Episode62:ថេយ៉ុង គីមសានីជារបស់យើងតែម្នាក់គត់.....

980 85 6
                                    

#ភាគទី62

មកដឹងពីស្ថានភាពមនុស្សនៅនគរចនវិញពេលនេះកំពុងតែនៅក្នុងដំណាក់ព្យាបាលខ្លួនទាំងដេឃ្យុងទាំងមហេសីចំណែករាជទាយាទត្រូវខ្លាំងជាងគេពេលនេះសន្លប់មិនដឹងខ្លួនទេដៃជើងមានរលាកភ្លើងមុខឆេះអស់មួយចំហៀងនៅមានរបួសពីថេយ៍ចាក់នឹងថ្នាំពុលក្នុងខ្លួនទ្រង់ដែរត្រូវបានថេយ៍ដាក់

ចំណែកដេឃ្យុងវិញក៏ត្រូវរបួសដែរតែមិនជាធ្ងន់ធ្ងរអ្វីប៉ុន្មានទេព្រោះរបួសគេអាចជាសះស្បើយទៅវិញដោយខ្លួនឯងគ្រាន់តែត្រូវការរយៈពេលក្នុងការត្រឡប់មកដូចដើមវិញណាមួយពេលដែរថេយ៍ធ្វើអោយឆេះនោះគេមិនបានពាក់អាវការពារដែរអោយទៅឃាតករពាក់នោះទើបមានរបួសកុំអីតែបន្តិចក៏ធ្វើអីដេឃ្យុងមិនបានដែរ

បើមើលទៅមហេសីវិញមិនត្រូវអ្វីខ្លាំងទេព្រោះពេលនេះត្រូវរាជទាយាទរកជំនួសសុខចិត្តត្រូវខ្លួនឯងតែមិនអោយម្តាយត្រូវរបួសនេះប្រហែលជាចំណូចល្អដែរមាននៅក្នុងខ្លួនទ្រង់ហើយគឺកតញ្ញូចំពោះអ្នកមានគុណនឹងឯង

មហេសីពេលនេះបានរៀបចំការប្រកាសក្លែងក្លាយមួយដើម្បីកុំអោយប្រជារាស្ត្រមានការងឿងឆ្ងល់អំពីការបាត់ព្រះកាយរបស់ព្រះអង្គ

ទើបទ្រង់ចាត់អោយមានលិខិតចោទប្រកាន់ទៅលើរាជបុត្រទីបីថាទ្រង់ចង់ដណ្តើមរាជ្យចង់ធ្វើគត់ព្រះអង្គទើបចាប់ព្រះកាយទ្រង់ទៅហើយគម្រាមដោះដូរនឹងរាជបល្ល័ង្កចោទប្រកាន់ជុងគុកទាំងស្រុងដើម្បីតែការគ្រងរាជ្យនៅពេលបន្តិចទៀតនេះ

"ព្រះមាតានេះថ្នាំដែរអ្នកម៉ែខ្ញុំម្ចាស់ធ្វើឡើងសម្រាប់ទ្រង់ក្រាបទូល"មូអ៑ឺចូលមកក្នុងដំណាក់ទ្រង់ក្នុងដៃកាន់ថ្នាំមកអោយ

"អឹមល្អហើយមូអ៑ីបុត្រមានបានទៅមើលស្វាមីហើយឬនៅ"ទ្រង់ទទួលយកមកក្រេបតាមធម្មតា

"រួចរាល់ហើយមាតាទើបបុត្រយកថ្នាំមកអោយទ្រង់ "

"ល្អហើយបានអ្នកម៉ែបុត្រជាអ្នកផ្សំថ្នាំអោយបែបនេះរាជទាយាទច្បាស់ជាឆាប់ជានឹងបានឡើងសោយរាជ្យ"មហេសី

"ពិតមែនហើយអ្នកម៉ែបានប្រាប់ថាតែពីរបីធ្ងៃទៀតទ្រង់អាចជាដូចធម្មតាវិញហើយក្រាបទូល"ម៉ូអី៑យកចិត្តយកថ្លើមម្តាយក្មេកចូលមកច្របាច់ដៃច្របាច់ជើងអោយមហេសីតាមទម្លាប់ធ្វើរាល់ដង

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now