Episode36:សិស្សសូមគោរពលោកគ្រូ.....

1.6K 125 10
                                    

#ភាគទី36

បន្ទាប់ពីបានដឹងថាជាគូពួកគេសប្បាយចិត្តនឹងដំណឹងនេះជាខ្លាំងបែបនេះហើយទើបអាចអោយពួកគេបានជួបគ្នាវាជានិស្ស័យ

"នេះប្រហែលជាហេតុផងដែរធ្វើអោយពួកយើងបានមកជួបគ្នាបងគិតចឹងទេ"ថេយ៍អង្អែលមុខជុងគុកថ្នមៗ

"ពិតមែនហើយជាព្រំលិខិតដែរទេវតាបានចារអោយពួកយើងទាំងពីរបានជួបគ្នាព្រោះពួកយើងជាគូនឹងគ្នានោះអីសឺត"រាងក្រាសតបទៅវិញទាំងញញឹមហើយក៏មិនភ្លេចផ្តល់ស្នាមថើបដល់រាងតួចអ្វើអោយថេយ៍អៀនឡើងក្រហមមុខ

"អ្នកទាំងពីផ្អាកផ្អែមល្ហែមសិនក៏បានណាព្រោះពេលនេះមិនមែននៅតែពីរនាក់ទេមើលឃើញថាខ្ញុំនៅទីនេះផង"ម៉េវបង្អាក់ភាពផ្អែមល្ហែមហើយក៏និយាយបន្ត

"មកតាមខ្ញុំមកចាំខ្ញុំនាំទៅខាងក្នុង"ថាហើយគេក៏ក្រវាសដៃបើកទ្វាដែរខានបើកជាងម្ភៃឆ្នាំ

"វ៉ាវ~ទីនេះស្អាតណាស់ធំដូចជាវាំងស្តេចយ៉ាងចឹងមើលចុះមានគ្រប់សព្វគាត់ពិតជាពូគេគិតគូរណាស់"ថេយ៍យកដៃប៉ះអាវុធដែរដាក់បញ្ឈរតាំងយ៉ាងស្អាតជាជួរៗពីច្រកចូលរហូតដលើកន្លែងដម្កល់ទុកគម្ពីរផ្សេងៗ

"ពិតមែនហើយលោកគ្រូគាត់គិតគូរណាស់រងចាំអោយថ្ងៃនេះមកដល់អោយម្ចាស់ប្រុសស្តារបក្សហង្សភ្លើងឡើងវិញ"ម៉េវៗនិយាយប្រាប់តាមដំណើររឿង

"ហឹមកន្លែងនេះបើមានអ្នកសម្អាតអូនគិតថាប្រាកដជាស្អាតដូចជាវាំងមិនខានបងគិតដូចអូនទេ"ថេយ៍ងាកមកនិយាយជាមួយរាងក្រាសដែរដើរទន្ទឹមខ្លួន

"ពិតមែនហើយអូនគិតយ៉ាងមិចបងច្បាស់ជាគិតចឹងដែរហើយ"ជុងគុកទ្រង់ញញឹមហើយទតមើលទីនង្លែងនេះយ៉ាងជក់ចិត្តទោះជាមិនសូវបានសម្អាតក៏មើលទៅឃើញថាស្អាតដែរ

"ខ្លាសខ្លាខ្មៅពួកឯងទាំងពីររវល់ធ្វើស្អីបានជាមិននាំគ្នាសម្អាតទីនេះយើងអោយឯងមកយាមកាមអោយបានតឹងរឹងមើលថែទីនេះអោយបានល្អទេនេះស្អីធូលីចង់មួយតោនឯងមិនយកភ្នែកមកមើលទេ"ម៉េវច្រត់ចង្កេះស្តីអោយកូនខ្លាពីក្បាលដែរអង្គុយចុះស្តាប់ការស្តីអោយមិនហ៑ានតមាត់ជាមួយបង

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now