Episode67:ភារកិច្ចចុងក្រោយសូមបញ្ចប់ទៅដោយរីករាយ......

879 82 9
                                    

#ភាគទី67

បន្ទាប់ពីហេតុការណ៍ពីយប់កន្លងផុតទៅពេលនេះថ្ងៃថ្មីទៅហើយនៅក្នុងវាំងកំពុងតែរៀបចំឡើងវិញ

ឯថេយ៍ក៏ទាក់ទងម៉េវៗអោយនាំអ្នកគ្រប់គ្នានៅក្នុងរូងភ្នំមកវាំងវិញដោយអោយធីណាជាអ្នកដឹងនាំកងទ័ពត្រឡប់ចូលក្នុងវាំងហើយអោយខ្លាសខ្លាខ្មៅជញ្ជូនអាវុធដែរនៅក្នុងនោះចេញមកវាំងទាំងអស់យាយទៅអ្វីក៏ដោយអោយទេមាននៅទីនោះយកមកវាំងទាំងអស់មិនអោយសល់មួយចាត់ចឺងរូចរាល់ទើបមកជុំគ្នាម្តងទៀត

"ពេលនេះបាននគរត្រឡប់មកវិញហើយតើត្រូវធ្វើយ៉ាងមិចបន្តទៀត"ហូ៑សុក

"យើងចាត់ការបក្សពួកវាបានហើយតែពួកវាមិនទាន់ដឹងថានគរត្រូវបានយើងយកត្រឡប់មកវិញទេចឹងហើយកុំវាយស្មៅបង្អើលពោះចាំមើលថាពួកវាទាក់ទងគ្នាយ៉ាងមិចដើម្បីផ្តល់ដំណឹងអោយគ្នាទៅវិញទៅមក"ណាមជូនលើកឡើងសមហេតុផលគ្រប់គ្នាយល់ស្របតាម

"ស្គាល់ឯងយូរហើយទើបតែលើកនេះទេនិយាយមានប្រយោជន៍"ជីននិយាយកាច់ណាមជូនភ្លាមៗឯរាងក្រាសមិនបានតបតអ្វីទេតែអោបមកខ្សិបដាក់ត្រចៀកជីនទៅវិញ

"បងមានប្រយោជន៍ច្រើនយ៉ាងសូម្បីតែយប់មិញក៏មានប្រយោជន៍ដែរ"

"អាឆ្កួតយើងមិនទាន់បាត់ខឹងឯងដែរកុហកយើងនៅឡើយទេ"ជីនខឹងឡើងញ័រសាច់ចាញ់បោកគេរឿងនៅលើនៅក្រោមនឹងឯងបានជាខឹងនឹងណាមជូនយ៉ាងនឹង

"ហើយនឹងមិននៅលើអូនចង់នៅលើដល់ណាទៀតបើចង់នៅទៅជាងនឹងចាំលើកក្រោយបងមានក្បាច់ថ្នីសាកទេ"រាងក្រាសនៅខ្សិបខ្សាវគ្នាជាមួយជីនឯអ្នកនៅអង្គុយជាមួយមើលមុខពួកគេទាំងឆ្ងល់ព្រោះស្តាប់មិនបាន(គេនិយាយគ្នាអោយឮតែពីរនាក់ហ៎)

"ដេកចាំទៅយើងមិនសាកទេអាក្មេងឈ្លើយ"ជីនសម្លក់អស់ចិត្តអស់ចង់ក៏លូកដៃទៅក្តិចភ្លៅរាងក្រាសបន្ធូរចិត្តបន្តិចព្រោះថាក្តៅឡើងអង្គុយលែងចង់ជាប់កៅអីហើយ

"អួយយ៎"

"មានរឿងអី"ថេយ៍គ្រាន់តែឮណាមជូនស្រែកគ្នាងាកសួរចង់បាក់កក្រែងមានរឿងអីមិនស្រួល

"គ្មានអីទេមែនទេបងសម្លាញ់"ជីនឆ្លើយញញឹមជាមួយថេយ៍តែដៃនៅក្តិចណាមជូនខ្លាំងលើសដើម

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now