រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ៧

326 12 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ៧
«ឆាប់ចូលទៅ»
«ព្រូស» វាមិនត្រឹមតែនិយាយតែប៉ុណ្ណោះទេ វាបានរុញនារីដែលជាបុគ្គលិកមួយទំហឹង។
«អ្នកផ្សេងហាមកម្រើកខ្លួនបើមិនចង់អោយគ្នាយើងបាញ់សម្លាប់ពួកឯង»
«អ្ហាយ» គ្រាន់តែគ្នីគ្នារបស់ពួកវាបានលើកកាំភ្លើងមកភ្ជង់ក៏ស្រែកដំណាលគ្នាព្រោះតែភ័យ។
«ឆាប់បើកទូមក»
«អត់ទេ»
«ខ្ញុំអោយបើកក៏បើកមកបើមិនចង់ងាប់ យកប្រាប់ដាក់ក្នុងកាបូបនេះអោយអស់មក»
«ព្រូស» វាក៏បានរុញនាងក្រមុំទៅត្រង់ទូដាក់លុយព្រមទាំងបោះកាបូបកទៅអោយនាងក្រមុំ។
«អ្ហឺយ....យើងដឹងហើយ» នាងក៏បើកទូប្រមូលយកលុយដាក់នាងអោយគេទាំងដៃញ័រ។
«ពួកលោកនៅព័ទ្ធខាងក្រៅ ខ្ញុំទាំងបីនឹងបន្លំខ្លួនចូលទៅជាភ្ញៀវធម្មតា»
«បាទលោកមេកង»
«ជីស៊ូ....ឆេយ៉ុងត្រៀមរួចឬនៅ?»
«រួចរាល់ហើយលោកមេកង» អ្នកទាំងបីក៏ប្រញាប់ត្រៀបអាវុធមានទាំងកាំភ្លើង គ្រាប់បែកផ្សែងនិងកាំបិតដើម្បីការពារ។
«សួស្តី» ឆេយ៉ុង ជីស៊ូក៏បានដើរចូលទៅដូចធម្មតាគឺសម្តែងធ្វើជាមនុស្សដែលមិនដឹងអ្វី ពេលចូលទៅដល់ក៏ភ្ញាក់ព្រឺត។
«ស្អីហ្នឹង»
«នែ!....នាងទាំងពីរចូលមករកស្លាប់មែនទេ? ឆាប់អង្គុយចុះភ្លាម»
«អ្ហាយ...ចាស៎...ចា៎...កុំបាញ់អីណា» អ្នកទាំងពីរក៏ប្រញាប់អង្គុយចុះ
«ពួកវាមានប៉ុន្មាននាក់ដែរ?» គ្រាន់តែអង្គុយភ្លាមជីស៊ូក៏ខ្សឹបសួរបុគ្គលិកដែលអង្គុយក្បែរនាង។
«នៅខាងក្នុងពីរនាក់ ចំណែកឯនៅឯងនៅគឺមានតែបីនាក់ប៉ុណ្ណឹងឯង»
«អូខេ...កុំបារម្ភអីណាពួកខ្ញុំជាប៉ូលិស»
«នែ.....នាងនិយាយស្អីគ្នា»
«អ៎...គឺអត់ទេ»
«អង្គុយអោយឆ្ងាយពីគ្នាទៅ»
«បើមិនចង់បែកក្បាល»
«បាទ!ចាស៎!» និយាយហើយម្នាក់ក៏អង្គុយរាងដកឃ្លាពីគ្នាបន្តិច។
«លោកមេកងត្រៀមឬនៅ?»
«រួចរាល់ហើយ» ក្រោយពីបញ្ជូនសម្លេងអោយគ្នារួចរាល់ហើយ ជីស៊ូនិងឆេយ៉ុងក៏បានមើលមុខគ្នាបញ្ជាក់ថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយ។
«អួយ....បងខ្ញុំចុកពោះខ្លាំងណាស់ សុំទៅបន្ទប់ទឹកបានទេ?» ឆេយ៉ុងក៏ធ្វើជាពុធជាចុកពោះរហូតដល់ពួកគេទាំងបីបានសម្លឹងមើលមុខរបស់នាង។
«នាងចង់លេងល្បិចចេញពីទីនេះហើយចេញពីកន្លែងនេះរកអ្នកអោយជួយមែនទេ?»
«អួយ...គឺខ្ញុំឈឺពោះពិតមែនណាបងប្រុសស្អាត ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច» ឃើញបែបនេះហើយអ្នកដែលសួរនាងក៏បានដើរទៅក្បែរនឹងអង្គុយចុះ។ ជីស៊ូក៏បានមើលមុខរបស់ឆេយ៉ុងនិងលោកមេកងដែលកំពុងតែឈរនៅខាងក្រៅដើម្បីត្រៀមខ្លួន។
«ផឹប....អ្ហឹក» ឆេយ៉ុងក៏បានប្រើខ្សែដែលនាងលាក់នៅនឹងនដៃយកជាមួយនឹងអាវុធការពារខ្លួនមកទាក់របស់វាហើយក៏ទាញវាទម្លាក់ចុះមក។
«គ្រឹស...គ្រឹស» អ្នកទាំងពីរដែលនៅសល់បានក៏បានភ្ជង់កាំភ្លើងទៅរកឆេយ៉ុងក៏គេភ្លេចមើលទៅហើយថាក្បាលរបស់គេត្រូវបានភ្ជង់ដោយកាំភ្លើងខ្លីបាត់ទៅហើយ។
«ទម្លាក់អាវុធចុះបើមិនចង់ស្រក់ឈាមពីសន្ទះក្បាលរបស់ឯង» ជីស៊ូក៏បានស្រែកគម្រាមពួកគេទាំងពីរ ពួកគេក៏បានទម្លាក់អាវុធចុះហើយក៏លើដៃឡើងលើ។
«ប៉ិនណាស់អាការងារអត់ប្រយោជន៍នេះពួកឯង» លោកមេកងរីឆ័រក៏បានចូលមកព្រមទាំងដាក់ខ្នោះអ្នកទាំងបី។
«គ្នាឯងនៅទីណាទៀត»
«គឺនៅខាងជាន់ខាងលើ»
«សែព...មកប្រមូលពួកវាទៅប៉ុស្តិ៍ផង»
«ទទួលបញ្ជា» ក្រោយពីបន្សល់ការងារអោយខាងសែពធ្វើការហើយអ្នកទាំងបីក៏ធ្វើដំណើរទៅខាងលើរកពួកវាទៀត។
«នែ!ប្រមូលអោយលឿនបន្តិចទៅ»
«ចា៎...កំពុងតែលឿនហើយ»
«នាងចង់ពន្យារពេលមែនទេ?»
«អត់ទេ»
«ហ៊ែម» កំពុងតែឈរមើលនាងក្រមុំកំពុងតែប្រមូលលុយក៏ស្រាប់តែមានសម្លេងក្រហែមមួយបានបន្លឺឡើងគេក៏ងាកមើលបានឃើញនារីម្នាក់នៅក្នុងសម្លៀកបំពាក់ពណ៍ខ្មៅពាក់របាំងមុខបិតបាំងមិនអោយឃើញមុខឡើយ។
«អ៎...នេះឬដែលគេល្បីថាជាហេរ៉ូរបស់មនុស្សគ្រប់គ្នា» កម្លោះមានរាងខ្ពស់បន្តិចបានមើលមកនាងទាំងញញឹម។
«ជាមនុស្សស្រី ចាំមើលណាថ្ងៃនេះពួកយើងទាំងពីរនឹងបើកមុខនាងអោយបាន»និយាយហើយគេក៏ដកកាំភ្លើងបាញ់ទៅនាងតែនាងពិតជាលឿនខ្លាំងណាស់ នាងបានគេចផុតហើយរត់ចូលមករកគេដូចព្យុះពួកគេមើលសឹងមិនទាន់ ។
«ក្រិក«
«អ្ហាស....ដៃរបស់ខ្ញុំ...លែង»
«ក្រែងមុននឹងថាខ្លាំងអី?» នារីអាថម៌កំបាំងម្នាក់នោះក៏បានកាច់ការដៃរបស់គេកាន់តែខ្លាំងជាងមុន។
«នាង..អ្ហឹក» អាម្នាក់ទៀតបានចូលមកជួយគ្នាគេតែត្រចៀកនាងវៃណាស់គឺគ្រាន់តែលឺសម្រឹបជើងនាងក៏បានលើកជើងធាក់ចំពោះគេរហូតដល់ដួលបាត់ទៅហើយ»
«ឌឹប..ឌឹប...ផឹប» នាងក៏បានវៃកម្លោះដែលនាងកំពុងតែកាច់ដៃហើយក៏ទ្រោមខ្លួន។
«អ្ហាស.....ឆាប់លើកដៃឡើង» ពេលនោះប៉ូលិសទាំងបីក៏បានចូលមកដល់ ពេលនេះគេបានឃើញនារីអាថ៌កំបាំងម្នាក់នេះច្បាស់ៗហើយគ្រាន់តែមិនបានឃើញមុខ។
«នាងជាអ្នកណា?»
«វាមិនទាន់ដល់ពេលទេ?» នាងក៏តបទៅកាន់អ្នកដែលសួរនាងវិញ
«នេះ....អ្វីដែលពួកឯងត្រូវការ»និយាយហើយនាងក៏បានរុញអាម្នាក់ដែលនាងបានចាប់បាន។
«មកនេះនាង» អាម្នាក់ទៀតដែលទើបនឹងក្រោកឈរស្រួលបួលក៏បានទាញយកកាបូបលុយហើយក៏បានអូសនាងម្នាក់ដើម្បីធ្វើជាចំណាត់ខ្មាំង។
«អួយ...លែង»
«ឃើញទេ វាមិនមែនជាពេលដែលអ្នកទាំងបីត្រូវមកសួរខ្ញុំទេ» ថាហើយនារីអាថ៌កំបាំងម្នាក់នោះក៏បានរត់ចេញទៅតាមអ្នកដែលបានយកលុយនិងបុគ្គលិកធនាគានោះទៅ។
«កុំតាមមកបើមិនចង់អោយនាងនេះស្លាប់ក្លាយជាខ្មោច»
«អូខេ...មិនតាមក៏បាន» នារីអាថ៌កំបាំងំម្នាក់នោះក៏បានដើរចេញទៅបាត់
«ឯងឆាប់ដាក់អាវុធចុះភ្លាមនៅក្រៅគ្មានអ្នកណាជួយឯងបានឡើយ» ជីស៊ូក៏បានដើរតាមនិងគម្រាមគេ។
«ឆេយ៉ុង លោកមេកងចូលទៅពីរក្រោយគេទៅ» ពួកគេទាំងបីក៏ផ្តល់សញ្ញាអោយគ្នា។
«កុំនៅត្រង់នោះហើយបើមិនចង់ងាប់»
«នាងមកនេះ»
«ចុះទៅជាន់លើទៅ»
«ចាស៎»នាងក៏ព្រមចុចជណ្តើរយន្តទៅខាងលើពិតមែន
«ទីង...»ទ្វារបានរបើកគេក៏បានចេញទៅខាងក្រៅជាមួយនឹងនាងគឺវាជាដំបូលអគារ
«ហៃ.....យ៉ា.....នេះជួបគ្នាទៀតហើយ» សម្លេងរបស់មនុស្សម្នាក់ក៏បានបន្លឺឡើង គេក៏បែរទៅមើលក្បែរទ្វារដែលគេបើកកំពុងតែឈរអោបដៃមើលគេ។
«នាង....»
«កុំណា....កុំអោយសោះ យើងនឹងសម្លាប់ស្រីម្នាក់នេះចោល»
«ហើយគិតមែនទេថាទាន់ខ្ញុំ»
«..អ្ហាស...នាង..» គេក៏លែងនាងក្រមុំយ៉ាងលឿនព្រោះតែនាងបានយកស្បែកជើងកែងជាន់លើជើងគេ ហើយនាងក៏បានរត់មករកលីសាយ៉ាងលឿន គឺស្រោបពេលដែលប៉ូលិសបានមកដល់ល្មមគេក៏បានត្រឹមមើលអ្នកទាំងពីប្រយុទ្ធគ្នា ។
«នេះឯងគិតចង់លោត» នារីម្នាក់នោះក៏បានសួរ នៅពេលដែលឃើញគេបានមើលទៅខាក្រោមជាមួយនឹងស្នាមញញឹម។
«បាយ...បាយ» គេលើកដៃបាយអ្នកទាំងបួនជាមួយនឹងស្នាមញញឹមហើយក៏លើកកាតាបដាក់លុយដើម្បីឌឺ។
«ផឹប» អ្នកទាំងបួនបានរត់ទៅមើលក៏ឃើញថាគេកំពុងតែនៅជាប់នឹងជើងមួយហើយបានបើកចាញទៅបាត់។
«នេះ....មនុស្សស្រីម្នាក់នោះទៅដល់ណាហើយ?» ជីស៊ដែលទើបនឹងឈរក្បែរនារីអាថ៌កំបាំងក៏បានត្រឹមតែភ្ញាក់ផ្អើលពេលបែរមកក៏បាត់នាង ពិតជាលឿនមែនដូចព្យុះ។
«ផឹប» បែរទៅខាងឆ្វេងក៏ឃើញថានាងកំពុងតែលោតចុះជាន់តាមដំបូលអាគារពីមួយអាគារទៅមួយអាគារដូចមិនខ្លាចអ្វីសោះ។
«អ្ហឹក! »នារីម្នាក់នោះបានលោតនឹងរត់តាមឡានរហូតអាចមើលឃើញច្បាស់ទើបនាងសម្រេចចិត្តលោកចុះ។
«ចុះមើលថានឹងរត់ដល់ណា» រាងមាំក៏បានទាញកាំភ្លើងផាំងកង់ឡាននោះមួយគ្រាប់ធ្វើអោយបែកនឹងរងកង់ពេញផ្លូវ រួចហើយជាឱកាសគេដើម្បីចូលទៅប្រយុទ្ធជាមួយនឹងពួកគេ។ ក្រឡែកមកមើលនៅខាងធនាគារវិញក្រុមប៉ូលិសក៏បានប្រមូលចោរទាំងអស់ដាក់ក្នុងឡាន ចំណែកប៉ូលិសទាំងបីរៀបនឹងចេញដំណើរទៅតាមសត្រូវហើយក៏ស្រាប់តែឃើញឡានមួយបានបើកមកយ៉ានហើយក៏ចតចូលនៅមុខធនាគា។
«អេ...វីរៈនារីអាថ៌កំបាំង» គ្រប់គ្នាក៏បានស្រែកហៅឈ្មោះនាងបន្តិចពីឃើញនាងដើរចុះពីលើឡានហើយក៏ដើរចេញពីកន្លែងនោះបាត់។
«នេះគេជាអ្នកណា?»រីឆ័រដែលដើរទៅមើលឡានក៏ឃើញមានទាំងកាបូបលុយនិងក្រុមចោរទាំងពីរត្រូវបានចង់ជាប់អោយខ្សែ។
«មើលទៅនាងពិតជាមិនធម្មតាទេលោកមេកង»
«ហឹម»
.................................................................
«ហេ...ផូស»
«អួយ...នេះអូនចង់បំបែកក្បាលប្តីមែនទេ?» លីសាអង្អែលថ្ងាស់របស់ខ្លួនញាប់ស្មេរនៅពេលដែលត្រូវបានជេននីដាក់មួយវែកសម្លរ។
«ឆ្កួត...អ្នកណាអោយនាងមកស្ងាត់ៗហើយចូលមកកន្លែងខ្ញុំធ្វើម្ហូបធ្វើអី?»
«ក៏ចង់មកឃើញមុខអូនហ្នឹងហើយ ណាមួយឃើញថាប៉ាម៉ាក់ក្មេងមិននៅខ្លាចអូនហត់ទើបចង់មកជួយ»
«មិនបាច់ទេ បើចង់ញ៉ាំអីក៏ទៅអង្គុយ»
«អត់ទេ ទាន់ម៉ាក់ប៉ាអត់នៅឱកាសហើយបាននៅមើលមុខអូនច្បាស់»
«ចង់បានមួយវែកទៀតទេ?»
«អួយ....អត់ទេ...ខ្លោចពក» គេក៏ប្រញាប់បដិសេធយ៉ាងលឿន
«ដឹងខ្លួនល្អហើយ ឆាប់ទៅអង្គុយហើយកម្មងនឹងអ្នករត់តុទៅ»
«អត់ទេ ចង់កម្មងពីអនាគតប្រពន្ធវិញ»
«នែ..តិច...កាំបិតនេះខ្ញុំចាក់ទៅ»
«អួយ...និយាយលែងទេណា...បងទៅក៏បានកុំកកាចពេក។ តែថាអូនមានរើសអ្នករត់តុទៀតទេ?» គេក៏ដើរទៅក្បែរនាងដែលកំពុងតែររវល់ធ្វើម្ហូបដោយមិនខ្លាចនាងបន្តិចសោះ។ 
«អត់»
«បងស្មានតែរើស..បើរើសបងត្រូវការធ្វើជាអ្នករត់ដែរ តែប្តូរពីរត់តុមករត់ក្នុងបេះដូងជេនវិញ»
«នេះ..ស៊ីទៅកុំអោយនិយាយច្រើន» រាងស្តើងក៏ញាត់ការ៉ុតដែលនាងបានចិត្តចូលមាត់នាងដើម្បីកុំអោយគេនិយាយច្រើន។
«មោះចាំបងជួយ»
«មិនបាច់ទៅអង្គុយ»
«អត់ទេ ម៉ាក់ប៉ាមិននៅបងជាប្តីត្រូវជួយទុក្ខធុរៈប្រពន្ធទើបបាន»
«ផាច់..ផាច់» ថាអីចេះខុសគឺថានាងបានវៃគេរហូតគេត្រូវថយក្រោយទៅរកកន្លែងអង្គុយយ៉ាងលឿន ។
«អួយ....ឆ្នាស់ណាស់ កាចជាងមេឆ្មាទៅទៀត»

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now