រឿង ភ្នាក់ងារចារនារីសម្ងាត់ ភាគទី ២៤

413 9 0
                                        

រឿង  ភ្នាក់ងារចារនារីសម្ងាត់
ភាគទី ២៤
           ពេលវេលាក៏ចេះតែរំកិលទៅមុខជីវិតស្នេហារបស់លីសានិងជេននីក៏កាន់តែមានភាពផ្អែមល្ហែមនឹងស្រឡាញ់គ្នាខ្លាំងឡើងៗព្រោះតែការទុកចិត្តគ្នាទៅវិញមកទៅមក។ មកទល់ពេលនេះអ្នកទាំងពីរក៏មិនទាន់បានត្រឡប់ទៅកូរ៉េវិញឡើយដោយសារតែលីសាមានការងារត្រូវបំពេញនៅអ៊ីតាលីផងដែរ។
«បងទៅណាដែរ?» រាងស្តើងក៏សួរនាងក្រមុំនៅពេលដែលឃើញអង្គរក្សរបស់គេបានដើរអមគេព្រោះថាថ្ងៃនេះគេមិនបានអោយនាងទៅជាមួយគេឡើយ។
«អរ.....បងទៅក្រុមហ៊ុន»
«អូនទៅជាមួយផងណា»
«អូននៅផ្ទះហើយណាបងមិនអោយអោយអូនហត់ទេ?»
«មិនអីទេ ណាណា»
«ក្បាលខូចណាស់ នៅផ្ទះទៅណាបងមានបញ្ហាត្រូវដោះស្រាយ»
«អត់ទេ...អូនចង់ទៅជាមួយផងណា» ដោយឃើញនាងទទួចសុំគេដដែលៗពេកគេក៏អនុញ្ញាតអោយគេទៅជាមួយ។ ឡានទំនើបពណ៍ខ្មៅក៏បានបើកទ្វារចាំទទួលចៅហ្វាយរបស់គេ។ 
«នេះហេតុអ្វីក៏សម្រេចចិត្តទៅជាមួយបង នេះខ្លាចបងមានស្រីមែនទេ?» រាងមាំក៏សួរនាងទាំងទាញវាំងនួនបាំងកញ្ចក់ឡាន។
«អត់ទេ តែថាបែបនេះមានលួចលាកស្រីអឺរ៉ុបនៅក្រុមហ៊ុនមែនទេ?»
«អួយ» គ្រាន់តែកែវភ្នែកកាចឆ្នាស់របស់នាងធ្វើអោយដូចជាខ្លាបានសម្លឹងមើលមុខគេធ្វើអោយគេធ្វើមុខដូចជាខ្លាចនាងអ៊ីចឹង។
«ហឹស...ហឹស...គ្មានទេបងមានតែអូនមួយទេ ស្រីអឺរ៉ុបមិនចូលចិត្តទេដូចចិត្តបែបតូចច្រឡឹងដូចជាអូននោះអី មិនតូចពេកក៏មិនធំពេលនោះអី?»
«និយាយអីអោយប្រយ័ត្នមាត់ផង នេះមិនមែននៅតែពីរនាក់ទេ?»រាងស្តើងនិយាយទាំងបួចមាត់ប្រាប់គេតម្រង់ទៅអង្គរក្សរបស់គេដែលកំពុងតែបើកឡាន។
«ពួកគេមិនលឺទេបងនិយាយតែពីរនាក់អូនតើ...ជុប» និយាយចប់គេក៏អោនចុះទៅថើបថ្ពាល់សង្សារបស់ខ្លួនយ៉ាងយូរ។ មិនយូរប៉ុន្មានេះពួកគេទាំងពីរក៏ឆ្លៀតចូលក្នុងក្រុមហ៊ុនបន្តិចទើបចេញទៅតំបន់ផ្សេងទៀត។
«បងទៅណា?»
«មានរឿងត្រូវនិយាយគ្នាជាមួយនឹងដៃគូរបស់ប៉ា» មិនយូរប៉ុន្មានក៏ទៅដល់កំពុងផែមានសមុទ្រដែលមានប្រជានជនដែលជាអ្នកនេសាទចំណែកឯនៅម្ខាងទៀតក៏មានរីសតទំនើបៗសម្រាប់ទទួលភ្លៀវផងដែរ។
«អូននៅចាំបងក្នុងឡានហើយណា»
«អូនសុំចុះទៅជាមួយផងណា»
«មិនអីទេ បងចុះទៅនិយាយជាមួយនឹងគេតែបន្តិចទេណា ជុប» មុននឹងចុះទៅគេក៏មិនភ្លេចថើបថ្ងាស់នាងហើយក៏ចេញពីឡានដោយមានអង្គរក្សរបស់គេតាមការពារជាប់។
«មានអ្វីទៀតហើយ»
«ពេលណាទើបនាងនិងប៉ារបស់នាងព្រមប្រគល់តំបន់មួយនេះអោយមកខ្ញុំ» បុរសវ័យប្រមាណ៤០ឆ្នាំក៏បែរមុខមកនិយាយជាមួយនឹងលីសា ដោយគេក៏មានអង្គរក្សរបស់គេមកជាមួយផងដែរ។
«ប៉ាខ្ញុំក៏បានបញ្ជាក់ហើយវាជារបស់ពួកខ្ញុំហើយក៏គ្មានថ្ងៃក្លាយជាតំបន់របស់លោកឬក៏អ្នកផ្សេងឡើយ»
«តែយើងត្រូវការតំបន់មួយនេះ»
«ត្រូវការដើម្បីធ្វើជាតំបន់ដែលសង្គមកំពុងតែទប់ស្កាត់និងស្អប់ខ្ពើមមែនទេ?»
«ខ្ញុំយកទៅធ្វើអ្វីជារឿងរបស់ខ្ញុំ»
«អ៊ីចឹងគ្រួសារលោកគ្មានថ្ងៃបានវាដាច់ខាត ហើយត្រឹមលុយបន្តិចបន្តួចរបស់លោកវាមិនស្មើរកន្លែងនេះមួយម៉ែត្រផង»
«នាង» អ្នកទាំងពីរក៏កាន់តែតំឡើងសរសៃកដាក់គ្នាយ៉ាងតឹង អង្គរក្សទាំងសងខាងក៏លើកាំភ្លើងភ្ជង់គ្នាទៅវិញទៅមក។
«....» ពេលនោះជេននីក៏ស្រាប់តែបើកវាំងនួនមើល
«នេះជាសមាជិកថ្មីរបស់គ្រួសារនាងមែនទេ? ហឹស....ហឹស....គួរអោយចាប់អារម្មណ៍» លឺបែបនេះហើយលីសាក៏បែរទៅមើលក្នុងឡានរួចក៏បែរមកបែរមកនិយាយជាមួយគេទាំងកែវភ្នែកនិងមុខក្រហមព្រោះតែសេចក្តីខឹងក្រោធ។
«ឌែនស៍.....បើចង់រស់សុខហាមពាក់ព័ន្ធនឹងមនុស្សស្រីម្នាក់នោះ ឬក៏សមាជិកគ្រួសារខ្ញុំអោយសោះ»
«កាន់តែហាមក៏កាន់តែធ្វើអោយខ្ញុំកាន់ចង់លេងល្បែងមួយនេះ»
«ក្រឹក...ក្រឹក» និយាយមិនទាន់ទាំងចប់ផងសំឡេងកេះកៃកំាំភ្លើងបានបន្លឺឡើងព្រោះតែកូនចៅរបស់គេដែលពួននៅតំបន់នោះប្រមាណ១០នាក់បានចេញមក។
«លីសា...នេះមានរឿងអ្វីមែនទេ?» ជេននីក៏ចុះមកបម្រុងនឹងដើរទៅរកគេទៅហើយប៉ុន្តែគេបានហាមមុន។
«ជេន...ចូលក្នុងឡានវិញ»
«អ្នកនាងចូលឡានវិញ»
«ពួកឯងឆាប់ចូលទៅចាប់មនុស្សស្រីម្នាកនោះមក»
«គិតថាចេះលែងល្បិចតែឯងមែនទេ ឌែនស៍» គ្រាន់តែលីសាលើកដៃជាសញ្ញាកូនចៅរបស់គេប្រមាណ១០នាងជាងបានចេញមក ម្នាក់ៗពោរពេញទៅដោយភាពស្វាហាប់និងក្លាហាន។
«ឆ្លងកាត់ខ្ញុំអោយបានសិនទៅ ហើយមនុស្សរបស់ខ្ញុំហាមប៉ះ»
«បានតើ» សង្គ្រាមប្រយុទ្ធគ្នារវាងពួកគេទាំងពីរក៏បានកើតឡើង ចំណែកជេននីវិញឃើញបែបនេះបារម្ភពីគេជាខ្លាំងនាងចង់ដើរចូលទៅរកគេក៏អង្គរក្សលីសាមិនអោយនាងចូលទៅឡើយ។
«អ្នកនាងចូលទៅក្នុ្ងងឡានវិញទៅ»
«ប៉ុន្តែខ្ញុំបារម្ភពីលីសា»
«បារម្ភពីខ្លួនឯងវិញទៅអ្នកនាង ប៉ុណ្ណឹងអ្នកនាងលីសាអាចទប់ទល់បាន»
«ពួកឯងទាំងពីរឆាប់នាំជេនត្រឡប់ទៅផ្ទះវិញទៅ»
«បាទចៅហ្វាយ» មាត់និយាយជាមួយនឹងកូនចៅប៉ុន្តែគេក៏មិនភ្លេចការពារខ្លួនរបស់គេពីការវាយតប់ពីនាយឌែនស៍ឡើយ។
«លីសា»
«ស្តាប់បងណា អូនទៅវិញសិនទៅណាបងសន្យាថាបងត្រឡប់ទៅវិញ....ជុប» ស្របពេលកូនចៅរបស់គេកំពុងតែកំពុងតែការពារគេដើម្បីអោយគេដើរមកនិយាយជាមួយនឹងនាងក្រមុំ។
«បងទៅជាមួយអូនទៅណា»
«បងទៅពេលក្រោយណា  ជឿលើបងបងនឹងងមិនអោយមានគ្រោះថ្នាក់ឡើយជឿជាក់លើបងលឺទេ...ត្រឡប់ទៅផ្ទះជាមួយពួកគេ..ជុប» និយាយចប់គេក៏ថើបបបូរមាត់តូចស្តើងនៅក្រោមការប្រយុទ្ធគ្នាដ៏សស្រាក់សស្រាំ។
«....» នាងក៏ងកក្បាលស្តាប់បញ្ជារបស់គេ
«ផូង...ផាំង» សំឡេងកាំភ្លើងក៏បានបន្លឺឡើង កូនចៅរបស់ឌែនស៍បានព្យាយាមតាមឡានរបស់ជេនដែរប៉ុន្តែកូនចៅរបស់លីសាថ្វីដៃគឺពិតជាឆ្នាមខ្លាំងណាសមិនអោយពួកនោះចេញឡានតាមចៅហ្វាយរបស់ខ្លួនដោយងាយឡើយ។
«ឌឹប....ឌឹប»កម្លោះចាស់ឌែនស៍ក៏បានចូលទៅទាត់លីសាប៉ុន្តែគេក៏បានការពារខ្លួនយ៉ាងជំនាញ។
«ឆ្វាច» សំឡេងកាំបិតក៏បានបន្លឺឡើងព្រោះថាកម្លោះចាស់ម្នាក់នេះបានដកយកកាំបិតចុចដើម្បីចាក់សម្លាប់រាងមាំតែម្តង។
«អ្ហាស» ទីបំផុតស្មារបស់នាងក៏ត្រូវឈូតដោយកាំបិតប៉ុន្តែរបួសប៉ុណ្ណឹងមិនមែនជាបញ្ហាសម្រាប់គេឡើយ។
«ឌឹប...ឌឹប...ផូស» លីសាក៏បានលោតធាក់គេចាំពោះរហូតធ្វើអោយគេត្រូវដួលផ្ងាកក្រោយ។
«កឹក» សំឡេងកាំភ្លើងក៏បានបន្លឺឡើងដោយសារតែរាំងបានស្ទុះចូលទៅយកកាំភ្លើងពីដៃកូនចៅរបស់គេហើយភ្ជង់តម្រង់ក្បាលរបស់ចៅហ្វាយពួកគេតែម្តង។
«បើមិនចង់អោយចៅហ្វាយពួកឯងស្លាប់ឆាប់ទម្លាក់អាវុធចុះ» កូនចៅរបស់គេក៏មើលទៅចៅហ្វាយដែលកំពុងតែដេកនៅលើដី ។
«ដាក់ឬមិនដាក់?» សំនួរដោយសម្តីម៉ឺងមាត់របស់គេបូករួមនឹងទឹកមុខដ៏គួរអោយខ្លាចរបស់គេ។
«ឆាប់ដាក់ចុះ» អ្នកទាំងអស់គ្នាក៏ដាក់អាវុធចុះ មនុស្សរបស់លីសាក៏បានដកហូតយកអាវុធទាំងនោះអស់គ្មានសល់។
«ផូង» គ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះបញ្ឆិតស្មារបស់នាយឌែនស៍មួយគ្រាប់។
«នេះជាចំនុចចាប់ផ្តើមប៉ុណ្ណោះ បើហ៊ានតែប៉ះពាល់មនុស្សស្រីរបស់ខ្ញុំជីវិតលោកនឹងសូន្យ ព្រោះថាកាំភ្លើងនេះវាមិនមែនបញ្ឆិតស្មារទៀតទេ គឺទម្លុះក្បាលលោកតែម្តង» និយាយចប់គេក៏ដើរចេញទៅ ទុកអោយនាយឌែនស៍មើលដំណើរគេដោយភាពខឹងសម្បារមិនគួរណាមកចាញ់ក្មេងស្រីម្នាក់នេះសោះ។ ប៉ុន្តែទោះជាយ៉ាងណាមហិចតារបស់គេគឺត្រូវតែយកទឹកដីមួយនេះអោយបង ហើយរបស់ដែលលីសាស្រឡាញ់គេក៏កាន់តែចង់បានដូចគ្នា។ គ្រាន់តែចប់ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកគេក៏ប្រញាប់ធ្វើដំណើរទៅភូមិគ្រឹះរបស់គេយ៉ាងលឿន។ ទៅដល់ក៏ឃើញជេននីកំពុងតែអង្គុយចាំគេជាមួយនឹងគ្រួសាររបស់គេផងដែរ។
«..លី...» នាងក៏រត់ទៅរកគេដោយភាពបារម្ភ
«បងមិនអីទេណា យ៉ាងមានកើតអីទេ?» លីសានិយាយទាំងចាប់រាងស្តើងបង្វែរមើលក៏ឃើញថានាងគ្មានអ្វីឡើយ។
«អូនមិនអីទេ នេះគិតតែបងវិញទៅនេះត្រូវរបួសទាល់តែបាន»
«នេះពួកគេហ៊ានធ្វើដល់ថ្នាក់នេះផង» ប៉ារបស់លីសានិយាយទាំងដើរទៅមើលកូនរបស់ខ្លួន ។
«បងលីសាមិនអីទេមែនទេ?» អ៊ិនសរក៏បានសួរទៅបងទាំងបារម្ភ។
«បងមិនអីទេ របួសប៉ុណ្ណឹងមិនអាចធ្វើអីបងបានទេ»
«កុំខ្លាំងពេកមើលចុះឈាមហូរមិនបាត់ទេ ចាំអូនលាងរបួសអោយ»
«កូនត្រូវតែប្រយ័ត្នខ្លួនណា អិនសរឯងក៏ដូចគ្នា»
«ចាស៎» អ្នកទាំងពីរក៏ឆ្លើយព្រមគ្នា
«មោះ..អូនលាងរបួសអោយ»
«ចាស៎» ដោយដឹងថាមកផ្ទះនឹងមានអ្នកចាំលាងរបួសអោយទើបគេមិនចាំបាច់ទៅពេទ្យ។
«នេះហេតុអ្វីក៏ប្រថុយគ្រោះថ្នាក់បែបនេះ? បើត្រូវខ្លាំងជាងនេះទៅតើគិតយ៉ាងម៉េច?»
«ពេលនេះបងមានអីឯណា បងត្រឡប់មកវិញតាមសន្យាហើយ....ជុប»និយាយចប់គេក៏ថើបថ្ងាស់អ្នកដែលកំពុងតែរុំរបួសអោយគេ ដើម្បីជាការលួមលោមចិត្ត។
«ថ្ងៃក្រោយកុំប្រថុយបែបនេះទៀត»
«ចាស៎...អ៊ុប» ឆ្លើយរួចបបូរមាត់របស់គេក៏ទម្លាក់ចុះទៅថើបបបូរមាត់របស់នាងមិនខ្វល់ពីភ្នែកអង្គរក្សនៅក្បែរពួកគេ ជាពិសេសរាងស្តើងភ្លេចហើយថាពួកគេមិនបាននៅក្នុងបន្ទប់គេគឺកំពុងតែនៅកន្លែងទទួលភ្ញៀវនាងក៏នៅស្ងៀមបិតភ្នែកអោយគេថើបនាងតាមចិត្ត។

ភ្នាក់ងារចារនារីសម្ងាត់ Where stories live. Discover now