រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១៦

217 10 0
                                    

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៦
«ជីប.....ជីប» ព្រះទិនករក៏ចាប់ផ្តើមបង្ហាញខ្លួនមកដើម្បីបំភ្លឺដល់ផែនពសុធាទាំងមូលដើម្បីជាពន្លឺដល់សត្វលោកទាំងអស់ ។ សត្វចាបក៏យំប្រណាំងគ្នាទាំងព្រឹកនៅលើព្រៃប្រឹក្សាប្រៀបដូចជាការប្រគុំតន្ត្រីមួយដ៏ពីរោះ បើសម្រាប់មនុស្សដែលចិត្តដើរលេងព្រៃភ្នំគឺពិតជាល្អខ្លាំងណាស់ ក្រោកឃើញក៏ឃើញព្រៃឈើខៀវស្រងាត់ ចុះអ័ព្ទផង។ ទោះបីជាព្រះអាទិត្យបង្ហាញខ្លួនយ៉ាងណាក៏ពន្លឺរបស់វាហាក់មិនអាចរំខានដល់ដំណេកមនុស្សពីរនាក់ដែលកំពុងតែគេងអោបគ្នាសោះ។ ជាគឺនាងក្រមុំតែម្តងគឺថាអោបគេឡើងជាប់ណែន។
«អ្ហឹក» លីសាក៏កម្រើកខ្លួនតិចៗព្រោះតែគេមានអារម្មណ៍ថាស្ពឹកដៃមួយចំហៀងហើយនេះក៏ដោយសារតែនាងគេងលើស្មាគេពេញមួយយប់។ សំណាងហើយដែលគេត្រូវរបួសដៃឆ្វេងបើមិនអ៊ីចឹងទេនឹងឈឺខ្លាំងមិនខាន។
«ជេន....ជេ» គេបានព្យយាមហៅនាងប៉ុន្តែនាងនៅតែមិនទាន់ភ្ញាក់នៅឡើយ។
«ជេន...ក្រោកឡើង» ហៅច្រើនដងហើយនៅតែមិនភ្ញាក់ទើបគេសម្រេចចិត្តនៅស្ងៀមអោយនាងគេងបន្ត។
«ហឹស...ហឹស....ពេលដែលលែងឆ្នាស់បែបនេះក៏កាន់តែគួរអោយស្រឡាញ់....» គេនិយាយទាំងញញឹមរួចហើយក៏អង្អែកថ្ពាល់របស់នាងថ្នមៗម្រាមដៃក៏ចាប់ផ្តើមបង្អូសចុះមកដល់បបូរមាត់តូចក្រមិចដែលមានសភាពទន់ល្មឺយដែលគេធ្លាប់បានថើបថ្នាក់ថ្នមជាច្រើនដងហើយប៉ុន្តែវាប្រៀបដូចជាថ្នាំញៀនសម្រាប់គេអ៊ីចឹង កាន់តែនែបនិត្យកាន់តែចង់ថែថើបទៀត។
«ជុប«គេក៏ទម្លាក់បបូរមាត់របស់គេទៅលើថ្ងាស់នាងយ៉ាងយូរ រួចហើយក៏បន្តទៅរកបបូរមាត់មនុស្សដែលកំពុងតែគេងលក់ដោយមិនហ៊ានរំខាននាងច្រើនឡើយ។ក្រោយមកគេក៏កម្រើកខ្លួនតិចៗដើម្បីដកដៃចេញអោយនាងបន្តការគេងរបស់នាងទៀត ដោយសរតែគេចង់ដើរមើលបរិវេនជុំវិញនេះ។
«អ្ហឹស...លី» រាងស្តើងក៏ស្រាប់តែបើកភ្នែកទាំងមមីមមើល
«នេះខ្ញុំធ្វើអោយជេនភ្ញាក់មែនទេ?»
«អត់ទេ..........នេះសុំទោសណាឈឺដៃមែនទេ?» រាងស្តើងសួរទាំងបារម្ភពីគេព្រោះនាងដឹងថាយប់មិញនេះនាងគេងសង្កត់លើដៃរបស់គេរហូត។
«អត់ទេ ជេននៅងងុយគេងមែនទេ? អ៊ីចឹងគេងវិញទៅណា»
«អត់ទេ...ឈប់ហើយ» និយាយហើយនាងប្រុងនឹងក្រោកទៅហើយតែចង្កេះរបស់នាងត្រូវបានគេក្រសោបជាប់។
«ព្រឹកហើយណា ខ្ញុំថាយើងប្រញាប់រកផ្លូវចេញទៅវិញទៅ»
«នៅទីនេះយួរជាងនេះក៏បានបើមានជេននៅក្បែរបែបនេះ» ពាក្យសម្តីដែលពោរពេញទៅដោយស្នាមញញឹម កែវភ្នែកដ៏មានមន្តស្នេហ៍ក៏តាមសម្លឹងមើលកែវភ្នែកនាងមិនឈប់ ដោយសារតែរស្មីពន្លឺនៃកែវភ្នែកដ៏មានមន្តស្នេហ៍របស់គេធ្វើអោយនាងគេចក្រសែភ្នែកចេញពីមុខគេភ្លាមៗមុខវិញឡើងក្រហម។
«អរគុណហើយណាដែរមកជួយខ្ញុំ»
«មកជួបចៃដន្យទេ»
«ទោះមកជួបចៃដន្យក៏ជេនជួយចេញពីចិត្ត អរគុណដែលមិនទុកអោយខ្ញុំដេកស្លាប់ខ្លាចជាខ្មោចនៅទីនេះ»
«អ្ហឹក» លឺបែបនេះនាងក៏លើកដៃមកបិតមាត់គេយ៉ាងលឿន
«កើតអី?»
«អ្នកណាអោយនិយាយពាក្យមិនល្អបែបនេះ នៅក្នុងព្រៃមិនគួរនិយាយពាក្យទាំងនេះចេញមកទេណា» រាងស្តើងប្រាប់គេទាំងសម្លឹងមើលមុខគេ។
«តែយ៉ាងណាក៏អរគុណដែលឃើញខ្ញុំហើយជេនមិនទុកចោលនៅកណ្តាលព្រៃ» រាងមាំនិយាយទាំងញញឹមនឹងសម្លឹងមើលមុខរបស់នាង។
«.....» ក្រសែភ្នែកទាំងពីរក៏សម្លឹងមើលគ្នាដោយស្រទន់ រាងមាំក៏ចាប់ផ្តើមលើកដៃទៅអង្អែលមុខរបស់នាងក្រមុំតិចៗរួចហើយក៏ទម្លាក់បបូរមាត់ចុះយឺតៗរហូតជិតដល់បបូរមាត់នាងទៅហើយ។
«អ្ហឹក» រាងស្តើងក៏ស្រាប់តែរុញគេចេញភ្លាមៗព្រមទាំងក្រោកចេញយ៉ាងលឿនទាំងមុខក្រហម។
«អឺ...ខ្ញុំទៅលុបលាងមុខបន្តិចសិន» មិនចាំយូររាងស្តើងក៏ដើរចេញទាំងមិនហ៊ានបែរក្រោយមើលគេឡើយព្រោះតែអៀនខ្មាស់នឹងគេ។
«ហឹស...ហឹស» រាងមាំវិញបានត្រឹមតែអង្គុយញញឹមមើលនាងក្រមុំរួចរាល់ហើយគេក៏ដើរតាមពីក្រោយនាង។ កំពុងតែអង្គុយលុបមុខសុខៗនាងក៏ក្រោកឈរដោយមិនប្រយ័ត្នក៏ធ្វើអោយនាងរអិលដួលតែសំណាងដែលមានរាងមាំបានមកឈរពីក្រោយនាងចាំជួយទ្រនាងមិនអោយនាងដួលដល់ដីឡើយ។
«ម៉េចមិនប្រយ័ត្នបែបនេះ?»
«លីសាមកលុបមុខមែនទេ?»
«ចាស៎» និយាយហើយគេក៏ទាញនាងអោយឈរនៅក្បែរគេ គេវិញក៏ដើរទៅអង្គុយនៅលើដុំថ្មដែលនៅលើទឹករួចហើយក៏ក្បង់ទឹកយកមកលុបមុខ។
«នេះមើលទៅថ្ងៃនេះយើងអាចចេញពីទីនេះបានទេ?» លីសានិយាយទាំងសម្លឹងមើលជុំវិញនោះក៏ឃើញតែព្រៃព្រឹក្សា។
«ច្បាស់ជាចេញបាន»
«តែថាបើនៅពីរបីថ្ងៃទៀតក៏បានអោយតែមានជេននៅជាមួយ»
«អត់អីញ៉ាំផង ចង់នៅអោយដាច់បាយមែនទេ?»
«ហាស....ហាស...ដាច់បាយក៏បានអោយតែនៅក្បែរអូន»
«នេះឈឺមិនទាន់បានប៉ុន្មានផងក៏មករលាមទៀតហើយ»
«រលាមតែជាមួយនឹងជេនប៉ុណ្ណោះ»
«បោក»
«មិនបានបោកទេ គឺនិយាយការពិត»
«បានហើយ មានកម្លាំងទេនឹងបានចេញទៅរកផ្លូវចេញ»
«អ្ហឹក» សុំសម្រាកបន្តិចទៀតសិនណា ដោយសារតែមិនសូវមានកម្លាំង» គ្រាន់តែលឺថានាងបម្រុងរកផ្លូវចេញទៅវិញគឺថាមនុស្សកំហូចម្នាក់នេះចាប់ផ្តើមរកល្បិចកលភ្លាម។
«ល្បិចទេដឹង»
«អត់ទេ មិនសូវមានកម្លាំងពិតមែនណាបើមិនជឿមើលតែមុខទៅគឺស្លេកអស់ហើយ» រាងមាំនិយាយទាំងយកដៃរបស់នាងមកដាក់លើថ្ងាស់របស់គេ។
«ឃើញគេនៅក្តៅរោលៗ»
«អ៊ីចឹងឆាប់ទៅសម្រាកសិនទៅ»
«តោះ» គេនិយាយទាំងទាញដៃនាងក្រមុំអោយមកតាមគេប៉ុន្តែនាងក៏ប្រឹងទប់ដំណើរជាប់។
«លីសាជាអ្នកចង់សម្រាកមិនអ៊ីចឹង»
«សម្រាកទាំងពីរនាក់ទើបបាន»
«អាយ....មនុស្សឆ្កួតដាក់ខ្ញុំចុះណា ប្រយ័ត្នធ្លាក់ខ្ញុំ»
«កុំបារម្ភបងមិនអោយអូនធ្លាក់ដីឡើយទោះបងឈឺដៃក៏ដោយ»
«ក្រែងថាគ្មានកម្លាំង»
«ដើរទៅផ្ទះវិញគ្មានកម្លាំងទេប៉ុន្តែមានកម្លាំងបីអូននោះអី»
«រលាម....នេះនែ» មិនត្រឹមតែនិយាយទេនាងថែមទាំងស្មារបស់គេទៀតផង។
«អួយ...បងឈឺណាអូនសម្លាញ់» រាងមាំនិយាយទាំងញញឹម ទោះបីជាពិបាកយ៉ាងណាក៏គេមិនព្រមដាក់នាងចុះឡើយគឺគេដើររហូតដល់កន្លែងដែរគេគេងកាលពីយប់មិញ។
«នេះគិតចង់នៅទាំងអត់អីញ៉ាំបែបនេះឬ?»
«បើអត់អីញ៉ាំក៏ញ៉ាំខ្ញុំទៅ»
«ផាច់» និយាយមិនទាន់ចប់ផងក៏ត្រូវនាងវៃមួយដៃតែម្តង
«ហិស...ហិស....នេះដៃរហ័សណាស់»
«មកពីមាត់នេះនិយាយអត់ប្រយោជន៍ច្រើនពេក ទើបដៃខ្ញុំត្រូវរហ័សអ៊ីចឹងហើយ»
«បើដៃរហ័សបែបនេះ មាត់ខ្ញុំក៏ត្រូវតែរហ័សដូចគ្នា»
«ហ៊ាន» នាងសម្លក់មុខគេដោយមិនខ្លាចគេឡើយ ដៃក៏លើកបម្រុងនឹងទះមាត់គេដូចគ្នា ។
«ហឹស.....ហឹស....» ពេលបានញ៉ោះនាងបែបនេះហើយធ្វើអោយគេញញឹមចេញមកដោយក្តីសុខតែម្តងទាំងដែលខ្លួនឯងកំពុងតែឈឺក៏ដោយ។
«មើលចុះនោះជាសត្វអ្វី?» រាងមាំនិយាយទាំងចង្អុលប្រាប់នាងធ្វើអោយនាងក្រមុំបែរទៅមើលតាមដៃចង្អុលរបស់គេ។
«ជុប» ភ្លាមនោះគេក៏ឆ្មក់ថើបថ្ពាល់នាងក្រមុំយ៉ាងលឿន
«លីសា...» នាងបែរមកសម្លក់ព្រមទាំងលើកវៃគេតែគេក៏គេចផុតក៏ធ្វើអោយនាងជ្រុលបម្រុងដួលតែគេក៏អោបនាងក្រមុំពីក្រោយជាប់។
«បងប្រាប់ហើយថាបងរហ័សជាង»
«លីសា...មនុស្សកេងចំណេញ»
«អួយ...» ដោយមិនប្រយ័តនាងក៏ក្រឡាច់ជើង ប្រហែលជាត្រូចក្រិចជើងមិនខាន។
«ជេនយ៉ាងម៉េចហើយ?» រាងមាំសួរនាងក្រមុំទាំងដៃអោបចង្កេះនាងជាប់ហើយក៏ប្រញាប់លើកបីនាងយ៉ាងលឿន។
«អង្គុយសិនមក»
«ហឹម» នាងក៏ងក់ក្បាលបញ្ជាក់ដោយមានគេជាអ្នកមើលថែនាងវិញ គេបានទាញជើងនាងក្រមុំមកមើលនឹងឈ្លីស្រាលៗព្រោះខ្លាចនាងឈើ។
«អួយ....» ជេននីក៏បានទប់ស្មាព្រមទាំងច្របាច់ស្មាគេថ្នមៗដើម្បីកាត់បន្ថយការឈឺចាប់។
«ឈឺខ្លាំងមែនទេ?»
«ហឹម» នាងក៏ងក់ក្បាលបញ្ជាក់
«យើងត្រូវតែឆាប់ចេញពីព្រៃមួយនេះហើយ»
«ហឹម»នាងក៏លើកក៏ក្រោកដើម្បីដើរទៅជាមួយនឹងគេ តែគេមិនបណ្តោយអោយនាងពិបាកឡើយគឺគេបានលើកបីនាងដើម្បីចេញពីទីនេះ កែវភ្នែករបស់នាងក្រមុំព្យាយាមសម្លឹងមើលគេទាំងបារម្ភព្រោះក៏មានរបួសហើយត្រូវមកបីនាងបែបនេះទៀត។
«លីសាដាក់ខ្ញុំចុះទៅណា បើធ្វើបែបនេះលីសានិងឈឺខ្លាំងមិនខាន»
«មិនអីទេ ព្រោះបើជេនដើរដោយខ្លួនឯងជើងនឹងឈឺកាន់តែខ្លាំង»
«ចុះលីសានោះ»
«បងខ្ញុំមិនអីទេណា ខ្ញុំអាចទ្រាំនឹងការឈឺចាប់បានតែមិនអាចមើលឃើញជេនឈឺនោះទេ» ពាក្យសម្តីរបស់គេពិតជាធ្វើអោយនាងមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ គេប្រឹងបោះជំហ៊ានទៅមុខទាំងរហួសនៅដៃខាងឆ្វេងក៏ចាប់ផ្តើមហូរឈាមតិចៗព្រោះតែគេប្រឹងលើកនាងខ្លាំងពេក។ នាងតាមសម្លឹងមើលកែវរបស់គេមិនហ៊ានព្រិចឡើយ ពេលនេះហើយដែលនាងដឹងពីទំហំនៃក្តីស្រឡាញ់និងការបារម្ភគេមានចំពោះនាងខ្លាំងប៉ុណ្ណា។
«អ្ហឺស»
«លីដាក់ខ្ញុំចុះក៏បានណាបើនៅតែបែបនេះឈាមរបស់លីសានិងហូរកាន់តែច្រើន ណាមួយខ្ញុំមានកម្លាំង»
«ខ្ញុំទៅមុខរួច» គេក៏បន្តដើរទៅមុខជាររឿយៗរហូតបានលឺសំឡេងឡានម៉ូតូបញ្ជាក់ថាគេអាចនឹងជិតដល់ផ្លូវថ្នល់ហើយ។
«នេះប្រហែលជាជិតដល់ហើយផ្លូវហើយ» គេក៏ប្រឹងបោះជំហ៊ានទៅមុខទៀត មិនយូរប៉ុន្មានក៏មកដល់ផ្លូវដែលក៏បានឃើញម៉ូតរបស់គេ ចំណែកឯឡានរបស់នាងក្រមុំក៏នៅក្បែរនោះដូចគ្នា។
«អ្ហឹស...នេះជាឡានរបស់ខ្ញុំ...ដាក់ខ្ញុំចុះបានហើយណា» ចុងក្រោយគេក៏សម្រេចចិត្តដាក់នាងចុះ នាងក៏ប្រឹងដើរទាំងជួយគ្រាគេផងដែលព្រោះមើលទៅគេប្រហែលជាអស់កម្លាំងខ្លាំងហើយ បបូរមាត់ឡើងស្លេកអស់ក្រោយពីនាងដាក់អោយគេអង្គុយស្រួលបួលហើយក៏ប្រញាប់បើកឡានចេញទៅយ៉ាងលឿន។
«លីសាមិនអីទេមែនទេ?»
«ខ្ញុំមិនអីទេ»
«កុំកើតអីណា បន្តិចទៀតទៅដល់ផ្ទះហើយ» នាងចាប់ផ្តើមបារម្ភពីគេពេលឃើញភ្នែករបស់គេចាប់ផ្តើមបិតសន្សឹមៗរហូតដល់បិតជិត។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now