រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី៤២
«មនុស្សអីសង្ហារយ៉ាងនេះ?» នាងក្រមុំក៏ក្រសោបថ្ពាល់របស់គេទាំងញញឹម។
«ជេន នេះស្រវឹងហើយចាំបងជូតខ្លួនអោយ» នាងតូចនិយាយទាំងព្យាយាមបេះដៃរបស់នាងចេញដើម្បីទៅលាយទឹកមកជូតខ្លួនអោយនាង។
«អត់ទេ ! អូនមិនងូតទឹកទេអូនចង់រំលោភប្តីអូនច្រើនជាង មើលចុះសង្ហារខ្លាំងណាស់» រាងមាំនិយាយទាំងញញឹមហើយក៏ព្យាយាមងើយទៅថើបថ្ពាល់របស់រាងមាំ។
«ហៃយ៉ា ជូតខ្លួនសិនទៅណាចាំបងជូតពេលនោះរំលោភតាមក្រោយក៏បាន» រាងមាំនិយាយដោយលើកដៃទៅអង្អែលថ្ពាល់របស់នាងក្រមុំតិចៗ។
«អូខេ!!បែបនេះក៏បានតែបងត្រូវតែអោយអូនរំលោភ» លឺបែបនេះហើយលីសាក៏ញញឹមក្រោកដើរចេញទៅ។
«នេះពេលស្រវឹងចង់រំលោភប្តីផង បងថាបងរំលោភអូនច្រើនជាង»
«អ្ហឹក..អួក»គ្រាន់តែរាងមាំដើរទៅដល់បន្ទប់ទឹកភ្លាមគឺថាជេននីរត់ទៅតាមពីក្រោយចូលបន្ទប់ទឹកយ៉ាងលឿន គ្រាន់តែដល់ភ្លាមគឺថានាងអង្គុយអោបចានបង្គន់ក្អួតយកតែម្តង។
«ជេន...អូនយ៉ាងម៉េចហើយ?» រាងមាំក៏ប្រញាប់សួរនាងនឹងគក់ខ្នងអោយនាងថ្នមៗ។
«អ្ហឹក.....អូនមិនអីទេណា» នាងតបទៅគេវិញជាមួយនឹងស្នាមញញឹមទាំងភ្នែកកំពុងតែបិតតែក៏ព្យាយាមបើកមើលមុខរបស់គេ។
«នេះបើជ្រុលជាមកបែបនេះហើយ តោះចាំបងងូតទឹកអោយណា»
«អូខេ!ប្តីសម្លាញ់» រាងស្តើងនិយាយទាំងលើកដៃទៅស្រាកករបស់គេជាប់។
«បងនឹងមិនរួចខ្លួនឡើយ»
«បងមិនរួចខ្លួនឬអូនមិនរួចខ្លួនច្រើនជាង» គេក៏ចាប់ផ្តើមបីរាងស្តើងចូលទៅក្នុងអាងទឹក។
«អួយ...ជេនលែងបងសិនណាបងដុសខ្លួនអោយសិន»
«អត់ទេ មើលចុះមនុស្សសង្ហាយ៉ាងនេះអ្នកណាទ្រាំបាន ជុប» និយាយចប់រាងមាំក៏បានងើយមុខទៅថើបបបូរមាត់របស់លីសា លីសាក៏បានព្យាយាមរើដូចគ្នាព្រោះថាគេត្រូវការងងូតទឹកអោយនាងអោយហើយសិន។ ទម្រាំងូតទឹកអោយនាងរួចគឺថាគេត្រូវចាប់ដៃកំហូចរបស់នាងរហូតដោយសារតែលូកគេឆ្វេងផងស្តាំផង។
«មោះ..ហាមាត់មកណា» និយាយរួចហើយគេក៏ឈរពីក្រោយនាងមើលទៅកញ្ចក់ដោយដៃកាន់ច្រាស់ជាប់ដើម្បីដុសធ្មេញអោយនាងក្រមុំ។
«ប្តីអូនគួរអោយស្រឡាញ់ម្លេះ»
«ហឹស....ហឹស...បញ្ជោរម្លេះ» រាងមាំនិយាយទាំងដៃកំពុងតែដុសធ្មេញអោយនាង។ ពេលរួចរាល់ហើយគេក៏បីនាងទៅបន្ទប់គេងវិញដោយដៃមានឡេលាបមុខអោយលាបអោយនាងក្រមុំទៀតផង។
«អ្ហឹក...អត់លាបទេ...ឆាប់មកក្រែងមុននឹងតែងតែអូខេនឹងអូនហើយនោះអីម៉េចឥឡូវមកបបួលគេគេងវិញ»
«ហាស....ហាស...អូនស្រវឹងហើយឆាប់គេងទៅ»
«អ្ហឹក...យប់នេះបងមិនរួចខ្លួនឡើយឡាលីសាប្តីសម្លាញ់ចិត្តរបស់អូន» នាងនិយាយព្រមទាំងទាញគេមកអោបហើយក៏សង្រ្គប់នៅលើរាងកាយរបស់គេ។ មិនអោយគេរើចេញពីដៃនាងបានឡើយ។
«ហាស..ហាស...ជេន....នេះអូនលែងមែនទេឬ?»រាងមាំនិយាយទាំងញញឹមដាក់គេព្រមទាំងដៃអោបចង្កេះអ្នកដែលនៅកំពុងតែសង្រ្គប់លើរាងកាយរបស់គេ។
«នែ!!រាល់ថ្ងៃញ៉ាំអីបានជាសង្ហាយ៉ាងនេះ? ទៅដល់ទីណាមនុស្សស្រីតោងទាមនៅទីនោះ ហាស៎» នេះនាងតូចនេះស្រវឹងខ្លាំងហើយមើលទៅគឺស្រវឹងដល់ថ្នាក់សរសើរប្តីមិនដាច់ពីមាត់សោះ ។ តែថាដោយសារតែលីសានេះស្រស់ស្អាតសង្ហាពិតមែន។
«នេះកុំតែអូនស្រវ៉ាចាប់បងជាប់ពេលនេះប្រហែលជាទៅញ៉ែស្រីផ្សេងបាត់ក៏មិនដឹង» លឺបែបនេះហើយរាងមាំក៏ត្រឹមសម្លឹងមើលមុខមនុស្សស្រីដែលគួរអោយស្រឡាញ់ម្នាក់នេះនៅចំពោះមុខរបស់គេ។
«ជុប»លីសាក៏បានអោនចុះទៅថើបបបូរមាត់របស់នាងយ៉ាងផ្អែមល្ហែមបំផុត។
«ទោះបីអូនមិនទាន់ឆ្លើយអូខេជាមួយនឹងបងក៏មិនទៅញ៉ែអ្នកផ្សេងដែរ ព្រោះថាគម្រោងការរបស់បងគឺមានតែអូនមួយប៉ុណ្ណោះ»
«ហិ....ហិ....មនុស្សស្រីអីក៏គួរអោយស្រឡាញ់យ៉ាងនេះ»
«អ៊ុប» រាងស្តើងនិយាយចប់ហើយគេក៏បានអោនងើយទៅថើបថ្ងាស់របស់គេមួយខ្សឺតយ៉ាងយូរ។
«យប់នេះបងនឹងមិនរួចខ្លួនឡើយ បងនឹងក្លាយជាប្តីរបស់អូនមិនខានហឹស...ហឹស....» នាងតូចនិយាយបណ្តើរហើយក៏សើចបណ្តើរប្រៀបដូចជាមនុស្សដែលកំពុងតែទទួលបានជោគជ័យលើករឿងអ្វីមួយ។
«បងថាអូនមិនរួចខ្លួនទៅវិញទេក្មេងល្ងង់» រាងមាំក៏អោនចុះទៅខាំច្រមុះរបស់នាងដោយក្តីស្រឡាញ់។
«អ៊ុប» បបូរមាត់ទាំងពីរក៏ចាប់ផ្តើមក្រេបជញ្ជក់គ្នាសារជាថ្មី ប៉ុន្តែលើកនេះគឺថាបែបផែនផ្អែមល្ហែមផងទន់ភ្លន់ផង។
«អ្ហឹក....សឺត» រាងមាំក៏បានផ្តើមក្រេបជញ្ជក់បបូរមាត់រាងស្តើងស្រាលៗទាំងដែលមុនហ្នឹងនាងជាអ្នកនិយាយថានាងនឹងជាអ្នកធ្វើសោះ។
«ផឹប» កាយកាយរបស់រាងស្តើងត្រូវបានផ្តួលទៅលើពូកហើយគេជាអ្នកសង្រ្គប់នាងទៅវិញ បបូរមាត់ក៏កាន់តែបឺតញ្ជក់បបូរមាត់មួយនេះកាន់ពុះកញ្ជ្រោលជាងមុនទៅទៀត។
«អ្ហឹក..លី»
«បាទ»
«...អ៊ុ...» នាងក៏បានក្រសោបកញ្ជឹងករបស់គេព្រមទាំងថើបបបូរមាត់តបស្នងទៅគេវិញយ៉ាងគាប់ចិត្តគេ។ ដៃមាំរបស់គេក៏បានស្រវ៉ាក្រសោបចង្កេះតូចមួយក្តាប់ដោយរោលរាលអង្អែលចុះឡើងដៃក៏ចាប់ផ្តើមទាញសម្លៀកបំពាក់របស់រាងស្តើងទម្លាក់ចុះគ្មានសល់នៅសល់លើដងខ្លួនឡើយ។ នៅពេលនេះរាងកាយរបស់អ្នកទាំងពីរគឺស្ថិតនៅក្នុងសភាពគ្មានអ្វីបិតបាំងទាំងពីរនាក់តែម្តង។
«ជេនក្រោកឡើង» ព្រឹកឡើងរាងមាំដែលភ្ញាក់ពីគេងមុននឹងក៏បានដាស់នាងក្រមុំតិចៗក្បែរត្រចៀករបស់នាង។
«ហឹម..ចង់គេងបន្តិចទៀត»
«ព្រឹកហើយអូនសម្លាញ់ម៉ោង៩ហើយ»
«តែគេងមិនទាន់ឆ្អែត» នាងប្រាប់ទៅគេវិញដោយនេត្រាទាំងគូបិតជិត។
«តែ...ប៉ាម៉ាក់កំពុងតែចាំអូននៅខាងក្រោម»
«អោយពួកគាត់លក់សិនទៅណា អូនងងុយណាស់ចង់គេងបន្តទៀត»
«ប៉ាបងកំពុងតែចាំនៅខាងក្រោម»
«ហាស៎» គ្រាន់តែលឺថាប៉ារបស់បងកំពុងតែចាំនៅខាងក្រៅនាងក្រមុំបើកភ្នែកដូចមានគេបញ្ជាអញ្ចឹង ក្រោកអង្គុយភ្លាមតែម្តង។
«អញ្ចឹងអូនទៅងូតទឹកសិន»
«មិនអីទេ មោះចាំបងងូតទឹកអោយ»
«អេ!!មុននឹងងូតទឹកត្រូវថើបសិន...» រាងស្តើងនិយាយទាំងបួចមាត់ដាក់គេព្រមទាំងតោងករបស់គេជាប់។
«ជុប» បបូរមាត់ទាំងពីរក៏បានផ្តល់ភាពថ្នាក់ថ្នមអោយគ្នាទៅវិញទៅមក។ រួចហើយរាងមាំក៏បានបីនាងតូចចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹក។ ចំលែកត្រង់ថាពេលដែលចេញពីបន្ទប់ទឹកគេប្រាប់ថាបានអោយនាងចូលទៅបន្ទប់មួយទៀតដើម្បីរៀបចំតែងខ្លួនដើម្បីចូលរួមកម្មវិធី។ នេះកម្មវិធីអ្វីហេតុអ្វីមិនអញ្ជើញមុនអញ្ចឹង។
«អូនចូលទៅសិនទៅណា ប៉ាម៉ាក់អូនកំពុងតែចាំនៅទីនោះហើយ ចំណែកប៉ាបងក៏ទៅដល់ដូចគ្នា»
«កម្មវីធីអី?»
«គឺកម្មជប់លៀងរបស់មិត្តភក្តិប៉ារបស់បង» នាងតូចក៏បានចូលទៅក្នុងបន្ទប់ដែលមានអ្នកចាំតុបតែងខ្លួនអោយនាងជាស្រេច។ មិនយូរប៉ុន្មានរាងស្តើងក៏បានតុបតែងខ្លួនរួចជាមួយនឹងរ៉ូបយ៉ាងស្រស់ស្អាត នាងពិតជាស្អាតខ្លាំងណាស់គឺដូចជាទេពអប្សរអញ្ចឹង។
«តោះអូនសម្លាញ់» គេក៏លាដៃដើម្បីចាំទទួលនាងក្រមុំចុះទៅខាងក្រោមជាមួយគ្នា។ នៅតាមជណ្តើរចុះទៅជេននីហាក់ចាប់អាហារថានៅក្នុងផ្ទះរបស់នាងគឺមានការដេគ័រយ៉ាងស្រស់ស្អាត មានទាំងផ្ការៀបចំចំរុះ នៅតាមបង្កាន់ដៃមានចងបូក្រណាត់ស។
«នេះនៅផ្ទះមានកម្មវិធីអីមែនទេ?»
«អូនចុះសិនទៅណា...តោះ» គេក៏កាន់ដៃនាងចុះពីមួយកាំមួយកាំ។
«ផូង»នាងភ្ញាក់ព្រឺតព្រោះថាមនុសស្សបួនប្រាំនាក់បានដើរមកជាមួយនឹងការស៊ុបប្រាយដោយមានកំទេចក្រដាស់ចាំងៗធ្លាក់មកលើពួកគេ។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Akcjaតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
