Episode68:កន្លែងនេះជារបស់យើង..........

1K 90 4
                                    

#ភាគទី68

ពួកគេបានរៀបចំចេញដំណើរមកយ៉ាងប្រញាប់ដើម្បីអោយឆាប់ដល់នគរចនព្រោះពួកគេមិនបានប្រើម៉េវៗអោយនាំមកទេគឺថ្មើរជើង

ជិតដល់នគរពួកគេក៏បំបែកគ្នាតាមអ្វីដែរថេយ៍រៀបចំដោយអោយយ៉ុនហ្គីជាអ្នកទៅមុនហើយផ្តល់ដំណឹងអោយដេឃ្យុងតាមផែនការ

"ថ្ងៃនេះនគរពិតជារៀបចំពិធីឡើងគ្រងរាជ្យពិតមែនដោយអោយប្រជារាស្រកតនាំគ្នាឈប់សម្រាកដើម្បីអបអរជាមួយរឿងនេះ

"ស្ងាត់ល្អណាស់ជិងងាយស្រួលមានរឿងអ្វីមិនប៉ះពាល់ដល់មនុស្សមិនដឹងអី"ថេយ៍ដែលក្លែងខ្លួនពីរនាក់ជុងគុកដែរកំពុងដើរថ្មើរជើងទៅរកច្រកចូលក្នុងវាំងនិយាយគ្នា

"អូនគិតបែបនេះមិនត្រូវទេព្រោះបងបានដំណឹងមកថាពួកវាបានអោយប្រជារាស្រ្តទៅធ្វើជាសាក្សីនៅក្នុងការគ្រងរាជ្យមួយនេះហើយធ្វើនៅទីលានប្រហា៎ក្បែររាជវាំងទៅវិញទេ"ជុងគុកនិយាយឡើងធ្វើអោយថេយ៍ភ្ញាក់ព្រើតហើយមិចបានទៅជាចឹងវិញយូរហើយមិចក៏មិនប្រាប់ខំចូលមកក្នុងវាំងទៅកើត

"ហើយបងនាំអូនមកក្នុងវាំងធ្វើអីបើចឹងដដែរ"ថេយ៍

"មកយករបស់សំខាន់"

"របស់អីមិចក៏មិនប្រាប់អូនមក"ថេយ៍

"គឺត្រារាជដែរបិតាលាក់ទុកនៅក្នុងដំណាក់ទ្រង់បង្គាប់អោយបងមកយកវាជារបស់សំខាន់ដែរបង្ហាញពីអំណាចអ្នកណាមានវាប្រៀបដូចជាស្តេចមានសិទ្ធគ្រប់យ៉ាង"ជុងគុកនាំថេយ៍លាក់ខ្លួនពីពួកទាហានហើយលបចូលក្នុងដំណាក់ព្រះអង្គបានសម្រេច

"វានៅទីណាទ្រង់បានប្រាប់បងទេ"ថេយ៍និយាយតិចៗខ្លាចក្រែងលេចឮសម្លេងដល់អ្នកខាងក្រៅ

"នៅបន្ទប់សម្ងាត់ចាំបន្តិចបងបើកសិន"ថាហើយទ្រង់ក៏ទាញគន្លឹះយន្តហើយទ្វាក៏របើកឡើងអោយពួកគេចូលទៅខាងក្នុងបានយ៉ាងងាយ

"នោះមែនទេ"ថេយ៍ចង្អុលទៅត្រាដែរតម្កល់នៅលើជើងទម្រមួយនោះ

"នឹងហើយរបស់ដែរពួកវាប្រើជារបស់ក្លែងក្លាយនេះជារបស់ពិតបិតាបានដឹងរឿងហើយត្រៀមខ្លួនទុកតែទ្រង់មិនស្មានថាលឿនបែបមនេះ"ជុងគុកដកត្រារាជយកមកទុកហើយក៏ងាកទៅឃើញដាវមួយដើមដែរតម្កល់ទុកនៅទីនោះដែរ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now