Episode42:ជាការពិតមិនមែនជាយល់សប្តិទេមែនទេ?.....

1.4K 127 14
                                    

#ភាគទី42

ជុងគុកត្រូវបានលោកគ្រូព្យាបាលអោយដោយមិនចាំបាច់អោយថេយ៍ត្រូវប្តូរឈាមទេគឺគាត់ចំណាយកម្លាំងដែរនៅសល់ទាំងប៉ុន្មានផ្ទេរថាមពលរបស់គាតឮទាំងអស់អោយពួកគេទាំងពីរដោយមិនចាំបាច់អោយពួកគេហាត់រៀនបន្តទៀតទេ

ដោយសារតែមិនចង់និយាយប្រាប់ត្រង់ទើបគាត់ធហវើជានិយាយបង្វែងទៅរឿងប្តួរឈាមតាមពិតទៅវិធីនេះវាមានពិតមែនតែគាត់មិនចង់អោយថេយ៍ចុះខ្សោយទេព្រោះសត្រូវធំពួកគេគឺខ្លាំងជាពួកគេទ្វេរដង

នៅពេលដែរលោកគ្រូគាត់បានបញ្ចប់គ្រប់យ៉ាងមុនពេលកំណត់គាត់ក៏បញ្ជូនពួកគេទាំងពីរត្រឡប់ចូលរូបរាងកាយវិញហើយគាត់ក៏ចាកចេញទៅគ្មានថ្ងៃនឹងត្រឡប់ គាត់អស់ភារកិច្ចអ្វីដែរនៅរងចាំជួបគេទៀតហើយ

ថេយ៍បន្ទាប់ពីលែងទទួលដឹងពីអ្វីដែរលោកគ្រូបញ្ចូលក្នុងខ្លួនគេទៀតហើយរាងតួចក៏បើកភ្នែកឡើងវិញឃើញថាគេកំពុងតែនៅក្នុងរូងភ្នំនោះចំណែកឯជុងគុកក៏នៅអង្គុយទល់មុខគេដែរទើបថេយ៍ប្រញាប់ទៅដាស់ទ្រង់អោយបានដឹងខ្លួន

"ជុង!បងយ៉ាងមិចហើយមាននៅឈឺអ្វីទៀតទេ"ថេយ៍ក្រោយឃើញថារាងក្រាសដឹងខ្លួនហើយគេក៏សួរទាំងយកដៃស្ទាបមុនអ្នកម្ខាងទៀតជាមួយនឹងការបារម្ភពេញទំហឹង

"បងមិនអីទេគ្មានអារម្មណ៍ថាឈឺទៀតទេ តែហេតុអីក៏យើងមកនៅទីនេះវិញក្រែងមិនទាន់ដល់ថ្ងៃដែរត្រូវត្រឡប់មកវិញឯណា"ជុងគុកងាកមើលជុំវិញខ្លួនហើយក៏សួរទៅកាន់ថេយ៍ទាំងឆ្ងល់

ចំជាពេលនោះថេយ៍ក៏ក្រលែកទៅឃើញជីមីននិងម៉េវៗនៅអង្គុយធ្វើអ្វីក៏មិនដឹងហើយនៅមានមនុស្សគេងស្តូកស្តឹងទៀតទើបថេយ៍និងជុងគុកងើបឈរប្រុងនឹងដើរទៅមើលតែចង្រៃយ៍អីអង្គុយយូរពេលវាស្ពឹកជើងដើរមិនចង់រួចទេ

"អួយស្ពឹកជើងណាស់បង"ថេយ៍ពេបមាត់តិចៗហើយដាក់ខ្លួនអង្គុយចុះវិញយកដៃច្របាច់ជើងខ្លួនឯងតិចៗ

"មោះហុចជើងមកចាំបងច្របាច់អោយ"ជុងគុកទ្រង់និយាយទាំងញញឹមធ្វើអោយថេយ៍ទៅជារំភើបពេលដែរទ្រង់ដាក់ខ្លួនហ៑ានធ្វើគ្រប់យ៉ាងដើម្បីខ្លួនទាំងដែរទ្រង់មានឋានៈមិនមែនតូចតាចឡើងចំជាបុរសល្អជាងគេលើលោកមែន

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now