រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២១
ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ នៅក្នុងភូមិគ្រឹះដែលពោរពេញទៅដោយក្តីសុខដោយសារតែមានសមាជិតគ្រួសារកំពុងតែនៅជួបជុំគ្នា ទោះបីខ្វះសមាជិកម្នាក់ក៏មើលទៅពួកគេពោរពេញទៅដោយក្តីសុខ។ អាហារពេលព្រឹកក៏ត្រូវលើកមកដាក់នៅលើតុដោយអ្នកបម្រើនៅទីនោះ។
«ឈ្ងុយដល់ហើយ មើលចុះទំនងឆ្ងាញ់ដល់ហើយ» ប៉ារបស់លីសាក៏និយាយទាំងហិតក្លិនម្ហូបទាំងនោះចូលទៅក្នុងច្រមុះព្រមទាំងបង្ហាញអាការៈដែលបញ្ជាក់ថាគាត់ពិតជាចង់ញ៉ាំពិតមែន។
«សុទ្ធតែជាស្នាដៃរបស់អ្នកនាងជេនទាំងអស់ចៅហ្វាយ»
«នេះអូនក្រោកពីមកធ្វើពីពេលណា?»
«គឺពេលព្រឹកម៉ោង៦ឃើញបងគេងលក់ពេកទើបមិនហ៊ានរំខាន»
«ហៃយ៉ា កូនស្រីគ្រួសាររបស់យើងមានអ្នកចំាំធ្វើម្ហូបហើយ កូនចាំបាច់ក្រោកមកធ្វើអី?នាំគេសម្រាកមិនបានច្រើនណាមួយកូនទើបតែធ្វើដំណើរឆ្ងាយផង»
«មិនអីទេណាលោកប៉ា គឺគ្រាន់តែភ្ញាក់ពីព្រលឹមមិនដឹងធ្វើអ្វីក៏ចុះមកជួយធ្វើពួកគាត់តែម្តងទៅ។ ណាមួយក៏ចង់ធ្វើម្ហូបអោយលី ប៉ានិងអិនសរបានញ៉ាំផង»
«ពិតមែនហើយលោកប៉ា គ្រួសាររបស់ជេនពូកែធ្វើម្ហូបណាស់គឺថាឆ្ងាញ់ៗគ្រប់មុខតែម្តងណាមួយគ្រួសាររបស់អូនជេនបានគឺមានបើកអាហារដ្ឋានផងដែរ»
«អ....គិតតែនិយាយគ្នាមិនគិតណែនាំអោយខ្ញុំស្គាល់បងថ្លៃខ្លះទេឬ?»
«អ៎..ត្រូវហើយអូនហ៎ា....នេះអិនសរជាប្អូនស្រីកំហូចរបស់បង» លីសានិយាយទាំងលើកដៃទៅអង្អែលក្បាលរបស់នាងទាំងក្នាញ់នឹងនាង។
«អួយ....និយាយល្អពីខ្ញុំខ្លះក៏បាន..ខ្ញុំនិយាយចំនុចល្អប្រាប់បងថ្លៃរបស់ខ្ញុំដោយខ្លួនឯងក៏បាន»
«ខ្ញុំឈ្មោះអិនសរ ជាកូនពៅក្នុងគ្រួសារ ជាក្មេងឆ្លាតពូកែ ស្មោះស្នេហ៍ផងដែរ» មិនត្រឹមតែនិយាយតែប៉ុណ្ណោះទេគឺថាគេបានក៏បានចូលទៅក្បែរជេននីទៀតផង។
«ហែមៗ» លីសាក៏ចាប់ផ្តើមក្រហឹមនៅពេលដែលប្អូនរបស់ខ្លួនទៅក្បែរសង្សាសំណព្វចិត្តរបស់ខ្លួន។
«តោះ....ចាប់ផ្តើមញ៉ាំទៅប៉ាឃ្លានហើយ»
«តោះ» អ្នកទាំងបួនក៏ញ៉ាំអាហារជាមួយគ្នានឹងជជែកគ្នាពីនេះពីនោះ ហើយប៉ារបស់លីសាក៏លើកសរសើរស្នាដៃធ្វើម្ហូបរបស់នាងរហូត។
«ចាំមើលពេលបានទៅប្រទេសកូរ៉េនឹងទៅញ៉ាំនៅហាងរបស់ដន្លងហើយ» ប៉ារបស់លីសានិយាយទាំងញញឹមព្រមទាំងដួសអាហារញ៉ាំ។
«នេះ.....សម្រាប់កូននិងជេន» ក្រោយបញ្ចប់អាហារពេលព្រឹកហើយប៉ារបស់គេក៏ហុចសំបុត្រពីរសន្លឹកអោយគេ។
«ជាអ្វី?»
«គឺសម្រាប់ពួកឯងដើរលេងនោះអី ប៉ាបានត្រៀមរួចរាល់ហើយនាំកូនជេនដើរលេងនៅទីនេះអោយបានច្រើនទៅ»
«អ៎...មិនអីទេប៉ាមិនបាច់រំខានលីទេ។ ព្រោះគាត់បានប្រាប់មកជួយការងារប៉ាផង»
«អួយ...មិនអីទេការងារលីសាធ្វើពេលក្រោយក៏បាន»
«មិនអីទេណាចាំបងនាំអូនដើរលេងបងមានកន្លែងច្រើនណាស់ចង់នាំអូនទៅដើរលេង»
«ទៅថ្ងៃនេះតែម្តងទៅ ប៉ាបានកក់កន្លែងស្នាក់នៅអោយពួកកូនហើយណា»
«ហឹស...ហឹស..រំខានប៉ាពេកហើយ»
«មិនអីទេ» និយាយចប់ភ្លាមពួកគេក៏ធ្វើការរៀបចំខ្លួនដើម្បីទៅដើរលេងជាមួយគ្នា។ មិនយូរប៉ុន្មានកន្លែងដែលពួកគេទៅដល់មុនគេគឺVenice គឺជាកន្លែងដែលទាក់ទងភ្ញៀវទេសជាច្រើននៅក្នុងប្រទេសមួយនេះ។ ភ្ញៀវទេសចរជាភាគច្រើនក៏នាំគ្នាជិះទូកកំសាន្តមើលទសភាពដ៏ស្រស់ស្អាតនៅទីនោះ។ មានទាំងអរគារច្រើននៅលើផ្ទៃទឹក ចំណែកជេននីនិងលីសាក៏មិនខុសពីភ្ញៀវដទៃទៀតដែរ គឺពួកគេបានជិះទូកគយគន់មើលទេសភាពនៅទីនោះដោយមានមានអ្នកអ៊ំទូកជូនពួកគេទាំងពីរ។ រាងស្តើងអង្គុយក្បែរលីសាហើយក៏សម្លឹងមើលទេសភាពជុំវិញនោះចំណែករាងមាំក៏មិនអោយឃ្លាតឆ្ងាយពីនាងឡើយ គឺថាគេអង្គុយក្បែរនឹងក្រសោបចង្កេះនាងជាប់។
«អូនទៅអង្គុយនៅខាងនោះទៅណាចាំបងថតអោយ»
«ចាស៎» រាងស្តើងក៏ដើរទៅអង្គុយនៅខាងក្រោយទូក រាងមាំក៏បានទាញកាំមេរ៉ាមកថតរូបអោយនាង។
«បងស៊ែលហ្វីមួយមក»
«ចាស៎»
«អ្ហឹក» ពេលនោះរាងស្តើងក៏បានក្រោកមកឈរក្បែរលីសាដែលកំពុងតែថតរូប រួចហើយនាងក៏ស្រក់គេជាប់រួចហើយក៏ថើបថ្ពាល់គេយ៉ាងយូរដើម្បីអោយជាប់រូបមួយនេះនៅក្នុងកាំមេរ៉ា។
«ជុប» លីសាក៏បែរទៅថើបថ្ងាស់របស់នាងវិញយ៉ាងយូរដោយភាពផ្អែមល្ហែមនឹងទន់ភ្លន់បំផុតនៅចំពោះមុខអ្នកដែលកំពុងតែអ៊ំទូកអោយពួកគេ។
«ពេលចេញពីទីនេះបងនឹងនាំអូនទីណាទៀត»
«ទៅកន្លែងគេង»
«ឆ្កួត» នាងក៏សម្លក់គេ ធ្វើអោយគេញញឹមពេលឃើញទឹកមុខនាងសម្លឹងគេបែបនេះ។
«ហឹស...ហឹស...បងនិយាយលេងទេយើងនៅមើលថ្ងៃលិចសិនព្រោះថ្ងៃលិចនៅទីនេះគឺស្រស់ស្អាតខ្លាំងណាស់ បន្ទប់មកក៏ទៅញ៉ាំអាហារពេលល្ងាច» ជិះទូកមិនយូរប៉ុន្មានរស្មីពណ៍ស្លាទុំក៏ចាំផ្តើមបង្ហាញចេញនៅតាមទឹករលកព្រោះតែព្រះទនិករចាប់ផ្តើមអស្តង្គតបន្តិចម្តង។
«អូនឃើញទេ ព្រះអាទិត្យលិចនៅទីនេះគឺស្រស់ស្អាតខ្លាំងណាស់គឺស្រស់ស្អាតដូចជាអូនអ៊ីចឹង»
«បញ្ជោរអូនណាស់ »
«អត់ទេ បងនិយាយពិតមែនណាបើមិនជឿបងនឹងសួរគាត់អោយយ។ Excuse me , Is my girlfriend beautiful?» លីសាក៏ចោទជាសំនួរសួរទៅកាន់អ្នកដែលបានអ៊ំទូកជូនពួកគេ គាត់ក៏ញញឹមព្រមទាំងឆ្ងាយយ៉ាងច្បាស់ថានាងពិតជាស្រស់ស្អាតខ្លាំងណាស់។
«អូនដឹងទេ ថាពីមួយថ្ងៃទៅមួយថ្ងៃគឺបងពិតជាស្រឡាញ់អូនខ្លាំងណាស់ក្តីស្រឡាញ់មិនដែលថយចុះឡើយគឺមានតែកើនឡើង»
«ហឹស...ហឹស...ចាំមើលថានឹងនិយាយពាក្យនេះបានយូរប៉ុណ្ណា?»
«រាល់ថ្ងៃ លុះត្រាតែបងលែងដកដង្ហើម»
«បានហើយអូនជឿហើយ អូនគ្រាន់តែនិយាយលែងតែប៉ុណ្ណោះទង្វើរបងរាល់ថ្ងៃនេះអូនដឹងហើយថាបងស្រឡាញ់អូនប៉ុណ្ណោះ» ថ្ងៃក៏ចាប់ផ្តើមលិចបន្តិចម្តងរហូតឃើញត្រឹមស្រមោលរូបរាងកាយរបស់អ្នកទាំងពីរកំពុងតែអោបគ្នា រាងមាំក៏បានបែរមកថើបបបូរមាត់របស់រាងស្តើងយ៉ាងទន់ភ្លន់បំផុត។ បន្ទាប់មកពួកគេទាំងពីរក៏ធ្វើដំណើរពេញពីទីនោះដើម្បីទៅញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិចក្រោយពន្លឺភ្លើងទៀនជាពិសេសគឺជាកន្លែងសម្រាប់គូស្នេហ៍ទៀតផង។ (វគ្គក្រោយគេស្វីតខ្លាំងៗធ្វើស៊ែរនិងរីអ៊ែកអោយច្រើនៗមកចាស៎)
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Hành độngតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។