Episode40:អូនមិនអោយបងទៅណាទេឆាប់ដឹងខ្លួនឡើង ......

1.1K 109 10
                                    

#ភាគទី40

"បងអោយអូនទៅហើយត្រូវតែទៅ"ថាហើយក៏រុញរាងតូចចេញពីខ្លួនហើយទ្រង់ចូលទៅប្រយុទ្ធជាមួយសត្វកំណាចនោះម្នាក់ឯង

ទ្រង់ធ្វើការប្រយុទ្ធជាមួយសត្វកំណាចនោះមិនបានប៉ុន្មានក្បាច់ផងក៏ត្រូវសត្វនោះវាយបកមកវិញយ៉ាងខ្លាំងធ្វើអោយទ្រង់អសើជំហរមិនអាចទប់ទល់បន្តទៅទៀតបាន

ឯជីមីនវិញឈរយំសម្លឹងមើលទៅនាយទាំងភ្នែករហាមអាណិតរាងក្រាសដែរត្រូវសត្វកំណាចនោះក្រវាសត្រូវមួយកន្ទុយក្អួតឈាមស្ទលរអស់ពីខ្លួន

ទ្រង់មានរបួសស្រាប់ហើយមកត្រូវទទួលការវាយប្រហារបែបនេះទៀតធ្វើអោយទ្រង់មានរបួសធ្ងន់ធ្ងរមិនអាចក្រោកមកប្រយុទ្ធទៀតបាន

ដោយសារតែឃើញគូសត្រូវរបស់ខ្លួនរករបួសមិនអាចកម្រើកមកប្រយុទ្ធជាមួយវាបានហើយសត្វចម្លែកនោះក៏រត់ហក់មកប្រុងនឹងកន្ទ្រប់រាងកាយហើយសុីចូលក្នុងពោះតែម្តងជីមីនឃើញហើយក៏ស្រែកឡើងមួយអស់សម្លេង

"អត់ទេ.....យ៉ុនហ្គី..........."ពេលនោះរាងកាយរាងតូចក៏មានអ្វីចម្លែកកើតឡើងគឺភ្នែករបស់គេឡើងក្រហមហើយដើរចេញពីកន្លែងពួនមិញនេះអោយសត្វកំណាចនោះបង្វែរការចាប់អារម្មណ៍មកខ្លួនគេវិញ

បានដូចចិត្តក្រោយពីឮសម្លេងជីមីនស្រែកវាក៏បកក្រោយមករករាងតូចវិញពិតមែនវាបញ្ចេញសម្លេងក្រហឹមឡើងរំពងព្រៃដើម្បីធ្វើអោយដៃគូបាក់ស្បាតមានការភ័យខ្លាចចំពោះវា

តែរាងតូចជីមីនមិនបានបញ្ចេញកាយវិការភ័យព្រួយទេមានតែញញឹមបែបកំណាចដាក់វាវិញហើយប្រើថាមពលយកដាវដែរខានប្រើជាយូរនោះមកអោយនៅក្នុងដៃខ្លួនវិញ

ផឹបៗៗ

សម្លេងបង្វិលដាវប៉ះទង្កិចជាមួយខ្យល់លាន់ឮឡើងរហូតទាល់តែជីមីនថ្នឹកដៃក្នុងការកាន់ទើបរត់ចូលទៅចាត់ការសត្វកំណាចនោះ

រាងតូចក្រវាសដាវបញ្ចេញភ្លើងឆ្វាប់!តែសត្វនោះគេចចេញក៏ត្រូវនឹងដើមឈើធហវើអោយបាក់រលំអស់ប៉ុន្មានដើម

ជីមីនប្រើកម្លាំងរបស់គេហក់ឡើងទៅលើក្បាលសត្វនោះហើយចាក់ចំកណ្តាលក្បាលតែមិនមុតបានន័យថាទីនេះមិនមែនជាចំណុចខ្សោយរបស់វាទេទើបគេរត់ចូលមកដល់ខ្នង(សត្វនឹងធំទើបអាចអោយជីមីនរត់លើបាន)

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now