Episode39:អត់ទេយ៉ុនហ្គី.......

1.1K 98 4
                                    

#ភាគ39

ដោយសារតែរាងតូចស្រែកខ្លាំងពេកទីនោះក៏ផ្លាស់ប្តូរទៅជាកន្លែងដែរជុងគុកកំពុងតែអង្គុយរៀននោះភ្លាមៗធ្វើអោយអ្នកដែររៀននោះចង់បែកអារម្មណ៍តែក៏ប្រញាប់តាំងស្មារតីរៀនបន្តវិញ

ព្រោះតែទ្រង់គិតថានេះប្រហែលជារូបភាពបំភ័នភ្នែកដែរត្រូវបានបង្កើតឡើងអោយទ្រង់បែកសម្មាធិតែប៉ុណ្ណោះ

ថេយ៍ឃើញចឹងក៏ស្រងាកគិតថាប្រហែលមិនមែនជារាងក្រាសទេព្រោះម្នាក់នេះមិនបានចាប់អារម្មណ៍ខ្វល់ខ្វាយពីគេ

"ហ៉ឹយ~អាកន្លែងឆ្កួតៗនេះនាំយើងមកទីណាទៀតហើយ"ថេយ៍ញីសក់ក្បាលឡើងសំពោងព្រោះតែបែងចែកមិនដាច់

ពេលនេះលោកគ្រូក៏ចេញមកដើរមករកថេយ៍ដែរកំពុងដាក់ខ្លួនអង្គុយនៅមួយកន្លែងនោះ

"មកទៀតហើយពិតឬក៏ក្លែងក្លាយ"ហត់នឹងបែងចែកពេកក៏សួរឡើងទាំងមុខមិនរីក

"ចុះឯងកាលណាបានអារម្មណ៍ស្ងប់នៅតែវីវក់តែជាមួយការស្រមៃនៅនឹងហើយមើលជុងគុកចុះគេហាត់ឡើងដល់ណាណីហើយឯងទើបតែមកដល់"លោកគ្រូនិយាយទាំងអស់សំណើចកូនសិស្សមួយនេះចំជាកំពូលមនុស្សពិតមែន

"ហិហិ...លោកគ្រូសុំទោសសិស្សមិនស្តាប់បង្គាប់ឥឡូវចាប់ផ្តើមរៀនបានឬនៅ"ថេយ៍សួរទាំងមិនសូវសម

"ឯងមិនបាច់រៀនដូចជាជុងគុកទេមានជំនាញខាងថ្នាំចឹងចាំយើងបង្រៀនពីការព្យាបាលអោយឯង"លោកគ្រូក្រវៀសដៃហើយគម្ពីរដែររៀនពីថ្នាំក៏លិចឡើងមកនៅចំពោះមុខគេ

"តែខ្ញុំចង់ខ្លាំងពូកែថ្នាំខ្ញុំចេះហើយមិនចង់រៀនទៀតទេ"ថេយ៍ប្រកែកឡើងកាលពីជីវិតមុនរៀនពីថ្នាំទាំងនោះឡើងចង់កើតសរសៃប្រសាទហើយឥឡូវអោយគេរៀនទៀតមិនចង់ទេ

"ប្រកែកមិនបានទេបើចង់រៀនដូចជារាជបុត្រទីបីទាល់តែឯងរៀនគម្ពីរទាំងនេះចេះអស់សិនទើបអាចរៀនបានយ៉ាងមិចរៀនឬក៏មិនរៀន"លោកគ្រូ

"ហ៉ឹក~រៀនក៏បានមិនចង់រៀនទេតែលោកគ្រូបង្ខំរហូត"ថេយ៍ពេបមាត់មិនសុខចិត្តព្រោះមិនបានរៀនអ្វីដែរគេត្រូវការ

"ឯងនឹងដឹងងនៅពេលក្រោយថាហេតុអ្វីទើបយើងអោយឯងរៀនពីវាកុំមកធ្វើមុខបែបនេះដាក់យើង យើងមិនមែនជាជុងគុកដែរស្របតាមឯងគ្រប់ពេលទេថេយ៉ុងចាប់ផ្តើមរៀនទៅ"និយាយចប់លោកគ្រូក៏បាត់ខ្លួនទៅវិញបាត់ចំណែកថេយ៍ក៏ចាប់ផ្តើមរៀនតាមដែរលោកគ្រូចង់បាន

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now