Episode43:មានសំបុត្រពីនគរចន....

1.4K 121 12
                                    

#ភាគទី43

គ្រប់គ្នាកំពុងសប្បាយចិត្តនឹងការជួយយ៉ុនហ្គីបានសម្រេចតែម៉េវៗបែរជាមកអង្គុយអុចធូបនិយាយជាមួយលោកគ្រូជាលើកចុងក្រោយយ៉ាងក្រៀមក្រំព្រោះគេមិនទាន់បាននិយាយជាមួយគាត់នៅឡើងទេ

"លោកគ្រូពេលនេះសិស្សដឹងថាលោកគ្រូកំពុងតែនៅខាងលើមើលមកកាន់ពួកយើងទាំងអស់គ្នាចង់អោយទាំងអស់គ្នាស្តារបក្សហង្សភ្លើងនឹងកំចាត់មនុស្សអាក្រក់ដែរចង់កម្ចាត់បក្សនឹងសម្លាប់លោកគ្រូកាលពីម្ភៃជាងឆ្នាំមុន សូមលោកគ្រូទុកចិត្តចុះខ្ញុំនឹងយកជីវិតមកដាក់សងសឹកអោយលោកគ្រូទោះបីត្រូវស្លាប់ក៏មិនស្តាយដែរ"ដោយសារតែឃើញម៉េវៗធ្វើបែបនេះប៉ុន្មានអ្នកទៀតក៏ចូលមកសួរព្រោះគេមិនបានដឹងរឿងអ្វីទេ

"មានរឿងអីចាំបាច់អុចធូបនិយាយតែបន្តិចទៀតលោកគ្រូគាត់ត្រឡប់មកវិញហើយ"ថេយ៍និយាយបែបនេះព្រោះមិនបានដឹងពីគោលបំណងលោកគ្រូគេដឹងតែថាមុនពេលមកគេនឹងជុងគុកបានធ្វើពិធីប្តួរឈាម

"លោកគ្រូទៅហើយលែងត្រឡប់មកទៀតហើយ ម្ចាស់ប្រុសមិនដឹងទេនៅពេលដែររាជបុត្រទីបីត្រូវជំងឺរើឡើងនោះគឺលោកគ្រូបានប្រើវិធីចុងក្រោយផ្ទេរវិជ្ជាអោយអ្នកទាំងពីរហើយជួយព្យាបាលអោយរាជបុត្រទីបីទើបគាត់អស់ពេលនៅទីនេះបន្តទៀត ពេលនេះប្រហែលជាកំពុងនៅខាងលើសម្លឹងមើលមកម្ចាស់ប្រុសក៏អាចថាបាន"រាងតូចភ្លឺភ្នែកយ៉ាងខ្លាំងនៅពេលដែរបានដឹងរឿងមួយនេះគេពិតជាខូចចិត្តតែក៏មិនបានបង្ហាញចេញមកបានត្រឹមតែធ្វើធម្មតាព្រោះយ៉ាងណាលោកគ្រូមានរយៈពេលត្រឹមតែប្រាំពីរថ្ងៃប៉ុណ្ណោះ

"លោកគ្រូខ្ញុំ ជុងគុក ចនអាល់ម៉ានឹងមិនបំភ្លេចគុណបំណាច់ដ៏ធំមួយនេះដែរលោកគ្រូបានធ្វើមកលើខ្ញុំទេជាតិនេះមិនបានសងគុណលោកសូមសងលោកគ្រូនៅជាតិក្រោយគ្រប់ៗជាតិ"រាងក្រាសលុតជង្គង់ចុះហើយក្រាបក្បាលគោរពគ្រោងឆ្អឹងនឹងចំណែកថេយ៍ក៏បនាធ្វើចឹងដូចគ្នា

ព្រោះពួកគេទាំងអស់គ្នាត្រូវចាកចេញនៅពេលបន្តិចទៀតនេះប្រញាប់ត្រឡប់ទៅរាជវាំងវិញមិនអាចនៅយូរបន្តបានទេ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now