Episode30:ចង់ចាប់ខ្លាត្រូវតែចូលរូងខ្លា...

2K 133 6
                                    

#ភាគទី30

ព្រឹកថ្ងៃថ្មីមនុស្សម្នាគ្រប់គ្នាភ្ញាក់ឡើងរៀបចំខ្លួនទៅធ្វើការងារប្រចាំថហងៃរបស់ខ្លួនដើម្បីចិញ្ចឹមជីវិតខុសប្លែកតែមនុស្សពីរនាក់ដែរអង្គុយមើលផ្កាយជាមួយគ្នាកាលពីយប់មិញបែបជាមិនទាន់ភ្ញាក់នៅគេងអោបគ្នាលើកម្រាលដែរថេយ៍កាលអង្គុយនោះ

អោបគ្នាឡើងស្អិតរមួតអ្នកបម្រើផ្សេងៗឃើញក៏គេមានហ៑ានដាស់រំខានក្តីសុខពួកគេដែរ

ដោយសារតែពន្លឺថ្ងៃចាំងចូលមកចំភ្នែករបស់រាជបុត្រទី3ទើបទ្រង់តើនឡើងបើកភ្នែកមកដល់ក៏ឃើញមនុស្សជាទីស្រឡាញ់កំពុងគេងកើយដៃទ្រង់អត់នឹងអោយទ្រង់មិនញញឹមមិនបាន

"មនុស្សស្អីស្អាតសូម្បីតែពេលគេងលក់មើលចុះពេលគេងលក់ចឹងមិនកាចទេតែគួរអោយគ្រឺតសឺតៗៗ"ដោយសារតែទ្រាំនឹងការខ្នាញ់ថេយ៍មិនបានទ្រង់ក៏អោយទៅថើបថេយ៍ពេញផ្ទៃមុខធ្វើអោយរាងតូចក៏ភ្ញាក់មកតាមការរំខានរបស់ទ្រង់ដែរ

"មើស~រំខានណាស់ទ្រង់ធហវើអោយខ្ញុំភ្ញាក់ហើយ"ថេយ៍

"មកពីគ្រឺតមុខអូនពេកអ្នកណាអោយអ្នកមីងបង្កើតកូនមកគួរអោយស្រឡាញ់ដូចអូនចឹងធ្វើអី"ជុងគុក

"មើលចុះទ្រង់ចេះមកផ្ទំនៅទីនេះទៅកើតមិនឈឺខ្នងទេ"ថេយ៍និយាយឡើងពេលចាប់អារម្មណ៍ថាខ្លួនឯងមិនបនានៅក្នុងដំណាក់

"អោយតែបាននៅក្បែរអូនផ្ទំនៅទីណាក៏បងមិនឈឺដែរ"រាងក្រាសជុងគុកពោលយ៉ាងផ្អែមត្រជាក់ចិត្តទៅកាន់សង្សារដែរមិនទាន់ក្លាយជាសង្សាររបស់ទ្រង់🤣

"ប្រយ័ត្ននិយាយបានតែពេលដំបូងខ្ញុំអោយទៅផ្ទំនៅចង្រានបាយ"ថេយ៍កាត់ចង្វាក់ផ្អែមល្ហែមចេញហើយក៏ស្ទុះងើបឈរប្រុងនឹងចូលទៅដំណាក់វិញ

"ឈប់សិនអូនភ្លេចអី្វមួយហើយ"ជុងគុកចាប់ដៃថេយ៍មិនទាន់អោយទៅទេព្រោះមិនទាន់បានអ្វីដែរទ្រង់ត្រូវការ

"ភ្លេចអ្វីគ្មានទេព្រះពរ"ថេយ៍ចងចញ្ចើមរកនឹកមើលថាគេភ្លេចអ្វី

"ភ្លេចថើបបងពេលភ្ញាក់ពីគេងនោះអីនេះថើបមក"ជុងគុកហុចថ្ពាល់អោយថេយ៍ថើបតែរាងតូចនៅធ្វើអឹមអៀនៗមិនហ៑ាន

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now