រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៣០
«លីសា» នាងតូចបានព្យាយាមចូលទៅរកអ្នកដែលឈរធ្មឹងនៅនឹងមុខរបស់នាង។
«អ្ហឹក....អូនគ្មានបំណងលាក់បាំងបងឡើយ» នាងក្រមុំក៏បានស៊ូកដៃចូលទៅអោបចង្កេះគេជាប់ ចំណែកលីសាវិញក៏មិនមានអាការៈអ្វីដែលបានត្រឹមតែឈរស្ងៀមដដែលដៃវិញក៏មិនបានលើកដៃអោបនាងវិញឡើយ។
«នេះបងពិតជាខឹងនឹងអូនពិតមែន?» នាងក៏រឹតរង្វង់ដៃរបស់នាងកាន់តែណែនជាងមុនដោយក្តីព្រួយបារម្ភព្រោះនាងាខ្លាចថាគេខឹងនឹងនាង។
«ជេន!»
«អូនសុំទោសណា...ហឹស...ហឹស.....កុំខឹងអូនណា»
«ជេននីស្តាប់បង» គេក៏បានព្យាយាមទាញនាងក្រមុំចេញពីដៃរបស់គេកុំអោយនាងអោបគេតែនាងប្រឹងពង្រឹងដៃមិនអោយគេបេះដៃរបស់នាងចេញឡើយ។
«អត់ទេ បងចង់ចាកចេញពីអូនមែនទេ? អូនខុសដែលមិនប្រាប់បងអូនសូមទោស»
«ជេនបងថាអូនស្តាប់បងបន្តិចសិនទៅណា»
«ហឹស...ហឹស...អត់ទេអូនមិនស្តាប់បងច្បាស់ជាសុំអូនបែកហើយ» នាងក្រវីក្បាលញាប់ស្មេរទាំងទឹកភ្នែកធ្វើអោយគេលើកដៃអោបនាងក្រមុំវិញ។
«អត់ទេ» ដៃដែលលើកមកអោបនាងក្រមុំវិញក៏ទម្លាក់ចុះដោយនិយាយពាក្យពីរមាត់នៅក្នុងចិត្ត។
«អ្ហឹស.....បងថាបងទៅសម្រាកសិនហើយ»
«អត់ទេ.....បងត្រូវនៅស្តាប់អូនសិន» រាងស្តើងក៏នៅតែព្យាយាមក្រាញអោបនាងគេជាប់។
«បងគ្រាន់តែចង់ទៅគេងទេកុំបារម្ភអី បងពីបងហត់ពេក» និយាយចប់គេក៏បេះដៃនាងចេញព្រមទាំងដើរចូលទៅក្នុងបន្ទប់គេងបាត់។
«ក្រាក» នាងក៏បើកទ្វារទៅតាមក៏ឃើញថាគេកំពុងតែគេងនៅលើគ្រែ
«អ្ហឹស...លី» ជេននីក៏បានទាញដៃរបស់គេហើយក៏ចូលទៅគេងកើយលើដៃរបស់គេទាំងដៃអោបរាងកាយគេជាប់។
«បងចង់គេង»
«បើអ៊ីចឹងគេងទាំងពីរនាក់ អូនក៏ចង់គេងដែរ» នាងក្រមុំនិយាយទាំងងើយមើលមុខរបស់គេ។
«តែបងចង់គេអោយស្រួលខ្លួន បើអូនមកគេងកើយដៃបងបែបនេះបងពិបាកគេង»
«អត់ទេ....អូននឹងអោបបងបែបនេះ....ឈប់ខឹងអូនទៅណា....ណា....ណា...ជុប...ជុប» នាងតូចនិយាយផងក៏ឆ្មក់ថើបថ្ពាល់គេជាច្រើនខ្សឺតទាំងឆ្វេងផងស្តាំផង។
«អ៊ុប» កន្លែងបន្ទាប់ដែលនាងត្រូវថើបគឺជាបបូរមាត់របស់គេ។
«អ្ហឹស...អូនសូមទោស...សូមទោសៗ» នាងតូចនិយាយពាក្យដដែលៗហើយក៏លើកដៃទៅអោបគេកាន់តែណែនជាងមុន។
«បើជេនមកអោបបែបនេះអោយបងគេងយ៉ាងម៉េច?»
«ហឹស...ហឹស..ចុះរាល់ថ្ងៃគេងអោបបែបនេះហេតុអ្វីក៏គេងបាន»
«តែពេលនេះបងក្តៅស្អុះ»
«អូខេ....ចាំអូនបើកម៉ាស៊ីត្រជាក់អោយ» នាងក្រមុំក៏ក្រោកដើរយ៉ាងលឿនទាញយកតេឡេមកចុចបើកម៉ាស៊ីនត្រជាក់ហើយនៅមានកង្ហារទៀត។
«យ៉ាងម៉េចត្រជាក់ឬនៅ?» និយាយចប់នាងក្រមុំក៏ចូលទៅអោបគេម្តងទៀត។
«បងចង់គេង»
«តោះបើអញ្ចឹងគេង»
«ជុប...ជុប» នាងក្រមុំក៏ថើបគេចុះឡើងៗរហូតធ្វើអោយគេលួចសើចតែក៏ខំទប់មិនអោយនាងបានដឹងឡើយ។
«ឈប់ខឹងអូនទៅណាបងសម្លាញ់» នាងតូចក៏ធ្វើមុខក្រមិចក្រមើលដាក់គេ
«ហឹ..ហឹស....»
«នេះបងកំពុងតែសើចមែនទេ?»
«អត់ទេបងមិនបានសើចទេ កុំចេះតែថា»
«អ្នកណាកុហកអូន នឹងអត់បានញ៉ាំបង្អែមហើយយប់នេះ»
«ហាស» រាងស្តើងក៏ស្រាប់តែស្ទុះមកមើលមុខនាង ប៉ុន្តែក៏ព្យាយាមនៅស្ងៀមវិញ។
«បងមិនបានសើចទេ មុននឹងបងគ្រាន់តែច្រឡំ»
«ច្រឡំ»
«ហឹម»
«អ្ហឹស» ភ្លាមនោះនាងតូចក៏បានស្ទុះឡើងជិះលើគេព្រមទាំងអោនចុះទៅថើបថ្ពាល់គេឆ្វេងផងស្តាំផង។
«ហាស...ហាស...» ចុងក្រោយសម្លេងសើចរបស់គេក៏បានបន្លឺឡើងសារជាថ្មីព្រោះតែរាងស្តើងបានថើបកញ្ចឹងរបស់គេព្រមទាំងបន្សល់ទុកស្នាមនៅលើករបស់គេ។
«អួយ...ជេនបងរសើប»
«ហឹស..ហឹស..ចេះរសើបដែរ ចុះពេលបងថើបអូនក៏រសើប»
«ហាស.....ហាស...» នាងតូចក៏បានបើកអាវរបស់គេព្រោះគេពាក់អាវយឺតរាងរលុងរួចហើយនាងក៏ត្បុលចូលក្នុងអាវរបស់គេ រួចហើយក៏ចេញក្បាលតាមកអាវរបស់គេព្រមទាំងសួរគេ។
«ឈប់ខឹងអូនឬនៅ?»
«នែ!!នេះកូនឆ្មាមែនទេ?បានមកចូលក្នុងអាវបងបែបនេះ?»
«ត្រូវហើយអូនជាកូនឆ្មារបស់បងនោះអី»
«ឈប់ខឹងឬនៅ?»
«គួរឈប់ខឹងឬអត់?» រាងមាំក៏ធ្វើមុខបែបឆ្ងល់ធ្វើអោយនាងក្រមុំញញឹមដាក់គេ
«ត្រូវហើយត្រូវតែឈប់ខឹងណា ណា..ជុប» នាងតូចក៏អោនចុះទៅថើបបបូរមាត់របស់គេនឹងខាំញិញវាតិចៗ។
«ឈប់ខឹងឬនៅ?» កែវភ្នែកដ៏សែនភ្លឺថ្លារបស់នាងធ្វើអោយគេញញឹមចេញមក។
«ហឹស.....ហឹស.....អ្នកណាប្រាប់ថាបងខឹង»
«ហាស...នេះមានន័យថាបងបោកអូន» ទឹកមុខដ៏គួរអោយស្រឡាញ់មុននឹងក៏ប្តូរមកជាមុខក្រញូវសម្លក់គេធ្មេរ។
«ហឹ.....ហឹស...បងមិនបានបោកទេ គឺអូនទៅវិញទេដែលមិនស្តាប់បង»
«មនុស្សអាក្រក់....មកពីបងនឹងហើយមិនព្រមនិយាយចេញមក»
«បងប្រាប់ហើយថាអោយស្តាប់ការបកស្រាយតែអូនគិតតែពីប្រាប់ថាមិនអោយបងនិយាយអ្វីទាំងអស់»
«ហឹស...ហឹស» នាងតូចក៏សម្លក់គេធ្មេរ ព្រមទាំងអោនខាំស្មារបស់គេ ។
«អ្ហាស....ជេនឈឺ» នាងក៏ដកបបូរមាត់ចេញព្រមទាំងសម្លក់គេដោយកែវភ្នែកឆ្មារបស់នាង។
«អ្ហឹក....អ្វីនឹង?» នាងក៏ញញឹមបែបមានល្បិចទាំងដៃកម្រើកតិចៗព្រោះថាដៃរបស់នាងកំពុងតែក្រសោបដើមទ្រូងរបស់គេពេញដៃរបស់នាង។
«នែ!!ក្មេង ឈ្លើយ»
«ឈ្លើយ!ចុះត្រង់បងនោះប៉ះរបស់គេរហូតគេមិនថាអី»
«ហាស..ហាស...បងផ្សេងអូនផ្សេង»
«ហាស....ហាស....ជេនលែង..» សំឡេងសើចរបស់អ្នកទាំងពីរក៏បានបន្លឺឡើង ។
«អ្ហឹស...តោះបងឃ្លានហើយទៅរកអីញ៉ាំ»
«ចាំអូនធ្វើអីអោយបងញ៉ាំ»
«បាទ» និយាយចប់គេក៏លើកបីនាងក្រមុំចេញទៅខាងក្រៅវិញ។ មិនយូរប៉ុន្មានម្ហូបទាំងប៉ុន្មានក៏ត្រូវបានឆ្អិននឹងលើកមកដាក់នៅលើតុនៅចំពោះមុខរបស់គេ។
«ហេតុអ្វីក៏បងមិនខឹងអូន»ពួកគេញ៉ាំអាហារបណ្តើរក៏ជជែកគ្នាបណ្តើរ។
«រឿងអីត្រូវខឹងព្រោះថាបងក៏ធ្លាប់លាក់បាំងអូន ណាមួយបងដឹងហើយថាអូនជាអ្នកណាព្រោះថាអូនមិនអាចបាំងបងជិតបានឡើយ»
«នេះមានន័យយ៉ាងម៉េច?» ជេននីក៏សួរគេទាំងមុខឆ្ងល់
«បងក៏មិនអាចលាក់បាំងអូនបានដែរ គឺបងជាប្រធានក្រុមចារនារីពិសេសដែលបានបញ្ជូនមកពីប្រទេសអ៊ីតាលីហើយបងស្គាល់ទាំងអស់មិនថាប៉ូលិស មេកង ឬក៏កងកម្លាំងក្នុងប្រទេសកូរ៉េព្រោះតែគេបានបង្ហាញបងអស់ហើយក្នុងនោះបងក៏បានឃើញរូបអូនដូចគ្នា។ អ្វីដែលពិសេសបងស្គាល់អូនយូរហើយគឺតាំងពីថ្ងៃដែលអូនធ្វើការងារនេះថ្ងៃដំបូងម្លេះ» ពេលលឺបែបនេះនាងក៏កាន់តែបង្ហាញទឹកមុខងឿងឆ្ងល់មួយកម្រិតទៀតហើយ។
«អូនចាំទេ កាលដែលអូនបញ្ចប់ការសិក្សានៅអ៊ីតាលីអូនបានបញ្ចូនអោយចូលធ្វើការនៅស្ថាប័ននៅអ៊ីតាលីមែនទេ?ហើយអ្នកដែលអោយបញ្ជូនអូនមកធ្វើការនៅទីនោះគឺជាបង»
«ព្រោះថាបងបានចាប់អារម្មណ៍តាំងពីថ្ងៃដែលអូនបញ្ជូនប្រវត្តិរូបដើម្បីរៀននៅសាលាមួយនោះ។ ហើយសាលាមួយនោះវាការសាលារបស់ប៉ារបស់បងដូចគ្នា។ បងតាមដានអូនមករហូតគ្រាន់តែបងមិនបង្ហាញអោយអូនដឹងមិនអោយអូនដឹងថាបងជាអ្នកណា» នាងតូចក៏គិតតែពីអង្គុយស្តាប់គេរៀបរាប់បន្តទៀត។
«នេះមានន័យថា មនុស្សស្រីដែលគេអោយអូនទៅជួបគឺជាបងមែនទេ? ប៉ុន្តែបងក៏មិនបានមក»
«ឆ្លាត! បងថាទៅថ្ងៃនោះដែរប៉ុន្តែបងរវល់ចុះប្រតិបត្តិការនៅជាយដែន។បន្ទាប់មកដោយឃើញការងាររបស់អូនធ្វើបានល្អក្រុមការងាររបស់ពួកយើងក៏សម្រេចចិត្តដំឡើងដំណែងរបស់អូនរហូតដល់គ្រប់គ្នាហៅអូនថាម៉ាដាម»
«រឿងនោះអូនដឹងហើយធម្មតាទេអូនជាស្រីពូកែ» នាងក៏មិនភ្លេចអួតពីខ្លួនឯងឡើយ។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
