រឿង ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៥
«ផូង....ផូង» សំឡេងកាំភ្លើងក៏បានបន្លឺឡើងរំពងពេញព្រៃព្រោះតែការប្រយុទ្ធគ្នារវាងក្រុមកាប់បំផ្លាញព្រៃឈើនិងក្រុមទាហ៊ាននឹងប៉ូលិស។
«ពួកឯងឆាប់ប្រគល់ខ្លួនតាមសម្រួលមកព្រោះថាពួកយើងបានឡោមព័ទ្ធជុំវិញអស់ហើយ។
«បើប្រគល់ខ្លួនគឺមានតែឆ្កួត .....ឆាប់បើកឡានចេញទៅ» បុរសម្នាក់បានរត់ឡើងទៅលើឡានដើម្បីបើកឡានដឹកឈើចេញទៅប៉ុន្តែក៏ត្រូវជីស៊ូនិងឆេយ៉ុងបាញ់កង់ឡានបំបែកភ្លាមៗ។
«ផូង....ប្រាវ» កញ្ចក់ឡានក៏ត្រូវបែកខ្ជាយព្រាតដោយសារតែគ្រាប់កាំភ្លើងហើយក៏ត្រូវក្បាល់អ្នកខាងក្នុងឡានស្លាប់តែនៅក្នុងឡានតែម្តង។
«ផូង» ពួកគេទាំងពីរកាន់តែតដៃជាមួយនឹងក្រុមប៉ូលិសកាន់តែបាញ់តតាំងជាមួយនឹងពួកគេវិញ រហូតដល់ក្រុមពួកគេត្រូវចុះចាញ់ប៉ូលិសក៏ចូលទៅចាប់ខ្លួនពួកគេទាំងអស់ ប៉ុន្តែគួរអោយស្តាយដែលគេមិនអាចចាប់បានមេក្លោងធំ។
......................................
«ស្លាប់ហើយលីសា» ជេននីក៏ប្រញាប់ជួយលើកអ្នកដែលកំពុងតែងគេងនៅលើដី
«អ្ហឹស....នេះទៅត្រូវនឹងអ្វីនឹង?» រាងស្តើងក៏គ្រាគេអោយទៅផ្អែកនឹងដើមឈើ។
«ជេ...ជេនមែនទេ?» រាងមាំបើកភ្នែកតិចៗមើលទៅនាងក្រមុំដែលបានលើកគេមក។
«ហឹម»
«ហឹស..ហឹស....»
«នេះទៅត្រូវនឹងអ្វីមក ទៅវៃគ្នាជាមួយអ្នកណា?» រាងស្តើងសួរទាំងទាញដៃរបស់គេមកមើលក្រោយពីឃើញដៃរបស់គេហូរឈាម។
«មិនបានទៅវៃជាមួយអ្នកណាទេ គ្រាន់តែត្រូវគេបាញ់ត្រូវ»
«ស្លាប់ហើយ»
«មិនទាន់ស្លាប់ទេ ចាំស្តាប់ពាក្យស្រឡាញ់ពីមាត់ជេនសិនចាំស្លាប់» រាងមាំនិយាយទាំងប្រឹងញញឹម
«រលាមណាស់ ឈឺប៉ុណ្ណឹងហើយនៅមកនិយាយអ្វីអត់ប្រយោជន៍ទៀត» រាងស្តើងក៏ប្រញាប់ទាញយកកូនកន្សែងពីក្នុងហោប៉ៅរបស់ខ្លួនមកចង់ដៃរបស់គេដើម្បីកុំអោយហូរឈាម។
«នេះដើរទៅមុខរួចទេ?»ជេននីក៏សួរគេ
«សាកមើលសិន» រាងមាំក៏ព្យាយាមក្រោកឡើងដោយមានរាងស្តើងជួយគ្រាគេ។
«នេះស្គាល់ផ្លូវចេញដែរ?» រាងមាំសួរទាំងមើលមុខអ្នកដែលបានគ្រាគេ
«ដើរសិនទៅព្រោះតែខាងមកទីនេះយូរហើយអាចនឹងវង្វេង»
«អួយ....នេះខ្ញុំប្រហែលជាត្រូវវង្វេងក្នុងនេះជាមួយនឹងជេននីមែនទេ?»
«ហឹស....ហឹស...ខ្លាចស្លាប់មែនទេ ចាំខ្ញុំនាំរកផ្លូវអោយឆាប់បានចេញ»
«ហឹស...ហឹស...មិនមែនអ៊ីចឹងទេខ្ញុំគ្រាន់តែថាបើនៅក្នុងនេះកាន់តែយូរជាមួយនឹងជេនវានឹងល្អ» នេះឈឺដល់ថ្នាក់នៅមានអារម្មណ៍លេងសើចទៀត» នាងក្រមុំនិយាយទាំងសម្លក់គេ កាន់តែដើរក៏មានអារម្មណ៍ថារកផ្លូវចេញមិនឃើញសោះ។
«ជេន» កំពុងតែដើរសុខៗក៏ស្រាប់តែលីសាបានទាញនាងក្រមុំឈរបាំងនិងដើមឈើ។
«មានរឿងអ្វី?» រាងស្តើងក៏សួរគេ
«កុំមាត់ មានមនុស្សកំពុងតែដើរមក»
«បើអ៊ីចឹងមិនល្អនឹងបានហៅគេអោយមកជួយ»
«អត់ទេ ពួកគេជាមនុស្សមិនល្អទេ ពួកគេទាំងពីរគឺជាមនុស្សដែលបានបាញ់ខ្ញុំណា» និយាយហើយរាងមាំយកដៃបិតមាត់នាងមិនអោយនិយាយអ្វីឡើយ។
«នេះជាស្នាមឈាមមានន័យថានាងនៅទីនេះហើយមើលទៅ»
«ហឹម» ពួកគេទាំងពីរនាក់ក៏បានដើរក្បែរនោះដើម្បីរកពួកគេ។
«គិតយ៉ាងម៉េចទៅ?»
«ស៊ូច...កុំមាត់» លីសាក៏បានធ្វើសញ្ញាអោយនាងស្ងាត់មាត់
«អ្ហឹក» លឺគេនិយាយបែបនេះហើយ នាងក៏ម៉ិចភ្នែកប្រាប់គេ។
«នេះបាត់ស្នាមឈាមបាត់ទៅហើយ» ដោយដើរមកមិនឃើញមាននាងពួកគេក៏បានដើរចេញពីទីនោះបាត់ទៅហើយ»
«អ្ហឹស» គ្រាន់តែគេចេញផុត រាងមាំក៏បានរអ៊ូតិចៗព្រោះតែរាងស្តើងកំពុងតែច្របាច់ដៃរបស់គេគឺដៃដែលមានរបួស។
«អួយ....នេះយ៉ាងម៉េចហើយ...ខ្ញុំសូមទោសណាមុននឹងភ័យពេក»
«មិនអីទេ ក្រៅបេះដូងឆ្ងាយណាស់» រាងមាំនិយាយទាំងញញឹមដាក់នាង ។
«មោះឆាប់ទៅ» រាងស្តើងក៏សម្រេចចិត្តនាំគេដើរចេញពីទីនេះ ប៉ុន្តែបែរជារកផ្លូវចេញមិនឃើញសោះ មើលទៅរាងមាំក៏ដូចជាអស់កម្លាំងឡើងស្លេកមុខបាត់ទៅហើយ។
«ទៅមុខរួចទេ?»
«ហឹម» ប៉ុន្តែគេក៏ព្យាយាមញញឹមដើម្បីកុំអោយនាងបារម្ភពីគេ
«ខ្ញុំថាសម្រាកសិនទៅណា មើលទៅលីសាប្រហែលជាគ្មានកម្លាំងដើរទៅមុខទេ»
«មិនអីទេណាខ្ញុំទៅមុខបាន បើយើងនៅទីនេះនឹងងងឹតពិបាករកផ្លូវចេញណា»
«ប៉ុន្តែលីសាកំពុងតែអស់កម្លាំងហើយណា»
«ចុះបើចេញមិនបាន តើជេនហ៊ានគេងនៅក្នុងព្រៃទេខ្ញុំបារម្ភពីជេនខ្លាចជេនភ័យខ្លាច» រាងមាំនិយាយប្រាប់នាងទាំងសម្លឹងមើលកែវភ្នែកនាងព្រោះតែគដឹងច្បាស់ថាកែវភ្នែកនាងមិនអាចកុហកគេបានឡើយ។
«មិនអីទេ កុំទាន់គិតពីរឿងនោះអីខ្ញុំមិនបានកើតអីទេ លីសាទៅវិញទេនេះកំពុងតែត្រូវរបួសមើលចុះមុខឡើងស្លេកហើយ» និយយាហើយនាងក៏ដាក់អោយគេអង្គុយផ្អែកខ្នងនឹងដើមឈើ ចំណែកនាងក៏កាច់យកមែកឈើមកក្រាលសម្រាប់អង្គុយនឹងគេង ព្រោះតែនាងដឹងថាពួកគេនឹងមិនអាចចេញផុតពីព្រៃនៅថ្ងៃនេះឡើយ។
«លីសាឃ្លានទេ?»
«អត់ទេ ទោះជាឃ្លានក៏គ្មានអ្វីញ៉ាំដែរ?» ពិតមែនហើយតើអោយទៅរកអ្វីមកញ៉ាំបើជាប់នៅក្នុងព្រៃបែបនេះ នេះមេឃក៏ងងឹតតិចៗហើយ បើគេគ្មានបួសគេក៏នឹងចេញទៅរកមើលផ្លែឈើព្រៃមកញ៉ាំហើយ។
«ឃ្លានជេនច្រើនជាងឃ្លានអីផ្សេង»
«ឡប់សតិ»
«ឃូស...ឃូស» រាងមាំញញឹមទាំងក្អកមិនឈប់ នាងក្រមុំក៏ក្រោកដើរចេញពីទីនោះដោយទុកអោយគេនៅម្នាក់ឯង។
«ជេនចង់ទៅ»
«នៅខាងមុខមានព្រែក ខ្ញុំទៅរកទឹកអោយលីសាញ៉ាំណា»
«មិនអីទេ...កុំទៅអីខ្ញុំបារម្ភ»
«មិនអីទេ ដើរតែ១០ជំហ៊ានក៏ដល់ហើយខ្ញុំបានដើរមើលអស់ហើយគឺមានព្រែកនៅក្បែរនេះ»
«អ្ហឹស....ចាំខ្ញុំទៅជាមួយណា» ទោះបីជាក្រោកមិនចង់រួចក៏គេត្រូវតែក្រោកដើរទៅជាមួយនឹងនាងព្រោះតែក្តីបារម្ភ នាងប្រឹងហាមដែរតែគេមិនព្រម។
«មានតែទឹកនេះអាចញ៉ាំបានណាព្រោះជាប្រភេទទឹកដែលហូរវាគ្មានមេរោគទេ»
«ចាស៎» និយាយហើយជេននីក៏អង្គុយចុះក្បង់ទឹកដាក់លើដៃរបស់នាងរួចហើយយកទៅអោយគេផឹក។
«....» លីសាវិញក៏ក្រសោបដៃនាងក្រមុំដែលកំពុងតែក្បង់ទឹកលើកឡើងនឹងក្រេបផឹកទាំងញញឹម នេះជាលើកទីមួយហើយដែលនាងទន់ភ្លន់ដាក់គេបែបនេះ បើដឹងថាឈឺបែបនេះហើយនាងទន់ភ្លន់បែបនេះគេប្រហែលជាត្រូវធ្វើជាអ្នកជំងឺរាល់ថ្ងៃហើយ។ ពួកគេក៏ត្រឡប់មកវិញដោយម្នាក់ៗគ្មានអ្វីចូលពោះឡើយមានត្រឹមតែទឹកប៉ុណ្ណោះ។ ពួកគេទាំងពីរក៏គេងនៅក្រោមដើមឈើឃើញថារាងមាំដូចជាមិនសូវស្រួលខ្លួនសោះព្រោះថាឃើញថាគេគេងអោបដៃជាប់ ទាំងភ្នែកទាំងមាត់រអ៊ូរហឹក។
«លី»
«លីសាមិនអីទេមែនទេ?»
«រងារ....»
«លីសា» ឃើញបែបនេះនាងក៏បារម្ភពីគេកាន់តែខ្លាំង រាងស្តើងបានដោះយកអាវក្រៅរបស់ខ្លួនទៅគ្រប់លើខ្លួនរបស់គេ។
«.....» ឃើញថាគេបិតភ្នែកជិតដៃក៏អោបខ្លួនឯងជាប់ ធ្វើអោយនាងក្រមុំក៏សម្រេចចិត្តចូលទៅក្បែរគេនឹងទាញគេមកអោបជាប់ក្នុងទ្រូងរបស់នាង។
«កុំកើតអីណា» មិនដឹងជាកើតអ្វីនាងក៏ស្រាប់តែនិយាយពាក្យនេះចេញមក ទាំងទឹកមុខបារម្ភដៃក៏អោបគេជាប់។
«ជេ...ជេនកុំទៅចោលខ្ញុំណា»
«ខ្ញុំកំពុងតែនៅក្បែរលីសាហើយណា កុំបារម្ភខ្ញុំមិនទៅណាចោលលីសាទេ គេងទៅណា» នាងនិយាយបណ្តើរអោបគេជាប់រហូតដល់ភ្លេចខ្លួនក៏គេងលក់បន្តិច ក៏ស្រាប់តែភ្ញាក់មកវិញឃើញថាលីសាបានគេងលក់មិនរវើរវាយដូចមុននេះទេ។
«អ្ហឹក» នាងប្រុងនឹងដកដៃរបស់គេចេញប៉ុន្តែគេបានអោបនាងជាប់បាត់ទៅហើយ ឃើញបែបនេះក៏មានតែគេងទាំងបែបនេះទៅ។ កំពុងតែសំងំគេងលក់មួយស្របក់បាត់ទៅហើយក៏ស្រាប់តែភ្ញាក់ព្រោះតែសម្លេងសត្វព្រៃស្រែកធ្វើអោយនាងភ័យឡើងញ័រ។
«អ្ហឹក»
«នេះខ្លាចមែនទេ?» នេះលីសាភ្ញាក់ពីគេងដែរហ៎ រាងស្តើងក៏ងើយមើលមុខរបស់គេ។
«វាកំពុងតែនៅក្បែរៗយើងមែនទេ?» នាងក្រមុំសួរទៅគេ
«ហឹម...កុំខ្លាចអីណាមានខ្ញុំនៅក្បែរហើយ»
«តែ....»
«សម្ងំគេងទៅណា មិនថាខ្ញុំស្ថិតនៅកាលៈទេសៈណាទេខ្ញុំមិនអោយជេនកើតអ្វីដាច់ខាត កុំបារម្ភសម្ងំគេងទៅវាមិនធ្វើអ្វីយើងទេ» រាងមាំក៏លើកដៃទៅអង្អែលខ្នងនាងក្រមុំតិចៗដើម្បីលួងលោមនាងទាំងដែលគេក៏មិនស្រួលខ្លួនផង។
«កុំខ្លាចណា ...ជុប» មិនត្រឹមតែសម្តីលួងលោមនាងក្រមុំឡើយគេក៏បានថើបសក់របស់នាងក្រមុំចំណែកនាងវិញគឺថាអោបគេឡើងជាប់ព្រោះតែភ័យខ្លាចពេកនេះមិនមែននាងជាអ្នកមើលថែគេទេ គឺគេដែលជាអ្នករបួសទៅវិញទេដែលមើលថែគេ។
YOU ARE READING
ភ្នាក់ងារចារនារីសម្ងាត់
Actionតើនាងគឺជាអ្នកណា? គ្រប់ពេលមានបញ្ហាតែងតែលេចនូវវត្តមាននាងគ្រប់ពេល។
