Episode70:អូនមិនអោយបងកើតអីទេ...

815 81 8
                                    

#ភាគទី70

រាងក្រាសមិនចាំយូរក៏ប្រើក្បាច់ដែរចេះនោះទៅលើដេឃ្យុងឯដេឃ្យុងក៏សងមកវួយដៃវិញដូចគ្នាពួកគេទាំងពីរក៏ដួលទៅលើដីព្រមគ្នាក្អួតឈាមមកដូចគ្នាទាំងពីរព្រោះតែត្រូវមួយដៃម្នាក់

"ហិសហាសហាៗលើកទីមួយហើយដែរយើងមានអារម្មណ៍ថាឈឺបែបនេះ"និយាយហើយក៏ងើបឈរជូតឈាមចេញពីមាត់យកដៃអង្អែលកន្លែងដែរជុងគុកវាយត្រូវមិញនេះ

ចំណែករាងក្រាសវិញដេកដួលក្រោកមិនរួចព្រោះមួយដៃដេឃ្យុងមិញនេះធ្ងន់ណាស់ទោះជាបានវាយត្រូវមួយដៃសងវិញតែដេឃ្យុងជាមនុស្សស្បែកស្វិតចឹងហើយទ្រង់ច្បាស់ជាអ្នកដែរឈឺជាងហើយ

"តែថាសោកស្តាយផងឯងមិនអាចធ្វើអីយើងបានទុកអោយយើងជាអហនកបញ្ជូនឯងទៅចុះ"ដេឃ្យុងប្រុងបង្ហើយជុងគុកដែរដេកដួលនោះតែថេយ៍មករកជំនួសត្រួវមួយដៃរបស់ដេឃ្យុងនេះរាងតូចត្រូវរបួសមិនស្ទើរតែក៏ខំងើបមកវិញយ៉ាងលំបាក

"បងយ៉ាងមិចហើយ"ថេយ៍ក្រសោបមុខជុងគុកសួរនាំទាំងខ្លួនឯងកំពុងតែហូរឈាមតាមមាត់មកដូចគ្នា

"មិចក៏អូនមករងអោយបងថេយ៍"

"អូនមិចនឹងអាចអោយបងរបួសទៀតនោះរបួសប៉ុណ្ណឹងមិនអីទេបងកុំបារម្ភអី"ថេយ៍ជូតឈាមចេញហើយញញឹមដាក់ជុងគុកបញ្ជាក់ថាខ្លួនឯងមិនបាកើតអ្វីធ្ងន់ធ្ងរទេ

"ផ្អែមល្ហែមជាមួយគ្នាណាស់ណ៎បើយើងមិនបានអ្នកណាក៏មិនបានដែរ"ដេឃ្យុងក្តាប់ដៃភ្នែក្រហមច្រាលដូចបិសាចរត់ចូលមកចង់ចាក់ជុងគុកតាមកំហឹងនៅក្នុងខ្លួនតែត្រូវថេយ៍យកដាវមកក្រវេសចេញហើយប្រយុទ្ធជាមួយទាន់

"ហេតុអីៗការពារវាហេតុអីមិនស្រឡាញ់បងបងអន់ជាងវាត្រង់ណា"ដេឃ្យុងដែរកំពុងប្រយុទ្ធជាមួយថេយ៍សួរទៅរាងតូចដែរមុតមាំក្នុងការប្រយុទ្ធជាមួយគេ

"ស្រឡាញ់គ្នាគ្មានហេតុផលទេយើងស្រឡាញ់ជុងព្រោះតែជុងល្អជាងឯងគ្រាប់យ៉ាងទាំងកាយទាំងចិត្ត"ចិត្តដែរកំពុងក្តៅដូចភ្លើងត្រូវថេយ៍និយាយបែបនេះដាក់ទៀតចង់កើតឆ្កួតស្រែកដូចមនុស្សឡប់សតិទៅហើយ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now