Episode18+19(1/2)

1.8K 137 10
                                    

#ភាគទី18

"ថេយ៍មិចនិយាយបែបនេះបងមិនបានដឹងរឿងអ្វីទេ"ម៉ូអី៑និយាយដោះសារអោយខ្លួនឯងឯថេយ៍ក៏ញញឹមចុងមាត់ព្រោះក្តាន់ចូលអន្ទាក់ហើយ

"ពិតមែនហើយថេយ៍ពួកយើងមិនបានមានទំនាក់ទំនងអ្វីទេកុំយល់ច្រលំអីហើយមិនបាច់ផ្តាច់ពាក្យអ្វីទេ"រាជទាយាទចេញមុខមកម្តងវារឹតតែធ្វើអោយថេយ៍ពេញចិត្តទៀតហើយ

"ហេតុអ្វីទ្រង់គ្មានទំនួលខុសត្រូវបែបនេះទាក់ទងជាមួយប្អូនស្រីទូលបង្គំហើយហេតុអីទើបមិនព្រមផ្តាច់ពាក្យជាមួយខ្ញុំម្ចាស់ទៀត"បានអ្នកទាំងពីរចូលក្នុងអន្ទាក់ខ្លួនហើយថេយ៍ក៏ធ្វើជាយំកាន់តែខ្លាំងដើម្បីបង្ហាញ់ថាខ្លួនឯងខូចចិត្តអោយព្រះរាជាដឹង

"យើងគ្មានទេថេយ៍កុំចោទតែផ្តាស់នោះមានភស្តុតាងទេ"រាជទាយាទលើកយករឿងភស្តុតាងមកនិយាយឯថេយ៍យកដៃជូតទឹកភ្នែកក្លែងក្លាយចេញទាំងខហសិកខ្សួលម្តងនេះរាងចាយទឹកភ្នែកបន្តិចហើយតែធ្វើយ៉ាងមិចគេសម្បីទឹកភ្នែ្ចង់យំពេលណាក៏បាន

"ទ្រង់ចង់បានភស្តុតាងមែនទេក្រាបទូលបានចាំទូលបង្គំយកមកបញ្ជាក់ទ្រង់"ថេយ៍

"សាវយ៉ាយករបស់មក"ថេយ៍ហៅអោយអ្នកបម្រើខ្លួនយករបស់មកនាងក៏ចូលយកមកដាក់លើដៃថេយ៍ដឹងតួនាទីក៏វិលត្រឡប់ទៅកន្លែងដើមវិញ

ឯអ្នកទាំងបីឯនោះវិញភ្នែកសអស់ហើយបុកពោះព្រោះមិនដឹងថាត្រូវយករួចខ្លួនយ៉ាងមិច

"ព្រះអង្គនេះជារបស់បញ្ចាំចិត្តដែររាជទាយាទយកមកអោយប្អូនស្រីទូលបង្គំនៅមានពាក្យសារសងរបស់ទ្រង់និងប្អូនស្រីទូលបង្គំទៀតក្រាបទូលសូមទ្រង់យកទៅទតមើលថានេះជារបស់រាជទាយាទពិតមែនឬក៏អត់ព្រោះសូត្រប្រភេទនេះមានតែរាជទាយាទតែដែរប្រើប្រាស់"ថេយ៍រៀបចំរួចរាល់អស់ហើយបើថ្ងៃនេះផ្តាច់ពាក្យមិនបានគេសុខចិត្តទៅលោតទឹក

ផាច់!

បន្ទាប់ពីបានទតហើយទ្រង់ក្រោធជាខ្លាំងយាងចុះមកទះកូនប្រុសមួយកំភ្លៀងគប់សូត្រនោះទៅទ្រង់ទាំងកំហឹងខឹងដែរទ្រង់ជាកូនរបសើស្តេចតែប្រព្រឹតអំពើថោកទាបបែបនេះ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now