រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ២២

356 13 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២២
នៅលើវាខ្សាច់ដែលមានការរៀបចំយ៉ាងស្រស់ស្អាតតុនិងកៅអីមានក្រាលដោយកម្រាលពណ៍ស ចំណែកឯកំរាលព្រំក៏ត្រូវក្រាលនៅលើខ្សាច់សម្រាប់ផ្លូវដើរសំដៅមកតុអាហារ។ មានភ្លើងទានសម្រាប់ដុតបំភ្លឺព្រមទាំងសម្លេងតន្រ្តីចាក់កំដរបរិយាកាសតិចៗដើម្បីអោយកាន់តែមានភាពរ៉ូមែនទិច។
«ទៅញ៉ាំកន្លែងធម្មតាក៏បានដែរណា ចាំបាច់មកកន្លែងថ្លៃៗធ្វើអី?» ជេននីបណ្តើរតែក៏បោះជំហ៊ានទៅមុខបណ្តើរដោយក្រសោបដៃរបស់រាងស្តើងជាប់។
«អត់បានទេ បងនាំអូនមកទឹកដីរបស់បងទាំងមូលហើយត្រូវតែនាំអូនទៅកន្លែងណាដែលល្អៗ សម្រាប់ព្រះនាងរបស់បងគ្រាន់តែកន្លែងញ៉ាំបែបនេះវាមិនថ្លៃនោះទេ»
«ចាស៎....អរគុណព្រះអង្គម្ចាស់របស់អូន..ជុប» និយាយចប់នាងតូចក៏ងើយទៅថើបបបូរមាត់របស់គេយ៉ាងយូរ។
«ថ្ងៃនេះអូនស្រស់ស្អាតខ្លាំងណាស់» រាងមាំក៏សរសើរពីនាងមិនដាច់ពីមាត់សោះ ថ្ងៃនេះនាងបានស្លៀករ៉ូបពណ៍ស វាលខ្នងបង្ហាញសាច់ខ្នងដ៏ទន់រលោង សាច់សម៉ត់ខៃស្រមោចវារជ្រុះ។
«ជុប» ពេលនោះរាងមាំក៏បានអោនចុះទៅថើបសាច់ខ្នងរបស់នាងយ៉ាងយូរ។ បន្តិចក្រោយមកពួកគេទាំងពីរកីបានធ្វើដំណើរមកដល់តុអាហារដែលបានរៀបចំយ៉ាងស្រេច មានស្បៃពណ៍សស្តើងសម្រាប់បាំងតុអាហាររបស់ពួកគេ ។
«សូមអញ្ជើញព្រះនាងរបស់បង» គេក៏ទាញកៅអីអោយនាងអង្គុយ រួចហើយក៏គេក៏ឈរខាងក្រោយនាងព្រមទាំងក្រសោបស្មានាងថ្នមៗ។ បន្តិចក្រោយមកខ្សែពណ៍ប្រាប់មួយខ្សែបានបំពាក់លើករបស់រាងស្តើងវាពិតជាសក្តសមជាមួយនឹងនាងពិតមែន។
«សម្រាប់អូនជាពិសេស»
«អរគុណណាបងសម្លាញ់»
«សឺត» រាងមាំក៏អោនចុះថើបថ្ពាល់អ្នកដែលកំពុងតែអង្គុយយ៉ាងយូរ។
«តោះ...ញ៉ាំអាហារអោយច្រើនៗណាកុំអោយត្រឡប់ទៅផ្ទះវិញខ្លាចម៉ាក់ថាបងមើលថែអូនមិនល្អ»
«បងក៏ដូចគ្នា ញ៉ាំអោយច្រើនៗដើម្បីអោយមានសាច់អូនខ្លាចបងលើកអូនមិនរួច»
«ហឹស...ហឹស...កុំបារម្ភរឿងនោះ រឿងបីអូនបងមិនអោយចាញ់ទេជាពិពេសបីចូលបន្ទប់គេង និងបីដាក់លើគ្រែបងមិនអោយចាញ់ទេណា»
«អ៊ុប»  រាងមាំនិយាយទាំងញាក់ចិញ្ចើមឌឺដាក់នាង នាងក្រមុំក៏បានដួសម្ហូបបញ្ចុកគេអោយឈប់និយាយទៀត។
«ហឹស...ហឹស...» រាងមាំវិញបានត្រឹមតែសើចញញឹមយ៉ាងស្រស់សម្លឹងមើលមុខរបស់រាងស្តើង កែវភ្នែកដ៏ស្រទន់សម្លឹងមើលវង់ភក្ររបស់មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួនយ៉ាងមានក្តីសុខ។អាហារពេលមួយនេះគឺពោរពេញទៅដោយក្តីស្រឡាញ់ ក្តីសុខ និងរ៉ូមែនទិចមែនទែន ។
«អូនញ៉ាំស្រាទេ?» រាងមាំក៏សួរនាងដើម្បីសុំការអនុញ្ញាតពីនាងសិន។
«ញ៉ាំតើ»
«អូខេ» លីសាក៏ចាក់ស្រាក្រហមចូលក្នុងកែវមុននឹងហ៊ុចអោយនាង
«ទីង» សំឡេងនៃការទង្គិចកែវទាំងពីរក៏បន្លឺឡើងព្រោះតែអ្នកទាំងពីរបានជល់កែវគ្នាមុននឹងលើកមកក្រេប។
«ញ៉ាំតិចៗបានហើយប្រយ័ត្នសន្លប់អូនបីបងមិនរួចទេ»
«កុំបារម្ភអីស្រប៉ុណ្ណឹងធ្វើអីបងមិនចេញទេ តែអូនទៅវិញទេផឹកស្រួលបួលប្រយ័ត្នបងរំលោភមិនដឹងខ្លួន»
«ហឹស....ហឹស....ឆ្លៀតឱកាសណាស់ណ៎» កែវភ្នែកដែឡប្រឹងសម្លក់គេតែក៏ធ្វើអោយគេញញឹមចេញវិញ។ មិនយូរប៉ុន្មានអាហារពេលល្ងាចដ៏សែនរ៉ូមែនទិចក៏ត្រូវបញ្ចប់ ។ អ្នកទាំងពីរក៏បន្តរាំងជាមួយគ្នាក្រោមពន្លឺភ្លើងទៀត រាងមាំបានក្រសោបចង្កេះនាងតូចជាប់ ចំណែកឯជេននីវិញគេបានលើកដៃទៅស្រាក់ករបស់លីសាជាប់ព្រមទាំងរាំតាមចង្វាក់ភ្លេងដែលលឺតិចៗ។ កាយវិការាំដ៏សែនរ៉ូមែនទិចរាងមាំបានទម្លាក់ច្រមុះនៅនៅទល់នឹងចុងច្រមុះរាងស្តើងព្រមទាំងទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់នាងយ៉ាងទន់ភ្លន់ ចំណែកដៃរបស់គេក៏អង្អែលចង្កេះនាងក្រមុំតិចៗ បបូរមាត់ទាំងគូក៏ចាប់ផ្តើមកម្រើកតិចៗគ្រប់គ្រងគ្នាទៅវិញទៅមក ដៃដែលស្រាក់កមុននឹងក៏លើកមកអង្អែលសក់ក្បាលរបស់លីសាស្រាលៗកែវភ្នែកទាំងគូក៏បិតជិត។
«ក្រឹប» ទ្វារបន្ទប់ក៏ត្រូវបានបិតក្រឹបរាងកាយរបស់រាងស្តើងកំពុងតែត្រូវរាងមាំបីដើរសំដៅទៅគ្រែគេង។
«អ្ហឹក...ជុប» គ្រាន់តែរាងកាយរបស់នាងដាក់ចុះដល់ពូកភ្លាម រាងមាំក៏ទម្លាក់បបូរមាត់ថើបថ្ងាស់របស់នាងយ៉ាងយូរ។
«ស្រឡាញ់បងខ្លាំងទេ?» គេក៏ចោទជាសំនួរបន្ទប់ពីដកបបូរមាត់ចេញពីថ្ងាស់របស់នាង រួចហើយក៏លើកដៃរបស់រាងស្តើងមកអង្អែលស្រាលៗ។
«ស្រឡាញ់ បើមិនស្រឡាញ់មិនមែនអូនព្រមមកតាមដល់អ៊ីតាលីទេ»
«ជុប» លឺបែបនេះហើយលីសាក៏លើកដៃរបស់នាងមកថើប
«អរគុណអូនពិតមែនណាដែលព្រមស្រឡាញ់បង»
«កុំអរគុណអូនច្រើនពេកបានទេ អូនមិនដឹងថាយកអ្វីមកសងពាក្យអរគុណបងឡើយ»
«មិនបាច់សងអ្វីទេ សុំត្រឹមអូននៅក្បែរបងរាល់ថ្ងៃគឺគ្រប់គ្រានហើយ»
«ចាស៎» រាងស្តើងក៏បានលើកដៃទៅក្រសោបថ្ពាល់របស់គេរួចហើយក៏ទាញចុះក្រោមដើម្បីថើបថ្ពាល់របស់គេ រួចហើយនាងក៏បន្តថើបបបូរមាត់របស់រាងខ្ពស់តិចៗ។
«អ្ហឹក» ឱកាសផ្តល់អោយបែបនេះហើយរាងមាំក៏បានថើបតបស្នងទៅនាងវិញដោយក្តីរំភើប បបូរមាត់មុននេះរាងស្តើងជាអ្នកគ្រប់គ្រងពេលនេះគឺជាគេទៅវិញ។
«អ៊ុប» បបូរមាត់ទាំងពីរក៏នៅតែបន្តគ្រប់គ្រងគ្នាដោយភាពទន់ភ្លន់នឹងផ្អែមល្ហែមបំផុត។ មិនយូរប៉ុន្មានផងការថើបដែលទន់ភ្លន់នឹងងផ្អែមល្ហែមក៏ប្តូរមកជាការក្រេបជញ្ជក់ដ៏សែនរោលរាលវិញម្តង បបូរមាត់ទាំងពីរគឺថាបឺតជញ្ជក់គ្នាមិនអោយរបេះចេញពីគ្នាឡើយ ជាពិសេសលីសាតែម្តងដៃដ៏មានរហ័សរបស់គេក៏កំពុងតែសម្រូតចុះក្រោយជារឿងៗរហូតមកដល់ចង្កេះនាងបាតដៃទាំងពីរបស់គេក៏ចាប់ផ្តើមក្រសោបចង្កេះតូចមួយក្តាប់ជាប់ បបូរមាត់ក៏នៅតែបន្តគ្រប់គ្រងគ្នាមិនអោយមានពេលដកឃ្លាសម្រាកខ្លះសោះ។
«ជុប» ស្នូរទង្គិចនៃបបូរមាត់ក៏ចេះតែបន្លឺឡើង បបូរមាត់កំហូចរបស់គេក៏បានធ្វើដំណើរមកដល់កញ្ជឹងករបស់នាងព្រមទាំងបន្សល់ទុកស្នាមកញ្ជឹងនាងក្រមុំយ៉ាងក្រហម។
«លី»
«បាទ»
«ក្រែងបងថាគេង»
«ចាំយប់ជ្រៅបន្តិចចាំគេងក៏បានពេលនេះមកធ្វើរឿងមួយមុនគេងសិនទៅ»
«តែអូនថាពួកយើងគេងសិនទៅណា....ណាណា» រាងស្តើងមកធ្វើមុខកំសត់ដាក់គេព្រមទាំងក្រសោបថ្ពាល់របស់នាងជាប់។
«អត់ទេ.....ណាគេងសិនណាណា» គេនិយាយទាំងលួងលោមគេដោយអង្អែលថ្ពាល់របស់គេជាប់។
«មិនដឹងទេ អូនជាអ្នកផ្តើមមុនដូច្នេះអូនត្រូវតែលួងលោមបងភ្លាម»
«តែពេលនេះអូនងងុយហើយ»
«ងងុយអូនគេងទៅអញ្ជឹងទុកអោយបងជាអ្នកធ្វើ»
«ឆ្កួតអូនគេងយ៉ាងម៉េច?»
«បងមិនដឹងទេ..ជុប...អ៊ុប» និយាយចប់គេក៏អោនចុះទៅថើបបបូរមាត់របស់នាងមិនអោយនាងបានប្រកែកគេឡើយ។
#Aries

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now