Episode27:អូនការពារវា....

1.7K 146 15
                                    

#ភាគទី27

ថេយ៍បានដើរមើលមួយសព្វហើយក៏មកនិយាយជាមួយនាយម្នាក់នោះវិញ

"លោកចេះវិជ្ជាពេទ្យហេស"ថេយ៍

គេមិនឆ្លើយបែបជាងាកមុខចេញធ្វើអោយរាងតួចក្តៅចិត្តមួយរំពេចមនុស្សស្អីគ្មានស្គាល់ល្អអាក្រក់

"បើលើកមិនឆ្លើយខ្ញុំមិនជួយព្យាបាលពួកគេអោយទេ"ថេយ៍

"មែនហើយចេះតិចតួច"ឮបែបនេះគេក៏ឆ្លើយឡើង

"អាចចាក់ម្ចុលបានទេ"ថេយ៍

"បាន"

"ល្អ !លោកអាចជួយចាក់ម្ជុលខ្ញុំនេះយកទៅចាក់ត្រង់កន្លែងរបួសរបស់ពួកគេទៅ"ថេយ៍ស្រាយជីបចរអោយនាយម្នាក់នោះហើយហុចម្ជុលដែរគេយកមកតាមខ្លួនទៅនាយ

"ជីមីនមិនបាច់ធ្វើអ្វីទេរកកន្លែងអង្គុយអោយស្រួលបួលទៅ"ដោយឃើញជីមីននៅឈរមួយកន្លែងមិនដឹងជួយអ្វីទើបគេប្រាប់កុំអោយគេពិបាក

"តែយើងចង់ជួយគេដែរណា"រាងតូចប្រកែកឡើងឃើញមនុស្សមានរបួសមិនអាចមិនជួយបានទេ

"ល្អៗបើចង់ជួយហើយទៅយកអ្វីមកជូតខ្លួនអោយពួកគេទៅ"ដោយដឹងថាខ្លួនត្រូវធ្វើអ្វីហើយជីមីនក៏រត់ទៅយកធុងដាក់ទឹកយូរមកជ្រលក់កន្សែងជូតអោយម្តងម្នាក់ព្រោះម្នាក់ៗគ្រុនឡើងញ័រខ្លួនហើយ

ថេយ៍ឃើញគេធ្វើហើយក៏ចូលមកពិនិត្យមើលមនុស្សដែលដេកនៅលើគ្រែនោះឃើញថាកន្លែងរបួសពិតជាដូចអ្វីដែរនាយម្នាក់នោះនិយាយពិតមែនថែមទាំងបែកចង់ចេញស្វាយហើយជើងនេះស្ទើរតែរលួយទៅហើយទុកបន្តិចទៀតមេរោគរាលដាលរហូតកាត់ជើងចោល

"របួសចង់រលួយហើយ"មិនចាំយូរបន្ទាប់ពីដឹងថាគេកើតអ្វីហើយថេយ៍ក៏ទាញយកកន្សែងមកជូតកន្លែងរបួសអោយស្អាតហើយយកថ្នាំម្សៅមកចាក់រោយពីលើធ្វើអោយអ្នកជំងឺស្រែកដោយការឈឺចាប់

"អាយយ៎សឺត...ឈឺណាស់ៗៗ...."គាត់ស្រែករហូតទាល់តែអស់កម្លាំងទើបឈប់សម្លេងស្រែកនេះធ្វើអោយអ្នកកម្លោះម្នាក់នោះប្រញាប់រត់ចូលមកមើលយ៉ាងលឿន

"បិតា...ទ្រាំបន្តិចទៅតែបន្តិចទេ"នាយចាប់ដៃគាត់ជាប់កែវភ្នែកមានដក់សំណើមតែមិនយំទេ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now