Episode1: ជួយផងជួយបងផង ........

3.4K 195 10
                                    

#ភាគ1

"ស្ងាត់មាត់ទៅហើយឯងយំអីក៏យំម្លេះយើងមិនទាន់ងាប់ឯណា"ថេយ៉ុងនិយាយទាំងមុខក្រញ៉ូវខឹងផងអីផងគិតអីមិនចេញទេមួយសន្ទុះក្រោយមកក៏នឹកឃើញសួរ

"និយាយចឹងទីនេះជាទីណា"ថេយ៉ុង

"អ្នកប្រុសកើតអីមែនទេមិចបានសួរបែបនេះ"សាវយ៉ាជាអ្នកបម្រើតែម្នាក់ស្មោះស្ម័គ្រនឹងរាងតូចជាម្ចាស់ទោះជាពេលខ្លះការនិយាយស្តីរាងមិនគោរពអ្នកជាម្ចាស់តែជាអ្នកបម្រើដែរស្មោះត្រង់

"គឺយើងធ្លាក់ទឹកប្រហែសជាប៉ះពាល់ប្រព័ន្ធប្រសាទហើយ"ងាប់ហើយកាថេយ៍ចេះរកនឹកឃើញធ្លាក់ទឹកប៉ះពាល់ដល់ខួរក្បាល🤣

"អរទីនេះជាផ្ទះលោកមេទ័ពគីមសានីមដែរត្រូវជាឪពុករបស់អ្នកប្រុស"សាវយ៉ា

"ហើយយើងឈ្មោះអី"ឮសំណួរនេះសាវយ៉ាចង់ដាច់ផ្ងារសូម្បីតែឈ្មោះខ្លួនឯងក៏មិនចាំដែរ

"អ្នកប្រុសឈ្មោះ ថេយ៉ុង គីមសានីមជាកូនប្រុសច្បងក្នុងគ្រួសារ"

"ថេយ៉ុង ចឹងហេស អូយយយ៎ឈឺក្បាលណាស់អឹសអ្កាក...."នៅសុខៗថេយ៉ុងស្រាប់តែឈឺក្បាលហើយការចង់ចាំរបស់អ្នកណាក៏មិនដឹងបានលេចឡើងក្នុងការចងចាំរបស់គេ

#ការចងចាំមុនពេលធ្លាក់ចូលទឹក

ព្រលឹងថេយ៉ុងកំពុងឈរមើលហេតុការនោះឃើញមានមនុស្សស្រីពីរនាក់ជាមួយអ្នកបម្រើប៉ុន្មានអ្នកកំពុងព្រួតគ្នាធ្វើបាបជនពិការម្នាក់មើលទៅសង្វេកណាស់

"ឯងនេះគ្មានបានការទេរស់នៅនាំរំខានអោយគេពិបាកជាមួយ សូម្បីតែលោកពុកក៏មិនចូលចិត្តឯងដែរសមនឹងស្លាប់"ម៉ូអ៑ី ជាប្អូនស្រីម្តាយដទៃរបស់ថេយ៉ុងដែរម្តាយរបស់នាងត្រូវជាអ្នកស្រីធំក្នុងផ្ទះនេះព្រោះម្តាយថេយ៉ុងត្រូវលោកម្ចាស់ដកហូតដំណែងហើយឃុំខ្លួននៅក្នុងបន្ទប់អោយរក្សាសីលព្រោះតែគាត់ខឹងនឹងអ្នកស្រីថាបង្កើតកូនមកគ្មានបានការ

"ឯងនិយាយអីបែបយ៉ាងណាក៏បងជាបងរបស់ឯងដែរ"ថេយ៉ុងតបវិញទាំងសុភាពរៀបសារនេះជាចរិករបស់គេស្លូតបូតបែបនេះឯងបានជាត្រូវគេធ្វើបាបគ្មានលោះថ្ងៃ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now