រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១៨

232 7 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៨
«ឡា លីសាមនុស្សឆ្លៀតឱកាស» នាងក៏សម្លក់គេ
«ឆ្លៀតឱកាសតែជាមួយអូនប៉ុណ្ណោះ» និយាយតែប៉ុណ្ណឹងរាងមាំក៏ទម្លាក់នាងចុះលើពូកថ្នមៗ។
«ក្រែងថាគេង»
«ឥឡូវកំពុងតែគេងហើយតើ» រាងមាំនិយាយទាំងញាក់ចិញ្ចើមឌឺដាក់នាងព្រមទាំងខិតមុខចូលទៅក្បែរនាង។
«អ្ហឹ» ឃើញបែបនេះហើយរាងស្តើងក៏បិតភ្នែកទាំងភ័យខ្លាចថាគេនឹងថើបនាងម្តងទៀត។
«ហឹស...ហឹស.....» ឃើញបែបនេះហើយរាងមាំក៏ញញឹមមើលមុខមនុស្សស្រីដែលកំពុងតែបិតភ្នែកជិត។
«ជុប» ដោយកុំអោយខាតពេលវេលាគេក៏បានអោនចុះទៅថើបថ្ងាស់របស់នាង។
«តោះ....គេង»
«អ្ហឺស» រាងកាយតូចច្រឡឹងកំពុងតែស្ថិតនៅក្នុងហត្ថាទាំងគូរបស់គេលីសាព្រោះគេបានទាញនាងមកអោបយ៉ាងណែនមិនអោយនាងរើចេញពីគេបានឡើយ។
«លី»
«ចាស៎»
«គិតគេងទាំងបែបនេះឬ?»
«គេងបែបនេះហើយទើបកក់ក្តៅ» លីសានិយាយទាំងភ្នែកបិតជិតរួចហើយគេក៏ទាញភួយមកដណ្តប់លើរាងកាយរបស់គេពួកទាំងពីរ។ មួយសន្ទុះក្នុងបន្ទប់ហាក់មានភាពស្ងប់ស្ងាត់ព្រោះតែមនុស្សមាត់ច្រើនបានបិតភ្នែកគេងលក់បាត់ទៅហើយ នៅឡើយតែនាងដែលគេងបើកភ្នែកភ្លឺសៗសម្លឹងមើលទៅស្នាមញញឹមក៏បង្ហាញចេញមកមិនអោយគេបានឃើញស្នាមញញឹមមួយនេះសោះ។
«លី» ដោយមិនប្រាកដក្នុងចិត្តនាងក៏សម្រេចចិត្តហៅគេតិចៗព្រោះចង់ដឹងថាគេពិតជាគេងលក់ពិតមែនឬអត់?
«លីសា» នាងក៏នៅតែបន្តហៅគេតិចៗក្បែរត្រចៀកគេព្រមទាំងលើកដៃទះមុខរបស់គេតិចៗ។
«នេះគេងលក់ហើយហ៎»
«នេះ...ឯងកំពុងតែលង់ស្រឡាញ់គេហើយមែនទេនាងជេន»
«នេះ..មិននឹកស្មានសោះថាមនុស្សដូចជាគេអាចធ្វើអោយបេះដូងរបស់ខ្ញុំរំជើបរំជួលបាន ទាំងដែលពីមុនមិនដែលទាំងគិតថាត្រូវស្រឡាញ់គេផង» រាងស្តើងនិយាយបណ្តើរញញឹមបន្តព្រមទាំងលើកដៃទៅអង្អែលថ្ពាល់របស់គេស្រាលៗ រួចហើយក៏ងើយទៅថើបថ្ងាស់របស់គេ។
«ខូចក៏ខូច រលាមក៏រលាមហេតុអ្វីក៏មកលង់ស្រឡាញ់មនុស្សដូចជាគេទៅវិញនាងជេន ទាំងដែលមាត់ពីមុនបដិសេធគេមករហូត»
«អ៊ុប» ចិត្តក្លាហានរបស់នាងក៏បង្ខំចិត្តនាងអោយថើបបបូរមាត់គេថ្នមៗទាំងភ្នែកបិតជិត។
«ជុប...អ៊ុប» នាងក៏ត្រូវបើកភ្នែកភ្លាមៗព្រោះថាគេមិនបានគេងលក់ឡើយគឺគេបានតបស្នងការថើបរបស់គេមកកាន់នាងវិញ។
«អ្ហឹស....» នាងប្រុងនឹងបបូរមាត់ចេញមកវិញតែគេបានក្រសោបថ្ពាល់នាងជាប់មិនអោយនាងគេចចេញពីគេឡើយ នេះមករកគេដោយខ្លួនឯងទេណាគិតថាគេនឹងអោយនាងរួចខ្លួនឬ។
«លើកក្រោយកុំលួចថើបបែបនេះណា បងមិនកំណាញ់ទេណាថើបបានតាមចិត្តអោយតែអូនចង់ថើប» គេក៏ដកបបូរមាត់មកនិយាយជាមួយនឹងនាង។
«នេះហេតុអ្វីក៏ធ្វើពុតជាគេងលក់?»
«បើមិនធ្វើពុតអ៊ីចឹងស្មានតែដឹងចម្លើយពីមនុស្សមាត់រឹង»
«នេះមានន័យថាស្តាប់លឺ....»
«ស្តាប់លឺគ្រប់មាត់ដែលអូននិយាយ»
«អាយ....លីសាមនុស្សឆ្លៀតឱកាស....ផាច់...ផាច់» បញ្ចប់ប្រយោគេនាងក៏បានវៃគេផាច់ៗដោយអាការៈខ្មាស់អៀននឹងក្នាញ់។
«អួយ..វៃបងយ៉ាងហ្នឹងងាប់ខានបានរៀបការឥឡូវ»
«មកពីលីសានឹងហើយ»
«មោះ..មោះ....គេងវិញណាបងឈប់ញ៉ោះហើយ បើនៅតែបែបនេះលោកយាយនិងលោកតាច្បាស់ជាឆ្ងល់មិនខាន» និយាយចប់គេក៏ទាញនាងមកអោបវិញទាំងដៃអោបនាងជាប់។
«នែ!!មិនបាច់ក៏អោបក៏បានថប់ដង្ហើម»
«ហឹស...ហឹស...អត់ទេជាសង្សានឹងគ្នាត្រូវគេងអោបអ៊ីចឹងហើយ»
«មោះ...មោះ...គេងអូនសម្លាញ់» កែវភ្នែករបស់គេក៏បិតជិតទាំងដៃអោបនាងជាប់ ចុងក្រោយនាងក៏ញញឹមហើយក៏សម្ងំគេងក្នុងទ្រូងរបស់គេពិតរហូតដល់លង់លក់ទាំងពីរនាក់។
.................................................
«អាឡូ..ប៉ា»
«ស្មើរណាឯងត្រឡប់មកអ៊ីតាលីវិញលីសា?»
«អួយ...ចាំបន្តិចមើលប៉ាកូនកំពុងតែរវល់»
«រវល់ញ៉ែស្រីជឿជាង»
«នេះហេតុអ្វីក៏ប៉ាដឹង»
«រឿងអីដែលប៉ាមិនដឹង ប៉ាចិញ្ចឹមឯងដោយផ្ទាល់ណាប៉ាដឹងថាឯងជាមនុស្សបែបណា ចរិតបែបណា ប៉ាបង្រៀនអោយឯងឯករាជ ចេះរស់នៅដោយខ្លួនឯង»
«បាទ..លោកប៉ា» គេបង្អូសម្លេងយ៉ាងយូរធ្វើអោយមនុស្សប្រុសចំណាស់ដែលកំពុងតែនិយាយទូរស័ព្ទពីខាងក្រៅប្រទេសញញឹមហួសចិត្តនឹងគេ។
«ពេលណាមកវិញហ៎ា  ពេលនេះសត្រូវរបស់កំពុងតែត្រូវការតំបន់របស់ពួកយើងទៅកាន់កាប់ខ្លាំងណាស់»
«ហួយ....ត្រឹមនឹងខ្ញុំជឿថាម៉ាហ្វៀដូចជាប៉ាអោយស្ពៃហើយ»
«អោយស្ពៃគឺអោយហើយតែប៉ានឹកកូន»
«នឹកកូនឬក៏ចង់សួរដំណឹងទាក់ទងនឹងម៉ាក់ច្រើនជាង»
«មិនទាន់ទទួលបានដំណឹងទាក់ទងនឹងគាត់ទេ តែខ្ញុំគិតថាមិនពិបាករកទេ»
«ហឺយ.....បើម៉ាក់ឯងមិនចង់រស់នៅជាមួយពួកយើងទេក៏ដោះលែងអោយគាត់ទៅមិនបាច់តាមទេ»
«មាត់ថាមិនអោយតាម តែការពិតនោះចង់ជួបម៉ាក់ជាងខ្ញុំទៅទៀត» កំពុងតែនិយាយគ្នាសុខៗក៏ស្រាប់តែមានសំឡេងមនុស្សស្រីក្មេងម្នាក់បានស្រែកហៅឈ្មោះគេធ្វើអោយគេបែរមករកនាងតូចយ៉ាង។
«លោកពូស៊ូលហ្គី»
«អ៎....ក្មួយស្រី»
«បូណាមែនទេ?»
«ហឹម»
«អ៊ីចឹងប៉ុណ្ណឹងសិនហើយលោកប៉ាកូនរវល់»
«ហឹម» ការសន្ទនារបស់ប៉ាកូនក៏ត្រូវបានបញ្ចប់
«នេះមករកអ៊ិនសរមែនទេ?»
«ចាស៎...លោកពូគាត់ណាត់ខ្ញុំដើម្បីធ្វើកិច្ចសាលា»
«អរ...អ៊ិនសរកំពុងតែនៅក្នុងសួនខាងក្រោយ»
«ចាស៎....អរគុណច្រើនលោកពូ» និយាយចប់នាងក្រមុំក៏ដើរសំដៅទៅខាងក្រោយភូមិគ្រឹះដើម្បីស្វែងរកមិត្តរបស់ខ្លួន។
«ជេនក្រោកហើយ» លីសាដែលទើបនឹងចេញទៅនិយាយទូរស័ព្ទខាងក្រៅក៏ដើរចូលមកខាងក្នុងវិញចំពេលដែលគេនាងកំពុងតែចុះពីគ្រែល្មម។
«ហឹម»
«គេងលក់ស្រួលទេ?»
«គេងលក់ធម្មតាដូចតែរាល់យប់»
«បងគិតថាយប់មិញអូនគេងលក់ខុសធម្មតាច្រើនជាងដោយសារតែមានបងគេងអោបនោះអី»
«មានមោទនភាពលើខ្លួនឯងពេកទេដឹង»
«មិនបានមានមោទនភាពទេព្រោះវាជាការពិត»រាងមាំក៏ស្ទុះចូលទៅទាញនាងក្រមុំមកអោប។
«នែ!លែង»
«សង្សានឹងគ្នាហើយណា ឆាប់ភ្លេចម្លេះ?»
«សង្សាពីពេលណា?»
«កាលពីយប់មិញនោះ....អ្នកណានិយាយថានេះនាងកំពុងតែស្រឡាញ់គេហើយដឹងទេនាងជេន ទាំងដែលពីមុនបដិសេធគេរហូត» ពាក្យសម្តីរបស់គេធ្វើអោយនាងក្រមុំអៀនសារជាថ្មីមុខឡើងក្រហម។
«ខ្ញុំគេងមមើលទេ»
«គេងមមើលពិតមែន បើអ៊ីចឹងរកទៅដើរលេងផ្សាសិនព្រោះគេខាងមិនបានមមើលទេ» គេនិយាយទាំងទាញសោម៉ូតូរបស់ខ្លួននៅលើតុ ។
«អ្ហឺស» នាងក្រមុំវិញធ្វើអ្វីមិនត្រូវព្រោះត្រូវឃាត់គេឬក៏បណ្តោយអោយគេទៅ។
«ទៅរកក្មេងស្រីដែលលក់សម្លៀកបំពាក់ក៏បាន»
«អ្ហឺក» ជំហ៊ានរបស់គេមិនទាន់ចេញផុតពីបន្ទប់ផង ស្នាមញញឹមរបស់គេក៏បង្ហាញចេញមកសម្លឹងមើលដៃមនុស្សស្រីដែលកំពុងតែអោបរាងកាយរបស់គេជាប់។
«នេះគេងមមើលមកអោបមែនទេ?»
«.....» នាងមិនបានដោយមាត់ឡើយ ប៉ុន្តែនាងក្រវីក្បាលជំនួសវិញ
«នៅតែជាការគេងមមើលទៀតទេ?» រាងមាំក៏បែរមកនិយាយជាមួយនឹងនាងក្រមុំទាំងអោនមុខចុះមើលមុខនាង។
«ហឹស...ហឹស...» នាងក្រវីក្បាលជំនួសចម្លើយទៀត
«អ៊ីចឹងស្រឡាញ់បងទេ?» គេក៏សួរនាងបញ្ជាក់ម្តងទៀត
«ហឹម»
«និយាយអ្វីបងស្តាប់មិនបាន»
«ស្រឡាញ់»
«ថាម៉េច?»
«គឺស្រឡាញ់»នាងនិយយាទាំងសម្លឹងមើលកែវភ្នែករបស់គេចំៗ
«បងស្មានតែគេងមមើលមកនិយាយ»
«ជុប» ដៃទាំងគូរបស់នាងបានស្រាក់របស់គេជាប់នឹងទាញចុះមកក្រោមរួចហើយនាងក៏បានងើយទៅថើបបបូរមាត់របស់គេ នេះជាលើកទីពីរហើយដែលនាងថើបគេមុន។
«ក្រឹប» រាងមាំក៏បានរុញទ្វារបិតទៅវិញព្រមទាំងតបស្នងស្នាមថើបទៅនាងវិញទាំងដៃក្រសោបចង្កេះនាងជាប់។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now