Episode66:សុំទោស......

889 87 11
                                    

#ភាគទៅ66

"ស្វាគមន៍ការមកកាន់ជាថ្មីនៅនគរមីនប្អូនប្រុស"យ៉ុនហ្គីក្លែងក្លាយដើរចេញមកយ៉ាងសង្ហារបង្ហាញមុខយ៉ាងជឿជាក់នៅចំពោះមុខថេយ៍ធ្វើអោយរាងតូចជ្រេញចង់ក្អួត

"បងប្រុសយើងឯណាមុខខ្មូរដូចជាឯងនោះ"ថេយ៍និយាយតបទៅវិញទាំងញាក់ជញ្ចើមដាក់ទ្រើតៗ

"ហាសហា~យ៉ាងណាយើងក៏មុខដូចបងឯងដែរមិនចឹង"នាយម្នាក់នោះនិយាយយ៉ាងជឿជាន់

"ចឹងមើលទៅខាងមើល"ថេយ៍ចង្អុលទៅម្ខាងទៀតក៏មានយ៉ុនហ្គីម្នាក់ទៀតដើរចេញមក

"ហើយមើលទៅខាងមើល"រាងតូចចង្អុលទៅក៏មានយ៉ុនហ្គីម្នាក់ទៀតចេញមកដែរ

"នេះក៏មួយទៀតដែរ"គេចង្អុលទៅក្បែរខ្លួនក៏មានម្នាក់ទៀតធ្វើអោយនាយម្នាក់នោះអន់ចង់

"យ៉ាងមិចបងប្រុសយើងច្រើនទេឯងចង់ធ្វើបងប្រុសយើងម្នាក់ទៀតទេ"ថេយ៍អោបដៃដាក់លើស្មានជុងគុកដែរពាក់មុខយ៉ុនហ្គីមិញនេះ

"ល្អណាស់ឯងធ្វើបានល្អតែយ៉ាងណាក៏មិនអាចចេញទៅវិញបានដែរ"នាយម្នាក់នោះក្តៅចិត្តបកស្បែកមុខក្លែងក្លាយរបស់ខ្លួនឯងចេញហើយក៏ផ្ទាត់ដៃចេញមនុស្សក្រុមឃាតករមួយក្រុមប្រហែលជាដប់នាក់ចេញមក

"បើចេញទៅវិញមិនបានយើងប្រកាច់ចូលមកធ្វើអីល្ងង់!"ថេយ៍នៅតែតសម្តីមិនដាច់ជាមួយគេម្នាក់នោះហើយអ្នកដែរពាក់មុខធ្វើជាយ៉ុនហ្គីមិញនេះក៏បកមុខចេញដែរបើគេបងហើយយើងទុកធ្វើអី

"យើងក៏ចង់ដឹងដែរថាពួកវាខ្លាំងដល់កម្រិតណាទៅ"ជុងគុកដកដាវចេញមកកម្លាំងធាតុទឹករបស់ទ្រង់ក៏ចេញមកធ្វើអោយដាវដែរទ្រង់កាន់នោះទៅជាកកដែរ

ឯថេយ៍ក៏ដកដាវចេញមកចេញជាភ្លើងមកដែរយ៉ុនហ្គីទ្រង់ក៏ប្រើដាវរបស់ទ្រង់ផងដែរ នៅជីមីនប្រើកាំបិតស្នៀតឯហូ៑សុកប្រើអាវុធសម្ងាត់ពួកគេទាំងប្រាំលើកអាវុធមករាងៗខ្លួនចំណែកអ្នកខាងនោះក៏មិនចាំយូរលើកមកដូចគ្នាដែរ

ឆាកប្រយុទ្ធក៏ចាប់ផ្តើមមុនដំបូងឃើញថាខាងនោះដូចជាមានប្រៀបជាងខ្លាំងណាស់តែថាយូរៗទៅក៏ចាញ់ប្រៀបខាងថេយ៍ទៅវិញ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now