រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១ សុំមតិម្នាក់មួយ
នៅលើផ្ទៃសាគរនៃទន្លេរដែលធំល្វឹងល្វើយ ដែលមានតែភាពស្រស់ស្អាតគួរអោយចង់គយគន់ទនស្សនា ព្រោះតែសម្រស់និងភាពដ៏ស្រស់ស្អាតរបស់វាមានទាំងដើមឈើ ទឹករលកប្រដេញគ្នាដោយសារជំនោរ។ នៅតាមមាត់ទន្លេងក៏មានផ្សារបណ្តែតទឹកបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនិងមានភាពអ៊ូអរព្រោះតែមានមនុស្សម្នាជាច្រើនបានមកកកកុញគ្នាដើម្បីទិញរបស់និងដើរកំសាន្ត។ ប៉ុន្តែបើក្រឡែកមកមើលផ្ទៃកណ្តាដែលជាកន្លែងដែលមានទូក កាណូត និងអ៊ុបធំៗបានបើកយ៉ាងលឿនដូចជាកំពុងតែដេញគ្នា។
«ផូង! ផាំង!» សំឡេងស្នូរកាំភ្លើងក៏បានបន្លឺឡើងដោយមានអ៊ុបបរប៉ូលិសកំពុងតែបាញ់តែតាំងគ្នាជាមួយនឹងក្រុមដែលប្រព្រឹត្តអំពើរខុសនឹងច្បាប់។
«ធ្វើយ៉ាងណាចាប់វាអោយបាន» មនុស្សប្រុសម្នាក់បានប្រាប់ទៅកងកម្លាំងរបស់ខ្លួន ការនិយាយស្តីរបស់គេបានបញ្ជាក់ពីឋានៈគេច្បាស់ណាស់។
«តែយើងមិនអាចអោយពួកវារត់ទៅដល់ផ្សារបានឡើយណា ព្រោះវានឹងគ្រោះថ្នាក់ដល់ប្រជាជន» មនុស្សស្រីដែលមានសម្បុរសកំពស់ប្រមាណមួយម៉ែត្រ៦០កំពុងតែសម្លឹងមើលទៅអ៊ុបបរដែលជាខ្មាំងសត្រូវ ក្នុងដៃរបស់គេមានកាន់កាំភ្លើងជាប់។
«ជីស៊ូប្រាប់ទៅខាងឆេយ៉ុងទៅអោយនាងស្កាត់ពីខាងនោះមិនអោយពួកវាទៅដល់ទីនោះឡើយ»
«ទទួលបញ្ជាលោកមេកង» ពេលបានដំណឹងភ្លាមរាងមាំក៏បានលើកដៃចុចលើនាឡិដ៏ទំនើបរបស់ខ្លួនហើយក៏និយាយទៅកាន់អ្នកម្ខាងទៀត។
«ផូង!!» ការបាញ់តតាំងគ្នាក៏បានកើតមានឡើងមិនចេះអស់សោះ អ៊ុបបរបស់ជីស៊ូក៏បានបើកកាន់តែគៀកនឹងសត្រូវ ។
«រ៉ឺនៗៗ» សំឡេងសន្ធឹកកាណូនិងអ៊ុបបរក៏បានបន្លឺឡើងរលកទឹកឡើងសព្រាតព្រោះតែល្បឿនដូចជាព្យុះ។
«អ៊ឺក» មនុស្សប្រុសម្នាក់ក៏បីនាក់បានលោតចូលមកអ៊ុបបររបស់ក្រុមប៉ូលីសាហើយក៏បានវៃតប់ជាមួយនឹងក្រុមប៉ូលីស។
«អឺគ...ផូស» ជីស៊ូក៏ស្រាប់តែត្រូវមួយជើងរបស់ពួកវាស្ទើរតែធ្លាក់ចូលទឹកទៅហើយ វាហក់ទៅធាក់ជីស៊ូមួយជើងទៀតទៅហើយតែជីស៊ូបានចាប់បាតជើងរបស់វាហើយក៏រុញរហូតដល់ដួលភ្ងាកក្រោយ។ អាម្នាក់ទៀតគ្រាន់តែឃើញបែបនេះហើយវាក៏បានចូលមករកវៃជីស៊ូ តែត្រូវបានជីស៊ូលើកជើងទាត់មួយជើងចំកញ្ជឹងកធ្លាក់ចូលទឹកព្រូង។
«ផូង» គ្រាប់គាំភ្លើងបានបាញ់តម្រង់ទៅរកជីស៊ូតែសំណាងបានលោកមេកងសង្ហាហក់ធាក់ដៃវាក៏ធ្វើអោយកាំភ្លើងជ្រុះពីដៃ។ ពេលនេះអ្នកទាំងពីរនៅសល់តែពីរនាក់និងសត្រូវពីរនាក់កំពុងតែប្រកួតគ្នាយកស្លាប់រស់។
«ឌឹប...ភូស» វាបានចូលទៅទាត់ជីស៊ូតែនាងក៏បានយកដៃរងជាប់។
«អ្ហឹក» ចុងក្រោយនាងក៏ត្រូវដួលស្ទើរតែនឹងធ្លាក់ចូលទឹក តែនៅជាប់នឹងគែមអ៊ុបបរ វាក៏បានយកកាំភ្លើងដើម្បីភ្ជង់បាញ់ជីស៊ូ។
«អឺក» រាងមាំបានប្រឹងទប់កាំភ្លើងដែលនឹងនៅដៃវាឡើងញ័រព្រោះកម្លាំងមនុស្សប្រុសគឺខ្លាំងជាងនាងទៅទៀត នាងប្រឹងទប់មិនអោយវាគាស់កៃកាំភ្លើងបានឡើយ។
«ផូស» សំឡេងកាំភ្លើងក៏បានបន្លឺឡើងឈាមស្រាប់តែស្រក់នៅលើមុខជីស៊ូ វាមិនមែនជាឈាមរបស់ជីស៊ូឡើយតែវាជាឈាមកម្លោះដែលបានព្យាយាមបាញ់ជីស៊ូគឺមានអ្នកបានបាញ់មកពីអ៊ុបមួយទៀតចំក្បាលរបស់គេធ្វើអោយស្លាប់ភ្លាមៗ។
«ផូង»មួយគ្រាប់ទៀត តម្រង់ទៅអាម្នាក់ដែលវៃគ្នាជាមួយនឹងលោកមេកង។
«....» ជីស៊ូក៏លើកមេដៃបង្ហាញភាពអស្ចារ្យរបស់អ្នកដែលបានសង្រ្គោះជីវិតនាង នៅអ៊ុបមួយទៀតនោះគឺឆេយ៉ុងនិងក្រុមការងាររបស់នាងជាមួយនឹងស្នាមញញឹម។
«ចប់ហើយ នេះពួកវាបង្វែងដានយើងច្បាស់ណាស់» ជីស៊ូក៏ស្រាប់តែនឹកឃើញបន្ទប់ពីឃើញកាណូតមួយបានបើកចេញទៅទិសផ្សេងទៀត។
«លោកមេកងហ្វូសីញ» គ្រាន់តែក្រឡែករកមើលហ្វូងសីញក៏ឃើញថាគេទៅរកតៃកុងអ៊ុបបរបាត់ហើយគឺគេបើកដោយខ្លួនឯង។ ឆេយ៉ុងវិញក៏ប្រញាប់បើកតាមដើម្បីអោយទាន់ពួកគេ។
«ស្អីទៀតហើយហ៎ា?» កម្លោះម្នាក់ដែលបើកកាណូតក៏ស្រែកនៅពេលដែលឃើញមានម៉ូតូទឹកមួយកំពុងតែបោះពួយយ៉ាងលឿនសម្តៅមកកាណូតរបស់ពួកគេ។
«...» អាម្នាក់ទៀតដែលជាដៃគូរបស់គេក៏បានទាញកែវយ៉ិតមកឆ្លុះមើលថាតើជាអ្នកណា ទោះបីជាបានត្រមឹតែមើលពីចម្ងាយក៏ដោយប៉ុន្តែគេអាចមើលដឹងយ៉ាងច្បាស់ថាជាមនុស្សស្រី។ ទាស់ត្រង់ថាពួកគេមិនអាចមើលដឹងថាជាអ្នកណាឡើយព្រោះតែនាងបានពាក់របាំងមុខ។
«ហ្ហឺយ....កុំបារម្ភសម្បត្តិត្រឹមមនុស្សស្រីម្នាក់នាងមិនអាចធ្វើអីពួកយើងបានឡើយ» នេះមិនទាន់បានស្គាល់នាងផងពួកគេនេះមើលងាយសមត្ថភាពនាងបាត់ទៅហើយ។
«ងឺ...ងឺ» សំឡេងសន្ធឹកម៉ាស៊ីនក៏បានបន្លឺឡើងកាន់តែខ្លាំងព្រោះតែល្បឿននៃការបើកម៉ូតូទឹករបស់នាងគឺលឿនខ្លាំងណាស់។ ទឹកសាចឡើងសក្បុសតែមួយស្របក់សោះម៉ូតូរបស់នាងក៏បានមកដល់ក្បែរកាណូតពួកគេ។
«ផឹប» អ្វីដែលនឹកស្មានមិនដល់នោះគឺគ្រាន់តែម៉ាស៊ីនម៉ូតូនាងរលត់ផឹបគឺនាងបានហក់ឡើងលើកាណូតពួកវាបាត់ទៅហើយ។
«ហ្ហឺយ! នាងជាអ្នកណា?»
«យើងជាអ្នកណាមិនសំខាន់ តែអ្វីដែលសំខាន់គឺយើងមកចាប់ពួកឯងទាំងពីរ»
«នែ!!នាងល្អិតខ្លួនប៉ិនហ្នឹងសោះ គិតថាអាចយកឈ្នះពួកយើងប្រុសៗសុទ្ធតែសាច់ដុំពោរពេញដោយកម្លាំងរហូតដល់ទៅបីនាក់» ពួកវាទាំងបីក៏នាំគ្នាដើរឆ្វែលរាងខ្ពស់ដើម្បីកុំអោយនាងគេចខ្លួនបាន។
«ហ្ហឹស....បន្តិចទៀតពួកឯងនឹងដឹងហើយខ្លួនយើងប៉ុណ្ណឹងអាចធ្វើអ្វីបានខ្លះ?» រាងមាំវិញក៏បានត្រឹមញញឹមបែបចំអកអោយគេវិញព្រោះតែនាងជឿជាក់ច្បាស់ណាស់លើសមត្ថភាពរបស់នាង។
«ឆ្វីក!!» សំឡេងដាវសាំម៉ូវរៃក៏បានបន្លឺឡើងព្រោះតែអាម្នាក់នោះក្នុងចំណោមបីនាក់បានដកយកវាមក។
«...» វាក៏លោតទៅកាប់រាងស្តើងតែនាងក៏បានរលាតខ្លួនគេចផុត។
«ផឹប» មួយដាវទៀតក៏នៅតែមិនត្រូវនាងដែរ គឺត្រូវនឹងដែក។
«ឌឹប» ឱកាសនាងក្រមុំម្តងគឺនាងបានលើកជើងធាក់វារហូតដល់ដួលផ្ងាកក្រោយ។
«អ្ហី.....អ្ហឹក» រាងស្តើងក៏បានចូលទៅវៃតបជាមួយនឹងអ្នកទាំងបីរហូតដល់ពួកវាថមថយកម្លាំងគួរសម។
«ផឹប...ផឹប» សំឡេងសន្ធឹកនៃក៏បង្វិលខ្សែពួក៏បានបន្លឺឡើង ព្រោះតែរាងស្តើងបានទាញយកវាមកក្រវី។
«អ្ហាស» ទាំងបីក៏បានស្រែកព្រមគ្នានៅពេលដែលរាងមាំបានក្រវាត់ខ្សែពួប្រមាណប៉ុនមេដៃចាំមុខរបស់ខ្លួនរបស់ពួកវា។
«អ្ហឺស...នេះនាង» អាម្នាក់ក៏ស្ទុះចូលទៅរករាងខ្ពស់វៃនាងឆ្វេងផងស្តាំផង តែនាងក៏បានគេបានផុត។
«អ្ហឹក» មួយស្របក់សោះក៏ត្រូវបានរាងមាំប្រើខ្សែរុំខ្លួនគេជាប់ ម្នាក់ទៀតចូលក៏ត្រូវរាងខ្ពស់រុំជាប់ដោយខ្សែ។មួយប្រសក់អ្នកទាំងបីក៏ត្រូវជាប់ចំណងអស់រួចហើយរាងខ្ពស់ក៏ដើរមើលរបស់នៅក្នុងកាណូត។
«ហ្ហឺយ....នេះពួកឯងនេះក្រៅពីមិនជួយអ្វីដល់សង្គមជាតិហើយនៅមកនាំរឿងអត់ប្រយោជន៍ទៀត»អ្វីដែលនាងឃើញគឺនាងបានសុទ្ធតែគ្រឿងញៀន។
«នាងជាអ្នកណា?»
«ពួកឯងមិនបាច់ចងស្គាល់ទេ ហើយក៏មិនបាច់ចង់ឃើញមុខយើងដែរដឹងត្រូវមកថាយើងជាមនុស្សអាថ៌កំបាំងម្នាក់ទៅបានហើយ» កំពុងតែនិយាយគ្នាសុខៗរាងខ្ពស់ក៏ក្រឡែកឃើញអ៊ុបបរបស់ប៉ូលិសបានធ្វើដំណើរមកជិតដល់ នាងក៏រហ័សចុះទៅលើម៉ូតូរបស់ខ្លួនវិញដោយមិនភ្លេចទម្លាក់ក្បាំងមុខដែលនៅនឹងក្នុងនឹងចង្កេះរបស់នាងចុះនៅលើកាណូតនោះហើយក៏ធ្វើដំណើរចេញទៅបាត់។
«នេះគេជាអ្នកណា?» ឆេយ៉ុងក៏បានតាមមើលអ្នកដែលបើកម៉ូតូទឹកចេញគេមិនភ្លេចងាកមករកក្រុមប៉ូលិសហើយលើកដៃបាយៗ ទាំងមុខរបស់គេបិតបាំងដោយរបាំងមុខមិនអោយពួកគេបានស្គាល់ឡើយ។
«នេះ!នាងចង់ធ្វើអ្វីអោយប្រាដក»ជីស៊ូវិញបានត្រឹមរើសយករបាំងមុខដែលនៅលើកាណូតនោះ ។
«ពួកឯងយកពួកវាទៅប៉ុស្តិ៍ទៅ» លោកមេកងរីឆាតក៏បានតាមមើលអ្នកបានមកជួយឆាប់ក្រុមជួញដូរគ្រឿងញៀនរហូតដល់ផុតកន្ទុយភ្នែក។
.........................................
«អ៊ុំប្រុស!បាយឆាសាច់គោមួយចាន»
«ចាំបន្តិចបាទ» អ៊ុំប្រុសវ័យ៤០ប្លាយបានស្រែកប្រាប់អ្នកទិញទាំងញញឹម ចំណែកឯងប្រពន្ធរបស់គាត់ក៏មមាញឹកនឹងការធ្វើម្ហូបរបស់គាត់។
«ជេននី!!កូនទៅមើលតុខាងនោះមើល៎ តើគេមានកម្មងអ្វីទេ?»
«ចាស៎!ប៉ា» នាងក្រមុំក៏ដើរសំដៅទៅរកតុមួយដែលមានមនុស្សស្រីម្នាក់អង្គុយតែម្នាក់ឯង។
«ត្រូវការកម្មងអ្វីដែចាស៎?» សម្តីរបស់នាងទន់ភ្លន់ជាមួយនឹងភ្ញៀវដែលចូលមកញ៉ាំអាហារនៅទីនេះ។
«គុយទាវមួយចានមក»
«នាង» គ្រាន់តែអ្នកដែលអង្គុយនៅលើកៅអីនោះបែរមុខមកជេននីក៏ថយក្រោយមួយជំហ៊ាន។
«ចា៎....គឺខ្ញុំយ៉ាងម៉េច?»
«ទៅវិញ!! ទៅវិញទៅ»
«អេ!!...ចិត្តអាក្រក់ម្លេះខ្ញុំជាភ្ញៀវណា»
«តែទីនេះមិនស្វាគមន៍ទេ»
«ជេននី!!នេះគេកម្មងអ្វី?» ម៉ាក់របស់នាងក៏ស្រែកសួរនាងពីកន្លែងធ្វើម្ហូប
«ខ្ញុំកម្មងគុយទាវអ្នកមីង» មនុស្សស្រីដែលមានរាងខ្ពស់សម្បុរសតបទៅម្តាយរបស់ជេននីទាំងសើចស្ញេញ។
«គុយទាវណា! អូនជេន»
«ឡាលីសា!» ជេននីក៏ស្រែកហៅឈ្មោះគេទាំងសម្លក់មុខគេ ចំណែកគេវិញបានត្រឹមតែញញឹមនិងញាក់ចិញ្ជើមឌឺដាក់នាងដើម្បីអបអរសាទរដល់ខ្លួនឯង។
«ឆាប់ឡើងណាអូនសម្លាញ់ គុយទាវមួយចានចាស៎»
«អ្ហឺស» នាងក្រមុំក៏បង្វិលខ្លួនទាំងមិនខ្ចីមើលមុខអ្នកដែលអង្គុយនៅនឹងកៅអី។
«ជេននី នេះយកទៅអោយក្មួយស្រីខាងនោះទៅ»
«ម៉ាក់យកទៅ»
«យី!កូននេះ ម៉ាក់កំពុងតែរវល់»
«ចា៎» នាងក្រមុំក៏ដើរចេញទាំងចានគុយទាវនៅនឹងដៃ ដើរមិនទាន់ដល់តុផងនាងក៏ស្រាប់តែញញឹមបែបល្បិចកល នាងបានទាញយកក្រឡម្ចេសហ៊ុយមកដាក់ក្នុងចានរបស់លីសាពីរស្លាបព្រាទើបនាងដាក់បន្លែពីលើដើម្បីកុំអោយគេសង្ស័យ។
«គុយទាវមកដល់ហើយចាស៎!!» គ្រាន់តែឃើញស្នាមញញឹមដ៏សែនចំឡែករបស់នាងភ្លាមធ្វើអោយលីសាហាក់មានអ្វីមិនស្រួលក្នុងចិត្ត ។ នេះនាងមានអ្វីចង់ធ្វើបាបគេហើយមើលទៅ។
«អរគុណ»
«តែថា.....ខ្មោចចូលមែនទេ? មកញញឹមនិយាយពិរោះជាមួយខ្ញុំ»
«អា៎វ! ម៉ាក់ខ្ញុំប្រដៅថាអោយខ្ញុំនិយាយស្តីជាមួយភ្ញៀវអោយពិរោះ»
«អ៎..មិនមែនគិតអ្វីមិនល្អលើខ្ញុំទេ?»
«ហ្ហឺយ...សាំញ៉ាំច្រើនណាស់ បើមិនញ៉ាំខ្ញុំយកទៅញ៉ាំក៏បាន» មិនត្រឹមតែនិយាយតែរាងស្តើងក៏បានអង្គុយចុះនឹងទាញចានគុយទាវពីដៃរបស់លីសា។
«អេ!..មិនបាច់ទេខ្ញុំជឿក៏បាន» លីសាក៏ទាញពីដៃនាងហើយក៏ទាញយកចង្កឹះដើម្បីញ៉ាំ។
«ខិ...ខិ» គ្រាន់តែគុយទាវដាក់ចូលមាត់ភ្លាមគឺថាគេឈ្លក់ខិ តែក៏មិនហ៊ានខ្ជាក់ចេញព្រោះតែម្តាយរបស់រាងស្តើងបានមើល។
«មានអ្វីមែនទេក្មួយ?»
«គ្មានអីទេម៉ាក់ នាងសរសើរថាស្មាដៃម៉ាក់ឆ្ងាញ់ខ្លាំងណាស់»
«ចា៎» លីសានិយាយទាំងព្យាយាមញញឹមដាក់គាត់
«រីករាយជាមួយគុយទាវដ៏សែនឆ្ងាញ់នេះទៅណា ខ្ញុំទៅធ្វើការខ្ញុំសិន» នាងក្រមុំក្រោកឈរវ៉ឹប តែក៏ត្រូវអង្គុយចុះព្រោះតែលីសាបានទាញដៃនាងអោយអង្គុយចុះវិញ។
«អួយ...លែង»
«នេះនាងចង់ធ្វើបាបខ្ញុំមែនទេ?»
«ក៏នាងជាអ្នកធ្វើអោយខ្ញុំខឹង»
«អួយ...ព្រះអង្គហើយរឿងតាំងពីមួយឆ្នាំមុននាងនៅខឹងនឹងខ្ញុំទៀត»
«អឺយ..មកពីនាងមក...»
«គ្រាន់តែបឺតមាត់សោះក៏ខឹងដែរ»
«ខ្ញុំប្រកាន់»
«បើថើបមួយប្រកាន់ អញ្ចឹងថើបអោយច្រើនទៅ»
«លីសាឡប់សតិ» គ្រាន់តែលឺសំដីរបស់លីសាភ្លាមធ្វើអោយនាងខឹងនឹងគេមុខឡើងក្រហម។
១ ឆ្នាំមុន
«នែ!!ឈប់ភ្លាម» មនុស្សប្រុសបីនាក់កំពុងតែរត់ដេញតាមលីសានៅច្រកចូលទៅក្នុងផ្សារ លីសាក៏បានព្យាយាមរត់យ៉ាងលឿនដើម្បីកុំអោយពួកគេតាមនាងទាន់។
«ផូស...អួយ» ដោយមិនបានមើលក្រោយនាងក៏រត់ទៅបុកនឹងមនុស្សស្រីម្នាក់ គ្មានអ្នកណាទៀតឡើយគឺជេននីនឹងហើយ។
«អួយ...សូមទោសណា» គេប្រុងនឹងរត់ចេញតែត្រូវជេននីទាញដៃមិនអោយគេរត់ទៅណាឡើយ។
«នែ!នេះចង់ទៅណា នាងធ្វើអោយរបស់បរខ្ញុំខ្ទិចខ្ទីអស់ហើយ» មិននិយយារកហេតុផលអ្វីច្រើនឡើយអ្វីដែលនាងបង្ហាញចេញមុនគេគឺទឹកមុខដែលកំពុងតែខឹងរបស់នាង។
«អួយ...ចាំដោះស្រាយក្រោយពេលនេះខ្ញុំទៅសិនហើយ»
«មិនបាន...នាងត្រូវទៅទិញរបស់ទាំងនេះសងខ្ញុំ»
«...ហ្ហឺយ...បើចឹងតាមខ្ញុំសិនមក» មិនចាំយូរគេក៏អូសដៃនាងក្រមុំអោយរត់ជាមួយគេព្រោះឃើញថាពួកវាមកតាមគេជិតទាន់ហើយ។
«អួយ...លែង..នាងនាំខ្ញុំទៅណា?»
«តាមសិនមកបើមិនចង់ស្លាប់» គេក៏បានអូសដៃនាងក្រមុំរត់រហូតដល់ច្រកតូចមួយគេក៏បានរុញនាងចូលទៅកន្លៀតនោះ ហើយក៏ដោះអាវរបស់គេចេញបោះទៅម្ខាងបន្សល់ត្រឹមអាវកាក់ខាងក្នុងធ្វើអោយជេននីសម្លឹងមើលគេទាំងភ្នែកធំៗ។
«នា....នាង...ចង់ធ្វើអ្វីខ្ញុំ»
«បិតមាត់សិនបានទេ»លីសានិយាយទាំងដោះមួកទើបរបស់គេបោះទៅម្ខាង ហើយទាញសក់ទម្លាក់។
«លែង...ជួយ...»
«អោយស្ងាត់»
«ជួយ....អ៊ុប» ដោយគេប្រឹងហាមនាងហើយតែនាងនៅតែមានៈវិធីចុងក្រោយគេក៏បានសម្រេចចិត្តក្រសោបកញ្ជឹងកនាងជាប់ព្រមទាំងអោនទៅបឺតមាត់របស់នាង។
«អ្ហឹក...លែង...អ្ហឹប» នាងក្រមុំក៏ព្យាយាមរុញគេចេញតែមិនបានផលសោះ នាងប្រឹងរើគេក៏ថើបមាត់គេកាន់តែខ្លាំងជាងមុនស្ទើរតែមិនអោយនាងបានដកដង្ហើមឡើយ។
«អឺយ....នេះរត់ទៅដល់ណាហើយ» កម្លោះបីនាក់នោះក៏បានដើរមករកនាងនៅក្បែរៗនោះតែមិនឃើញសោះ ស្រាប់តែក្រឡែកឃើញមនុស្សស្រីមួយគូកំពុងតែថើបគ្នានៅចំពោះមុខគេ។
«អត់របៀបមែនមនុស្សសម័យនេះ» និយាយតែប៉ុណ្ណឹងវាក៏ដើរចេញទៅអស់។
«អួយ...» លីសសាក៏ស្រែកទាំងដកមាត់ចេញយ៉ាងលឿនព្រោះតែរាងស្តើងបានខាំមាត់របស់គេរហូតឈាម។
«អួយ...នេះជាឆ្មាមែនទេ?»
«ផាច់» នាងមិនតបដោយមាត់ទេគឺនាងប្រើបាតដៃទៅតបជំនួសសម្តីនាង
«នាង...នាងហ៊ានថើបខ្ញុំ»
«អួយ....អ្នកនាងគ្រាន់តែស្នាមថើបសោះក៏ខឹងអីដល់ថ្នាក់ហ្នឹង»
«ខ្ញុំមិនចូលចិត្ត»
«អួយអ្នកនាងទុក្ខថាថើបដើម្បីជាការស្គាល់គ្នាលើកដំបូងចុះ»
«ការស្គាល់គ្នាដំបូងរបស់នាងនិងខ្ញុំវាគួរតែបែបនេ»
«ផាច់» ថ្ពាល់របស់លីសាក៏ត្រូវស្វាគមន៍ដោយបាតដៃរបស់ជេននី
«អរ..សប្បាយលេងតើ..នាងទះខ្ញុំថើប»
«ផាច់»
«អ៊ុប» គេពិតជាធ្វើដូចសម្តីគេពិតមែនគឺគេបានបឺតមាត់របស់នាងភ្លាមៗ
«ផាច់»
«អ៊ុប» នាងទះគេមួយដៃទៀតគេក៏ស្ទុះទៅបឺតមាត់របស់នាងម្តងទៀត។
«ជេននី..ជេន» រហូតដល់លីសាសំឡេងមនុស្សស្រីម្នាក់ស្រែកហៅនាង នាងល្អិតក៏ប្រឹងរុញគេចេញរហូតដល់ប៉ើងគេ គេវិញបានត្រឹមតែឈរអង្អែលបបូរមាត់របស់ខ្លួនជាមួយនឹងស្នាមញញឹមមើលដំណើរមនុស្សស្រីដែរដើរចេញទៅទាំងអាការៈខឹងនឹងគេ។
«វាជាការថើបរាក់ទាក់គ្នាណា អូនជេន..ហឹស...ចាំឈ្មោះបងផងកុំអោយភ្លេចឡាលីសាណា ឡាលីសា» គេក៏ស្រែកប្រាប់នាងពីក្រោយជាមួយនឹងភាពសប្បាយអរលេងដឹងអារម្មណ៍ឈឺចាប់នៅលើថ្ពាល់គេហើយ។
«អួយ....ដៃធ្ងន់ណាស់នាងល្អិតនេះ» នាងចេញផុតទើបគេដឹងថាឈឺហើយក៏លើដៃមកអង្អែលថ្ពាល់របស់នាង។
#Aries

YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។