Episode7 : យាយស្រឡាញ់ចៅ.....

2.5K 165 13
                                    

#ភាគទី7

លោកស្រីធំដើរចូលមកបង្កជាការភ្ញាក់ផ្អើលដល់អ្នកបៅក្នុងផ្ទះជាខ្លាំងព្រោះថាសល់ពីរថ្ងៃទៀតទើបពិធីខួបកំណើតរបស់គាត់ប្រារព្ធ ឡើងហេតុអីបានជាមកមុនបែបនេះ

"អ្នកម៉ែ!"លោកគីមសានីមឧទានហៅឈ្មោះអ្នកជាម្តាយឈរសម្លក់មកគទ់ទាំងខឹងដៃកាន់ឈើច្រត់ក្តាប់ដៃឡើងក្រហមហើយហ៑ានណាស់ធ្វើបាបចៅសំណប់ចិត្តគាត់

"នៅចាំយើងជាម៉ែឯងដែរ ឯនេះកាន់តែចាស់កាន់តែភ្លើយើងមិនគួរមានកូនអត់មានខួរដូចឯងទេ"លោកស្រីធំប្រលះលោកគីមទាំងញ័រសាច់មើលចរឹកដែរគេធ្វើដាក់កូនបង្កើតគេទៅចុះមិនសមជាឪពុករបស់គេបន្តិចទេ

"អ្នកម៉ែម្រេចមានប្រសាសន៍បែបនេះខ្ញុំធ្វើអីខុស"

"ឯងនេះវាមិនដឹងថាខ្លួនឯងធ្វើអីខុសទេប៉ុន្មានឆ្នាំមកនេះឯងធ្វើបាបប្រពន្ធដើមមិនអស់ចិត្តឯមកធ្វើបាបកូនប្រុសឯងបន្តទៀតមិនចេះខ្មាសដូនតាជំនាន់មុនសោះ"លោកយាយថេយ៍ដើរចូលទៅរកថេយ៍ដែរក្រាកទៅនឹងឥត្ឋមិនកម្រើក

"ចៅប្រុសងើបឡើងចាំយាយយកនំឆ្ងាញៗមកអោយចៅណា"គាត់និយាយដោយសម្តីទន់ភ្លន់ធ្វើអោយអ្នកដែរមិនមែនជាចៅសំណប់ចិត្តក្តាប់ដៃច្រណែនឡើងក្រចកចាក់ចូលសាច់ហៅនៅតែមិនឈឺទៀត

"ថេយ៉ុងហា៎ចៅថេយ៍.....ពួកឯងនៅឈរមើលអីឆាប់នាំអ្នកប្រុសធំទៅបន្ទប់ហើយហៅពេទ្យមកពិនិត្យ"លោកយាយបញ្ជាកូនចៅក្រោមបង្គាប់គាត់ហើយងាកមកសម្លឹងមុខកូនប្រុសចិត្តអាក្រក់បន្តិច

"បើចៅយើងមានរឿងអីឯងជាមនុស្សមុនគេដែរយើងមករករឿងគីមសានីម"ថាហើយក៏ដើរមកតាមអ្នកបម្រើមកមើលថេយ៍គ្រាន់តែចូលមកដល់កន្លែងស់នៅរបស់ថេយ៍ភ្លាមធ្វើអោយគាត់សឹងតែទន់ជង្គង់

"បើយើងខានមកទីនេះតែប៉ុន្មានឆ្នាំសោះម្តេចក៏ចៅយើងធ្លាក់មកដល់ចំណុចនេះសាវយ៉ាឆាប់និយាយអោយយើងស្តាប់ភ្លាម

"ចាស៎លោកស្រីធំគឺអ្នកស្រីទី2គាត់ជាអ្នកដែរចាត់ចែងបន្ទប់នេះអោយអ្នកប្រុសសូម្បីតែអាហារក៏ពិបាកទទួលទានដែរ"

"នេះ!ពុទ្ធោហើយចៅប្រុសយាយ មិនគួរណាចៅលំបាកចឹងទេយាយជួយម្តាយឯងមិនបានយាយនឹងជួយឯងណាចៅ"លោកយាយចូលមកអង្គុយអង្អែលក្បាលថេយ៍ថ្នមក្រសែភ្នែកប្រកបដោយសេចក្តីស្រឡាញ់ដែរមិនអាចខ្វះបាន

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now