Episode54:បងឈប់ស្រឡាញ់អូនហើយ.....

1K 97 9
                                    

#ភាគទី54

ដោយសារតែថេយ៍ចេញពីទីនោះមករវល់តែដើរលេងពេញផ្សាទើបត្រឡប់ទៅវាំងវិញមេឃក៏ល្ងាចទៅហើយចំណែកជុងគុកវិញទ្រង់អង្គុយចាំថេយ៍ទាំងអន្ទះសារព្រោះបាត់ទាំងពីព្រឹកមិនទាន់ឃើញត្រឡប់មកវិញទ្រង់បារម្ភសឹងតែស្លាប់

ព្រោះតែនគរមានពិធីមិនអាចចេញទៅណាបានទេទ្រង់ត្រូវនៅចាំទទួលមនុស្សមកពីនគរផ្សេងៗទៀត

រាជបុត្រទីពីរមើលទៅជុងគុកឃើញទ្រង់ឆ្លេឆ្លាពេកក៏មកគោះស្មារទ្រង់អោយភ្ញាក់បន្តិច

"ម្ចាស់បងមានកិច្ចការអ្វីមែនទេ"ជុងគុកងាកមកនិយាយជាមួយទ្រង់ទាំងមុខមិនសូវស្រស់

"គ្មានទេឃើញឯងមើលទៅអារម្មណ៍មិននៅក្នុងខ្លួនទើបមកនិយាយជាមួយ"យ៉ុនស្យុលអង្គុយលើរទេះរុញដូចដើម

"អរបាទមកពីបាត់ថេយ៍មួយព្រឹកហើយមិនដឹងបាត់ទៅណាទើបបារម្ភពីគេបន្តិចម្ចាស់បងកុំបារម្ភអី"ជុងគុកដាក់ដៃលើជើងទាំងពីររបស់ទ្រង់អង្អែលតិចៗពោលពេញដោយក្តីស្រឡាញ់

"ឯងគិតច្រើនពេកហើយគេប្រហែលជាមានការងារត្រូវធ្វើបន្ទាន់កុំគិតច្រើនអីមើលទៅបិតារវល់ណាស់ថ្ងៃនេះបាត់ថេយ៍ចឹងបានអ្នកណាអោយថ្នាំទ្រង់សោយទៅ"ពួកគេទាំងពីរនាក់និយាយគ្នាដូចជាមនុស្សទូទៅធម្មតាមិនបានប្រើភាសាស្តេចអ្វីទេក៏អាចអោយដឹងបានថាគេស្រឡាញ់គ្នាយ៉ាងណា

"នៅសល់ពីរថ្ងៃទៀតពិធីក៏ចាប់ផ្តើមហើយចឹងហើយបិតាមិនអាចសម្រាកបានទេណាមួយថ្ងៃស្អែកនេះមានការជួបជុំគ្រប់គ្នាដើម្បីធ្វើការស្វាគមន៍មុននឹងបើការរបរបាញ់ទៀតផង"ជុងគុកទ្រង់រៀបរាប់តាមអ្វីដែរទ្រង់អាចដឹងប្រាប់ទៅបងប្រុស

"ឯងគិតថាឆ្នាំនេះអាចនឹងមានរឿងអ្វីកើតឡើងទេ"យ៉ុនស្យុល

"មានឱកាសកើតឡើងច្រើនណាស់បងក៏ដឹងតែពេលនេះអ្វីដែរសំខានត្រូវព្យាបាលបងអោយជាជើងអាចងើបឡើងវិញបានទើបពួកយើងអាចប្រយុទ្ធការពារនគរជាមួយគ្នា"ជុងគុក

"បងថាមិនចាំបាច់ទេបែបនេះល្អព្រោះមិនចង់ចូលរួបក្នុងជម្លោះដណ្តើមរាជ្យទេបងទុកអោយឯងចុះ"ទ្រង់មើលទៅស្មោះត្រង់ណាស់ហ៑ានលះបង់ជំពោះប្អូនច្រើនណាស់

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now