រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ១១

300 9 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ១១
«ទៅណា?»
«មកតាមមក»
«នែ!!នេះខ្ញុំបាត់មួយរយះនឹកខ្ញុំខ្លាំងដល់ថ្នាក់នាំខ្ញុំទៅធ្វើរឿងមិនត្រឹមត្រូវនៅក្នុងផ្ទះមែនទេ?» គ្រាន់តែលឺសម្តីមួយនេះភ្លាមធ្វើអោយនាងបែរមកសម្លក់គេភ្លាម។
«នេះមាត់នៅតែអាក្រក់អត់គម្របដដែល»
«ហឹស...ហឹស...» មិនយូរប៉ុន្មាននាងក៏នាំគេមកដល់ក្នុងផ្ទះ
«អង្គុយចុះហើយដោះអាវទៅ» 
«អួយ....អត់ទេណាកុំធ្វើបែបនេះអី» លឺបែបនេះហើយគេក៏ញញឹមនឹងបដិសេធនាងក្រមុំ។
«ខ្ញុំអោយនាងដោះអាវដែលនាងពាក់ចេញទៅ ហើយមានពាក់អាវកាក់ពីក្នុងទេ?» រាងមាំក៏សួរគេបញ្ជាក់
«ពាក់ចាស៎» គេក៏ធ្វើតាមបញ្ជានាងដៃខាងស្តាំរបស់គេជាំឡើងខៀវទៅហើយគេនៅប្រាប់នាងថាគ្មានអីទៀត។
«ចង់ធ្វើអី?កុំណា..កុំណា» មាត់និយាយប្រកែកនាងប៉ុន្តែខ្លួនប្រាណរបស់គេកំពុងតែគេងនៅលើសាឡុងបាត់ទៅហើយ។
«ឡប់ទេ...ខ្ញុំយកអីមកលាបដៃអោយកុំអោយវាឈឺ»
«អ៎....ខំតែរំភើបស្មានតែមានអ្វីពិសេស»
«ងើបអង្គុយវិញមក»
«ចាស៎»  គេពិតជាស្តាប់បញ្ជានាងណាស់គ្រាន់តែនាងនិយាយភ្លាមគេក៏ក្រោកអង្គុយភ្លាម ចំណែកនាងក្រមុំក៏យកថ្នាំមកលាបលើដៃរបស់គេថ្នមៗ។
«ទៅវៃគ្នាជាមួយនឹងអ្នកណាទៀតហើយ»
«គឺអត់ទេ គឺដើរមិនប្រយ័ត្នកក៏ធ្វើអោយបែកឈើធ្លាក់មកសង្កត់លើដៃទៅ»
«ច្បាស់ទេ?»
«ចាស៎!!ច្បាស់ណាស់អូនសម្លាញ់» គ្រាន់តែលឺពាក្យនេះហើយនាងក៏សង្កត់ដៃរបស់គេមួយទំហឹង។
«អ្ហាស..តិចៗបានទេ»
«មកពីមាត់នេះនិយាយអត់ប្រយោជន៍ពេក»
«ហឹស.....ហឹស....» លឺបែបនេះហើយលឺសារក៏បានត្រឹមតែញញឹមនឹងតាមមើលមុខនាងក្រមុំមិនឈប់។
«មានទៅពេទ្យ?»
«អត់ទេ» តាមពិតរបួសនេះគឺបណ្តាលមកពីថ្ងៃដែលគេបានលួចចូលទៅភូមិគ្រឹះរបស់ធនឹនក៏មានការវៃតបជាមួយនឹងអង្គរក្សរបស់គេ។
«នេះជាស្នាមអ្វី?» រាងស្តើងក៏សួរគេនៅពេលឃើញមានស្នាមដូចជាស្នាមកាំបិត។
«អឺ....គឺ....ស្នាមកាំបិតនៅថ្ងៃដែលមានរឿងជាមួយនឹងក្រុមហ្វ៊ូស៊ីងនៅហាងររបស់ជេនថ្ងៃមុននោះអី«
«នេះ.....មានកន្លែងណាខ្លះដែលគ្មានរបួសហឹស?» នាងក្រមុំក៏សួរគេបញ្ជាក់ ។
«បើចង់ដឹងទាល់តែដោះខោអាវអោយមើលទាំងអស់....មើលទេបើជ្រុលជាចង់ដឹងហើយ»
«ឡប់សតិ» ជេននីក៏បែរមកខាំមាត់សម្លក់គេថ្មេរ
«ហឹស....ហឹស...បើសួរបែបហ្នឹងសូម្បីខ្ញុំខ្លួនឯងក៏មិនចាំផងថាមានស្នាមនៅត្រង់ណាខ្លះ» នាងក៏លែងខ្វល់ជាមួយនឹងសម្តីគេទៀតហើយនាងបានលាបថ្នាំអោយគេថ្នមៗ ធ្វើអោយម្ចាស់របួសនោះអង្គុយមើលមុខរបស់នាងទាំងញញឹមគេមើលមុខរបស់នាងដោយពោរពេញដោយក្តីសុខបំផុត។
«មានអន់ឈឺខ្លះទេ?»
«លែងអីហើយ»
«រួចរាល់....អ៊ុប» ស្របពេលដែលនាងក្រមុំងើយមុខមកនិយាយជាមួយនឹងគេក៏ត្រូវបានបបូរមាត់របស់គេទម្លាក់ទៅគ្រប់គ្រងបបូរមាត់របស់នាងបាត់ទៅហើយ ។ ស្នាមថើបមួយនេះធ្វើអោយនាងក្រមុំគាំងមួយស្របក់ទាំងបើកភ្នែកធំៗ ពីមុនធ្លាក់តែរុញច្រានគេចេញនៅពេលដែលគេថើបនាងបែបនេះ ប៉ុន្តែថ្ងៃនេះបែរជាខុសពីថ្ងៃមុនៗនាងហាក់បដិសេធគេមិនចេញទៅវិញដៃដែលធ្លាក់តែរុញច្រើនក៏នៅស្ងៀម កែវភ្នែក៏ចាប់ផ្តើមបិតសន្សឹមៗបណ្តោយអោយគេគ្រប់គ្រងបបូរមាត់មួយនេះតាមចិត្តរបស់គេ។  ដៃដែលធ្លាប់តែច្រានទ្រូងរបស់គេចេញនៅគ្រប់ពេលដែលគេថើបនាង នៅពេលនេះបែរជាស្រវ៉ាចាប់ក្រណាត់អាវរបស់គេព្រមទាំងតបស្នងស្នាមថើបមួយនេះអោយកាន់តែផ្អែមល្ហែមទៀតផងទទួលដឹងថាទទួលបានការតបស្នងហើយធ្វើអោយគេកាន់តែបានចិត្តគេក៏បានក្រេបជញ្ជក់បបូរមាត់បបូរមាត់តូចស្តើងដោយភាពផ្អែមនិងទន់ភ្លន់បំផុត។
«អ្ហឹក» រាងមាំបានត្រឹមតែកម្រើកបំពង់កដើម្បីផ្សើមបំពង់ក។
«រ៉ឺងៗ» ទូរស័ព្ទរបស់រាងស្តើងក៏ស្រាប់តែរោទិ៍ឡើងធ្វើអោនាងទាញស្មារតីបានមកវិញព្រមទាំងក្រឡែកមើលទូរស័ព្ទយ៉ាងលឿនឃើញថាជាលេខរបស់ធនឹនបានខលមក លីសាក៏បានឃើញដូចគ្នា។
«អាឡូ»
«អ៊ុប» នាងនិយាយមិនទាន់ចប់ភ្លាមក៏ត្រូវគេទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់របស់នាងម្តងទៀតរហូតដល់ទូរស័ព្ទរបស់នាងធ្លាក់ចុះទៅលើសាឡុងភ្លាមៗ។
«ជេន....» មួយស្របក់ក្រោយមកស្រាប់តែមានសំឡេងមួយបានស្រែកហៅនាងធ្វើអោយនាងភ្ញាក់ខ្លួនសារជាថ្មីដែលធ្វើអោយនាងដឹងយ៉ាងច្បាស់ថាម៉ាក់របស់នាងកំពុងតែហៅនាង។
«អឺ...ចាស៎ម៉ាក់» នាងក្រមុំក៏ប្រញាប់ចេញទៅខាងក្រៅដោយមិនហៅលីសាមកជាមួយសោះព្រោះតែរវល់តែខ្មាស់នឹងទង្វើរអ្វីពួកគេបានធ្វើមុននឹង។
«បាយ.....បាយ.....» ពេលដែលលីសាត្រឡប់មកវិញគេក៏មិនភ្លេចដើរទៅរករាងស្តើងឡើយដើម្បីលានាងត្រឡប់ទៅវិញ។
«អរគុណសម្រាប់ការលាបរបួសអោយណា ហើយក៏....»
«បានហើយ ឆាប់ត្រឡប់ទៅវិញប្រយ័ត្នត្រូវខ្ញុំវៃឈឺធ្ងន់ជាងមុនទៅ»
«ហឹស..ហឹស...វៃដូចមុនអូខេគ្រប់ពេល»
«លីសា» នាងក្រមុំក៏សម្លក់គេ
«ហឹស....ហឹស...បាយ...បាយ» និយាយចប់រាងមាំក៏បានរត់ចេញពីទីនេះជាមួយនឹងស្នាមញញឹមពោរពេញដោយក្តីសុខបំផុត។  នៅក្នុងបន្ទប់ធំទូលាយមួយដែលមានការរៀបចំយ៉ាងស្អាតមានទាំងគ្រឿងសង្ហារឹមទំនើបៗ ក្រលែកទៅមើលគ្រែសាយគីងវិញកំពុងតែមានមនុស្សស្រីពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងមានក្តីសុខ រាងមាំបានបើកភ្នែកមុនហើយក៏សម្លឹងមើលមនុស្សស្រីដែលនៅក្នុងវង្វង់របស់គេជាមួយនឹងស្នាមញញឹមហើយក៏អោននិយាយក្បែរត្រចៀកនាងក្រមុំ។
«អ្ហឹម.....ឆេ»
«អ្ហឹប» រាងស្តើងវិញបានត្រឹមតែក្រហឹមនៅដើមកទាំងភ្នែកបិតជិត
«ព្រឹកហើយណា»
«ហឹម»
«ក្រោកឡើងទៅងូតទឹក»
«អត់ទេ សុំគេងបន្តិចទៀតណា ណាមួយថ្ងៃនេះមិនបានធ្វើការផង»
«ជុប...ជុប...អ្ហឹប» រាងមាំក៏បានអោនចុះថើបមុខនាងឆ្វេងផងស្តាំផង  ថ្ងាស់ផងក៏ធ្វើអោយនាងក្រមុំបើកភ្នែកមកមើលគេទាំងលើកដៃទប់មុខគេ។
«ជីស៊ូ....អូនចង់គេង»
«គេងទៅ បងថើបអូនតើមានពាក់ព័ន្ធអីនឹងបង»
«តែរសើបអូនគេងមិនកើត»
«បើគេងមិនកើតមកធ្វើអ្វីដែលសប្បាយជាមួយគ្នាទៅ» រាងមាំនិយាយទាំងបណ្តើរម្រាមដៃរបស់ខ្លួនទៅលើដៃរបស់នាងក្រមុំ ។
«អត់ទេ...បងកុំមកខ្សែលើណា»
«អត់ទេអូនជំពាក់បងរហូត កាលពីយប់មិញមកដល់ក៏គេងចោលបងបាត់» រាងមាំនិយាយក្រឡាស់ខ្លួនមកសង្កត់លើរាងស្តើង។
«អ្ហឹប»
«ជីស៊ូ....»
«ចាស៎»
«ជុប....អ៊ុប» មិនចាំយូររាងមាំក៏បានអោនចុះទៅថើបបបូរមាត់របស់នាងក្រមុំដើម្បីលួងលោមនាង។
«អ្ហឹក...ជុប» រាងមាំក៏បានចាប់ក្រសោបដៃរបស់នាងជាប់ព្រមទាំងអង្អែលដៃនាងចុះឡើងៗទាំងបបូរមាត់នៅតែបន្តបឺតជញ្ជក់បបូរមាត់នាងក្រមុំថ្នមៗនិងខាំបបូរមាត់របស់នាងតិចៗរហូតដល់នាងត្រូវតបស្នងជាមួយនឹងគេវិញ។
«ជុប» បបូរមាត់របស់ជីស៊ូក៏ស្រាប់តែធ្វើដំណើរមកដល់កញ្ជឹងករបស់នាងរហូតដល់មានស្នាមជាំ ហើយគេក៏បន្តទាញរ៉ូបគេងយប់របស់ទម្លាក់ចុះ។
«អ្ហឹស...ជីស៊ូ»
«ចាស៎»
«បងគិតធ្វើវាពិតមែន?»
«ហឹម...ហឹស....បងមិនចេះនិយាយលេងទេណា»
«តែ.....បងកុំ»
«កុំបារម្ភ លើកនេះបងនឹងថ្នាក់ថ្នមមិនអោយដូចយប់មួយនោះឡើយ មកពីយប់នេះបងទប់អារម្មណ៍ខ្លួនមិនបានដោយសារអូនផងដែលនឹង»
«នេះបងចង់បន្ទោសអូន»
«បើពិតមែន....ទាក់ទាញបង....»
«មិនបន្ទោសអ្នកដែលដាក់ថ្នាំចូលក្នុងកែវស្រាអូន»
«អរគុណគេទើបត្រូវ...អ៊ុប» និយាយចប់គេក៏អោនចុះទៅគ្រប់គ្រងបបូរមាត់របស់នាងម្តងទៀតរួចហើយក៏បន្តទាញសម្លៀកបំពាក់រាងកាយរបស់នាងរហូតដល់អស់។ នាទីបន្ទាប់គឺគេបានប្រតិបន្តការកិច្ចការសំខាន់ជាមួយនឹងនាងក្រមុំ។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now