងាយឆ្ងាយពីមួយម៉ែត្រដែរពួកគេអាចមកយកដល់

"មកយកញ៉ាំទៅខ្ញុំខំមានទឹកចិត្តណា"ថេយ៍

"យើងមិនសុីឯងចេញទៅបើចង់សម្លាប់ក៏សម្លាប់មកយើងមិនខ្លាច"អ្នកស្រីទីពីរនៅខ្លាំងដូចដើម

"អា៎ហេតុអីក៏ចង់ស្លាប់មួយទៀតហើយម៉ូអើឯងចង់ស្លាប់ដែរមែនទេ"ថេយ៍ធ្វើជាងាកមកសួរមូ៉អើដែរអង្គុយលេបទឹកមាត់មើលអាហារ

"អត់ទេបងប្រុសមូ៑អើអត់ចង់ស្លាប់ទេអោយមូ៉អើញ៉ាំអាហារបន្តិចមក"ឮថេយ៍សួរបែបនេះនាងក៏ស្ទុះមកក្បែរហើយអង្វរថេយ៍

"អា៎ៗក្មេងល្អចាំបងប្រុសអោយឯងញ៉ាំណា៎"ថេយ៍យកអាហារមកក្បែរហើយក៏
ឈូរ!អាហារទាំងប៉ុន្មានត្រូវបានចាក់មកក្បែរនាងតូចចាក់រជថេយ៍ក៏និយាយឡើង

"បើឃ្លានអូនឆាប់ញ៉ាំទៅបងអោយអូនណាម៉ូអើកាលពីមុនបងក៏ធ្លាប់ញ៉ាំបែបនេះដែរណាអូនជាអ្នកដាក់អោយបងញ៉ាំឥឡូវសាកញ៉ាំវាម្តងមើលថាវាឆ្ងាញ់ឬក៏អត់"ថេយ៍និយាយទាំងញញឹមដាស់សតិនាងអោយនឹកដល់ពេលដែរធ្វើបានរាងតូចកាលពីមុនធ្វើអោយនាងស្រក់ទឹកភ្នែកហើយស្រវ៉ាយកអាហារមកដាក់ក្នុងមាត់

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now