រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១៩

370 13 2
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១៩
«ជុប» បបូរមាត់ទាំងពីរក៏នៅតែបន្តថើបគ្នាយ៉ាងផ្អែមល្ហែម រាងស្តើងស្រាក់ករបស់គេជាប់ជាមួយនឹងការតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។
«អ្ហឹក» នៅពេលដែលរាងមាំដកបបូរមាត់ចេញមកគេបម្រុងនឹងថើបនាងម្តងទៀតតែនាងរហ័សយកដៃបិតមាត់របស់គេជិត។
«ខ្ទប់មាត់បងធ្វើអី?បងមិនទាន់ដកយកថ្នាំមាត់រឹង និងភាពកាចឆ្នាស់ពីមាត់អូនអស់ផង»
«បានហើយ...ល្មមចុះទៅក្រោមបានហើយកុំអោយលោកតានិងយាយចាំផ្លូវ»
«ចាស៎....អូនងូតទឹកចុះ បងទៅរងចាំអូននៅខាងក្រោម»
«ហឹម»
«ឆ្លើយយ៉ាងម៉េច?»
«ចាស៎»
«សឺត» រាងមាំនិយាយចប់ក៏ចុះទៅថើបថ្ងាស់របស់នាងមុននឹងចុះទៅក្រោមដើម្បីទុកឱកាសអៅយនាងងូតទឹកសម្អាតខ្លួន។
«អ៎...លីសាក្រោកហើយ»
«ចា៎»
«ចុះជេននី?»
«អួន....អ៎...ជេននីងូតទឹកសិនលោកតា»គេប្រុងនឹងហៅអូនទៅហើយក៏ស្រាប់តែបញ្ឈប់យ៉ាងលឿន។
«អ៎....តាស្មានតែជេនភ្ញាក់ហើយនឹងអោយជេនធ្វើអាហារពេលព្រឹកអោយឯងញ៉ាំដោយសារតែយាយចេញទៅចំការបាត់ហើយ ចំណែកតាបន្តិចទៀតក៏នឹងចេញទៅដែរ»
«ចាស៎....មិនអីទេណាលោកតាខ្ញុំញ៉ាំអីក៏បានដែរ»
«ចាំជេនចុះមកអោយគេធ្វើអោយចៅញ៉ាំចុះណា តាទៅចំការសិនហើយ»
«ចាស៎» ក្រោយពីលោកតាចេញទៅបាត់គេក៏ដើរចូលទៅក្នុងផ្ទះបាយចង់ដឹងថាតើនឹងធ្វើអ្វិញ៉ាំបាយ។
«អួយ....មិនដឹងធ្វើអីទេមិនចេះផង» គេក៏បានត្រឹមបើកទូទឹកកកហើយឈរអេះក្បាលញាប់ស្មេរ។
«ធ្វើអីហ្នឹង?» រាងស្តើងដែលចុះមកដល់ក៏ឃើញថាគេកំពុងតែដើរចុះឡើងៗនៅក្នុងផ្ទះបាយនាងក៏ដើរចូលទៅ។
«ក៏មិនដឹងថានឹងធ្វើអីញ៉ាំ?»
«មិនចេះក៏ប្រាប់មក»
«ចាស៎»
«អ៊ីចឹងទៅអង្គុយសិនទៅ ចាំខ្ញុំជាអ្នកធ្វើវិញ»
«បាទ» និយាយចប់គេក៏អង្គុយចុះចាំមើលនាងវិញម្តង
«ជុប» នាងកំពុងតែរវល់នឹងការធ្វើម្ហូបផងក៏ស្រាប់តែភ្ញាក់ព្រឺតព្រោះតែរាងមាំបានចូលមកអោបនាងពីក្រោយព្រមទាំងថើបថ្ពាល់នាងមួយខ្សឺតយ៉ាងយូរ ។
«មានអីអោយបងជួយធ្វើទេ?»
«អត់ទេ លីសាទៅអង្គុយចុះសិនទៅ»
«អត់ទេចង់អោបអូនបែបនេះ»
«លែងសិនទៅប្រយ័ត្នលោកតានិងយាយមកឃើញណា»
«គ្មានអ្នកណាមកឃើញទេព្រោះមានតែបងហើយនិងអូន»
«តែពិបាកធ្វើម្ហូប»
«ជុប....សឺត» គេមិនបានតបនឹងនាងឡើយប៉ុន្តែគេបែរជាអោនចុះទៅថើបថ្ពាល់នាងផង កញ្ជឹងកនាងផងធ្វើអោយរើគេចពីគេភ្លាមៗ។
«ហឹស...ហឹស....លីសារសើប»
«បើរសើបត្រូវថើបអោយញ៉ឹកញាប់ទើបកាត់បន្ថយភាពរសើបខ្លះ»
«ហឹស....ហឹស...លីសា....នេះមើលទៅបានម្ហូបញ៉ាំទេ»
«បើអូនធ្វើម្ហូបអោយបងញ៉ាំមិនបានបងនឹងញ៉ាំអូនជំនួសហើយ» និយាយចប់គេក៏បង្វែរនាងអោយបែរមករក ដើម្បីអោនចុះទៅថើបបបូរមាត់របស់នាងតែនាងគេចទាន់។
«ហឹស...ហឹស....នេះអូនគេចទៅណា...ឆាប់មកអោយបងថើបតាមសម្រួលមក»មិនទាន់ទាំងបានថើបផង នាងបានរើផុតពីដៃរបស់គេហើយក៏រត់ទៅឈរម្ខាងតុចំណែកគេនៅម្ខាងពេលដែលគេរត់ទៅរកនាង នាងក៏រត់គេចទៅម្ខាងទៀតដើម្បីកុំអោយគេតាមនាងទាន់។ មើលទៅអ្នកទាំងពីរបានម្ហូបញ៉ាំទេបើរវល់តែប្រលែងគ្នាពេញផ្ទះបាយអីបែបនេះ។ 
«អួយ....នេះបើនៅតែរត់ដេញគ្នាបែបនេះតើបានម្ហូបញ៉ាំទេ»
«ហឹស...ហឹស...អ៊ីចឹងអូនឈប់រត់ហើយអោយបងថើបតាមសម្រួលសិនទៅ»
«អត់ទេ ខ្ញុំធ្វើម្ហូបសិន»
«អ៎....នេះមានន័យថាពេលអូនធ្វើហើយនឹងព្រមអោយបងថើបតាមសម្រួលហើយមែនទេ?»
«ហឹម» ដើម្បីអោយរួចខ្លួននាងក៏ងក់ក្បាលជំនួសចម្លើយទើបគេព្រមដោះលែងនាង។
.................................................................................
  ពេលវេលាចេះតែកន្លងផុតទៅមុខជារឿយៗ ចំណងស្នេហារបស់តួឯកទាំងពីរនាក់របស់អ្នកទាំងអស់គ្នាក៏ហាក់មានភាពស្អិតរមួតជាងមុន ព្រោះថាពេលនេះនាងក្រមុំព្រមទទួលស្គាល់ហើយថានាងបានលង់ស្រឡាញ់មនុស្សស្រីម្នាក់នេះហើយ មនុស្សស្រីដែលនាងតែងតែស្អប់ តែងតែបដិសេធពេលនេះក៏គេចមិនផុត ។ ព្រោះតែការព្យាយាមរបស់គេធ្វើអោយនាងត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍គេពិតមែន៕ មានចំនុចជាច្រើនដែលនាងព្រមទទួលយកក្តីស្រឡាញ់របស់គេ គេបានលះបង់ច្រើនដើម្បីនាង អាចថាសូម្បីតែជីវិតរបស់គេក៏គេហ៊ានលះបង់ដើម្បីនាងដូចគ្នា។ទាស់ត្រង់ថានៅមានមនុស្សប្រុសពីរនាក់កំពុងតែតាមដណ្តើមនាងពីគេនៅឡើយ ណាមួយដោយសារតែពួកគេមិនទាន់ដឹងឡើយថាពួកគេទាំងពីរនាក់ទាក់ទងគ្នា សូម្បីតែគ្រួសាររបស់ជេននីក៏មិនទាន់ដឹងដែរ។
«ត្រូវការញ៉ាំអ្វីដែរចាស៎?» នាងក្រមុំក៏ដើរទៅសួរមនុស្សស្រីដែលតែងតែអង្គុយនៅនឹងតុលេខ១០តែម្នាក់ឯងទាំងញញឹម។
«ញ៉ាំអូនបានទេ?»
«ឆ្កួតមិនមែនជាពេលមកញ៉ោះអូនទេណា»
«ហឹស....ហឹស....បងនិយាយលេងទេយកដូចដើម»រាងមាំនិយាយទាំងចាប់ដៃរបស់នាងអង្អែលស្រាលៗ។
«លែងដៃសិនទៅ ម៉ាក់ឃើញឥឡូវហើយ»
«នឹកពេក» និយាយចប់នាងក្រមុំក៏ដើរទៅក្នុងវិញបាត់ដើមប្រាប់ម៉ាក់របស់នាងពីអ្វីដែលគេកម្មង។
«កូនជេនទៅទទួលភ្ញៀវ»
«ចាស៎...ប៉ា» និយាយចប់នាងក្រមុំរត់ទៅភ្លាមក៏ឃើញថាធនឹន និងហ្វូស៊ីញកំពុងតែដើរចូលមក លីសាវិញបានត្រឹមតែមើលសកម្មភាពរបស់កម្លោះទាំងពីរ ម្នាក់មានអង្គរក្សតាម ម្នាក់ទៀតមានកូនចៅពីរនាក់ដើរអម។
«ហឺយ...ប្រឹងម្លេះអាកម្លោះសង្ហាទាំងពីរជេនមិនយកឯងទេ?» លីសាបានត្រឹមតែអង្គុយនិយាយតែម្នាក់ឯងនឹងញញឹមចំអកពួកគេ។
«អ៎...ធនឹនចង់ញ៉ាំអីដែរ»
«យកដូចដើមមកណា»
«ចាស៎»
«អង្គុយលេងជាមួយខ្ញុំសិនក៏បានដែរ ចាំខ្ញុំអោយអង្គរក្សខ្ញុំជួយការងារអ្នកនាងក៏បាន»
«អរ....មិនបានទេខ្ញុំជាប់រវល់ទទួលភ្ញៀវសិន»
«តែ...» អ្នកកម្លោះនិយាយទាំងចាប់ដៃរបស់នាងធ្វើអោយលីសាត្រូវដាក់ចង្កឹះចុះប្រុងក្រោកដើរមកហើយក៏អង្គុយវិញនៅពេលដែលឃើញជេននីបានដកខ្លួនចេញបាន ។
«ហ្វូងស៊ីញ៉ាំអីដែរ»
«មកអង្គុយមើលជេនបានទេ?»
«ឡប់...បើគ្មានអីទេខ្ញុំទៅវិញហើយចំជាអត់បានការមែន?»
«អេ!!ឈប់សិន» កម្លោះពាលម្នាក់នេះក៏បានចាប់ដៃរបស់រាងស្តើងជាប់ មិនចាំយូរលីសាក៏ប្រញាប់ដើរចូលមកយ៉ាងលឿន។
«នែ!លែងដៃ»
«យ៉ាងម៉េច?» គេក៏សួរលីសាទាំងមុខឌឺ
«បើមិនចង់ពិការដៃទេក៏លែងដៃជេន» មិនត្រឹមតែនិយាយប៉ុណ្ណោះទេ កែវភ្នែករបស់គេបានសម្លក់ហ្វូស៊ីញព្រមទាំងចាប់កាច់ដៃរបស់គេរហូតដល់គេត្រូវលែង។
«តោះជេន» និយាយចប់គេក៏អូសដៃនាងក្រមុំអោយដើរតាមគេ
  នៅលើដំបូងអគារមួយមានមនុស្សស្រីពីរនាក់កំពុងតែអង្គុយមើលថ្ងៃលិចជាមួយគ្នា ដោយរាងស្តើងបានផ្អែកក្បាលលើស្មារបស់រាងមាំ។
«ជេន»
«ចាស៎» គ្រាន់តែលឺគេហៅនាងហើយ នាងក្រមុំក៏ឆ្លើយនឹងគេព្រមទាំងបែរមុខទៅមើលមុខរបស់គេភ្លាម។
«អាទិត្យក្រោយបងទៅអ៊ីតាលី អូនទៅជាមួយបងបានទេ?»
«តែអូនត្រូវធ្វើការងារបស់អូនណា»
«មិនអីទេ ចាំបងអោយគេមកជួយប៉ាម៉ាក់»
«តែ...»
«បងទៅមួយអាទិត្យណា អូនមិននឹកបងទេ?»
«នឹកគឺនឹកហើយ»
«អ៊ីចឹងទៅជាមួយបងទៅ ទុកថាទៅដើរលេងក៏បាន»
«ចុះបងទៅអ៊ីតាលីធ្វើអី?»
«ចាំពេលទៅដល់ចាំបងប្រាប់»
«អូនចង់ដឹងឥឡូវបែរជាប្រាប់ថាចាំទៅដល់វិញ»
«នាំទៅជួបប៉ាក្មេកទេដឹង»
«ពិតទេ? នេះប៉ាម៉ាក់បងនៅទីនោះមែនទេ? អ៊ីចឹងតើបានជាបងនៅតែម្នាក់ឯង»
«ហឹស...ហឹស....នេះចាំទៅដល់អូននឹងដឹងហើយណា»
«ទៅជាមួយបងទៅណា ណា ណា»គេនិយាយទាំងញញឹមនឹងលួងលោមនាង។
«អូខេ»
«យេ!» គេក៏ទាញនាងក្រមុំមកអោបជាប់ក្នុងដៃហើយសម្លឹងមើលទៅព្រះអាទិត្យដែលរៀបនឹងអស្តុង្គតបន្តិចម្តង។
«ជុប.....សឺត» រាងមាំក៏បានថើបថ្ពាល់របស់នាងយ៉ាងយូរ។
..........................................
«អ្នកនាងមានត្រូវចូលកន្លែងណាទៀតទេ?» ស៊ូហ្វៀឡានក៏បានសួរទៅអិនសរដែលកពុងតែអង្គុយនៅក្នុងឡាន
«ពូទៅផ្ទះរបស់បូណាទៅដើម្បីទៅទទួលបូណាផង»
«បាទអ្នកនាង» ក្រោយពីរទទួលបញ្ជាពីចៅហ្វាយរបស់គាត់ហើយគាត់ក៏បើកឡានចេញទៅផ្ទះរបស់បូណា ។
«អ្នកនាងទៅយកអ្នកណាបូណាទៅណាដែរ?»
«អ៎..គឺពួកខ្ញុំមានកិច្ចសាលាត្រូវធ្វើជាមួយគ្នា»
«បាទ» នៅតាមដងផ្លូវសូហ្វៀឡានរបស់នាងនិយាយសួរនាំនាងរហូតដល់ផ្ទះរបស់បូណាក៏ឃើញនាងក្រមុំកំពុងតែឈរចាំមុខរបងផ្ទះបាត់ទៅហើយ។
«អួយ...នេះឯងមកឈរចាំយើងធ្វើអីហា៎?យើងអោយចាំនៅក្នុងផ្ទះណា»
«ហឺយ...មិនអីទេយើងក៏ទើបនឹងចេញមកទេ»
«បូណាឆាប់ឡើងឡានទៅ»
«ចាស៎» និយាយរួចហើយនាងក៏ឡើងលើឡានអង្គុយក្បែរអិនស។
«គិតទៅធ្វើកិច្ចសាលានៅឯណា?»
«ក៏ទៅផ្ទះលំហែររបស់ខ្ញុំទៅស្ងាត់ល្អ»
«ចុះមិត្តរួចក្រុម?»
«ពួកថាចាំទៅតាមក្រោយ ណាមួយពួកគេស្គាល់ផ្ទះនោះហើយ»

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now