Episode35:......អ្នកទាំងពីជាគូនឹងគ្នា😊

1.6K 150 10
                                    

#ភាគទី35

"ត្រៀមខ្លួនរួចហើយ/អឹម"គ្រាន់តែថេយ៍ដកជើងចេញភ្លាមព្រួញជាច្រើនបានបោះពួយសំដៅមករកអ្នកទាំងពីរប្រសាចដូចជាគ្រប់ភ្លៀង

ពួកគេទាំងពីររហ័សគេចចេញពីគ្រាប់ព្រួញទាំងនោះមិនអោយបានមកប៉ះសាច់គេបន្តិចទេដោយសារតែកន្ឡេងនោះរាងងងឹតធ្វើអោយពួកគេជាន់លើគន្លឹះយន្តជាបន្តបន្ទាប់ហើយព្រួញក៏ចេញមកមិនឈប់ដូចគ្នា

រាងតូចមើលទៅរាងលំបាកបន្តិចព្រោះតែថ្នាំមិនទាន់ជ្រាបធហវើអោយរាងកាយគេនៅឈឺនៅឡើយ

"ចង្រៃយនេះ"ថេយ៍ប្រើសីលវាសព្រួញទាំងនោះចេញតែចម្លែកណាស់វាក៏បានផលធ្វើអោយគេរាងភ្ញាក់ផ្អើលបន្តិចដែរ

"ជុងអាចប្រើសីលបានបងឈប់គេចទៅ"ឮដូចនេះរាងក្រាសក៏បញ្ឈប់ព្រួញទាំងនោះអោយធ្លាក់ចុះអោយពួកគេមានសុវត្ថិភាពវិញ

"នៅទីនេះគ្រោះថ្នាក់ណាស់តោះប្រញាប់ទៅខាងមុខបន្តទៅ"ពួកគេដាក់ដៃគ្នាបន្តដំណើរទៅមុខរហូតមកដល់កន្លែងមួយដែរជាច្រកចូលបន្ទាប់មានរូបចម្លាក់ពីរមាឌធំៗណាស់ឈរយាមនៅខាងមុខទ្វារចូល

ជុងគុកទ្រង់ក៏ចូលទៅកាចសោរទ្វាដើម្បីបានចូលទៅខាងក្នុងគ្រាន់តែបានប៉ះទ្វារភ្លាមរូបចម្លាក់ទាំងពីរនោះក៏មានចលនាឡើង

"ជុងគេចចេញគ្រោះថ្នាក់ណាស់"ថេយ៍និយាយមិនទាន់ផុតពីមាត់ផងរូបចម្លាក់នោះក៏ដើរមកប្រុងនឹងជាប់ជុងគុកតែត្រូវថេយ៍អូសចេញមកទាន់ពួកវាទាំងពីសម្លឹងមើលទៅអ្នកដែរមកអុកឡុកកន្លែងរបស់វាទាំងកំហឹងកែវភ្នែកមានចេញភ្លើងហើយប្រែកាយទៅជាសត្វចម្លែកមកប្រយុទ្ធជាមួយពួកគេ

សត្វទាំងនោះកាចខ្លាំងណាស់រត់ចូលមកឡើងរង្កើរដីធ្វើអោយថេយ៍ពិបាកទប់លំនឹងជាខ្លាំងបានរាងក្រាសនាំគេចខ្លួនមកពួននៅក្បែរផ្ទាំងថ្មមួយ

ដោយសារតែសត្វទាំងពីរនោះស្គាល់ក្លិនទើបពួកវាអាចរកកន្លែងលាក់ខ្លួនបានយ៉ាងងាយហើយក្រវាសដុំថ្មនោះដោយទាំងថេយ៍និងជុងគុកទៅបោកផ្ទប់នឹងជញ្ជាំងថ្មក្អួតឈាមទាំងពីរនាក់

ពួកវារៀបនឹងចូលមកចាត់ការពួកគេទាំងពីរបង្ហើយទៅហើយម៉េវៗក៏លេចរូបរាងចេញមកល្មម

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now